នៅពេលព្រឹក ក្រោកពីគេង ប្រសិនបើអ្នកឃើញថា អ្នកមានសញ្ញាទាំងនេះអ្នកត្រូវកែសម្រួលអាហាររូបត្ថម្ភ និងទម្លាប់រស់នៅឱ្យបានសមស្រប ព្រោះរោគសញ្ញាទាំងនេះ កំពុងតែព្យាយាមដាស់តឿនដល់អ្នក ថាអ្នកកំពុងតែប្រឈមនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់ វាអាចនឹងបង្កទៅជាជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលណាមួយ។
១. តើអ្នកឈឺក្បាលញឹកញាប់ទេ?
មនុស្សម្នាក់ៗត្រូវរក្សាសម្ពាធឈាមរបស់ខ្លួន ក្នុងរង្វង់ដែលអាចទទួលយកបាន។ ដោយសារតែនៅពេលដែលសម្ពាធឈាមឡើងខ្ពស់ សរសៃឈាមរីកធំ និងបង្កើតជាការកន្ត្រាក់ខុសពីធម្មតា។ ក្នុងពេលជាមួយគ្នានេះដែរ សម្ពាធឈាមខ្ពស់នឹងផ្លាស់ប្តូរសរសៃឈាមក្នុងខួរក្បាល ដែលនឹងដាក់សម្ពាធលើលំហូរឈាមទៅជញ្ជាំងសរសៃឈាម បង្កឱ្យមានការឈឺចាប់នៅតំបន់ក្បាល។
ប្រសិនបើអ្នកឈឺក្បាល ចង្អោរ និងក្អួតនៅពេលព្រឹក អ្នកគួរតែប្រយ័ត្ន ព្រោះនេះគឺជាសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់សុខភាពរបស់អ្នក។
២. តើអ្នកឧស្សាហ៍ឈឺ ឬហឹងត្រចៀកមែនទេ?
អាការៈឈឺ ឬហឹងត្រចៀក គឺជារោគសញ្ញាធម្មតានៃជំងឺលើសឈាម។ មូលហេតុគឺថានៅក្នុងតំបន់ត្រចៀករបស់មនុស្ស សរសៃឈាមត្រូវបានប្រមូលផ្តុំយ៉ាងក្រាស់។ នៅពេលសម្ពាធឈាមឡើងខ្ពស់ សរសៃឈាមក្នុងត្រចៀកមិនត្រូវបានផ្គត់ផ្គង់ដោយឈាមគ្រប់គ្រាន់ទេ ដែលបណ្តាលឱ្យមានបញ្ហាត្រចៀក។
៣. ភ្ញាក់ឡើងវិលមុខ
ប្រសិនបើអ្នកក្រោកពីដំណេកនៅម៉ោង ៦-៩ ព្រឹក សម្ពាធឈាមប្រែប្រួលដែលនាំឱ្យវិលមុខដោយសារតែខ្វះអុកស៊ីសែនទៅខួរក្បាល។ ស្ថានភាពនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលណាមួយ។
ដូច្នេះសម្រាប់អ្នកដែលមានប្រវត្តិជំងឺលើសឈាម ប្រសិនបើពួកគេភ្ញាក់នៅពេលនេះពួកគេនឹងមានអារម្មណ៍វិលមុខ។ ដូច្នេះអ្នកជំងឺគួរចៀសវាងការក្រោកពីគេងលឿនពេក ប៉ុន្តែគួរនៅលើគ្រែរយៈពេល ៣-៥ នាទីបន្តទៀតសិន ដើម្បីកុំឱ្យសម្ពាធឈាមកើនឡើង។
៤. មានអារម្មណ៍ស្ពឹកដៃជើង
Ischemia និង hypoxia គឺជាមូលហេតុចម្បងនៃការស្ពឹកដៃជើង។ នៅពេលព្រឹកព្រលឹម ចរន្តឈាមនៅក្នុងដៃ និងជើងតែងតែខ្សោយ ដូច្នេះការស្ពឹកដៃជើង នឹងកាន់តែកើតឡើងជាប្រចាំ។ ការពន្យល់មួយទៀតសម្រាប់ការស្ពឹកដៃជើងនៅពេលព្រឹក គឺថានៅពេលគេងពេលយប់សម្ពាធឈាមឡើងខ្ពស់ រួមជាមួយការគេងមិនត្រឹមត្រូវដែលបណ្តាលឱ្យស្ពឹកនៅដៃជើង។
#ចំណាំ ! វិធីសាស្រ្តជួយអ្នករក្សាលំនឹងសម្ពាធឈាម
អ្នកគួរតែបន្ថែមផ្លែឈើ និងបន្លែស្រស់ៗជាច្រើនមុខ ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ កុំបរិភោគអាហារចៀន អាហារសម្បូរជាតិខ្លាញ់ អាហាររហ័ស អាហារអំបិលខ្ពស់ ... នឹងធ្វើឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងយ៉ាងងាយ។ លើសពីនេះ អ្នកក៏មិនគួរប្រើភេសជ្ជៈមានជាតិអាល់កុលដូចជាស្រាបៀរ តែ កាហ្វេច្រើនពេកទេ .... ព្រោះភេសជ្ជៈទាំងនេះក៏បង្កើនសម្ពាធឈាមបានយ៉ាងងាយស្រួលផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok