អ្នកជំនាញណែនាំអាហារ ៦ មុខ ដើម្បីជួយធ្វើឱ្យមុខងារផ្លូវដង្ហើមរបស់សួតប្រសើរឡើង

មិនត្រឹមតែអ្នកគួរតែប្រើអាហារដែលជួយបង្កើនភាពស៊ាំប៉ុណ្ណោះទេ អ្នកក៏គួរតែប្រើអាហារដែលជួយបំប៉នសួតផងដែរ ដែលល្អសម្រាប់ផ្លូវដង្ហើម ដើម្បីការពារសុខភាពក្នុងរដូវកាលនៃជំងឺរាតត្បាត Covid -19 នេះ ដែលវាបានធ្វើការវាយប្រហារខ្លាំងបំផុត ទៅកាន់សួត និងផ្លូវដង្ហើមរបស់មនុស្សយើង។

ដូច្នេះខាងក្រោមនេះ គឺជារបបអាហារដែលត្រូវបានណែនាំដោយអ្នកជំនាញផ្នែកអាហាររូបបត្ថម្ភ ដែលអ្នកគួរតែទទួលទាន ដើម្បីទៅបំប៉នដល់មុខងារសួត និងពង្រឹងផ្លូវដង្ហើមរបស់យើង។

១. ខ្ទឹមស

Allicin គឺជាសារធាតុ phytonutrient ដ៏សំខាន់ដែលមាននៅក្នុងខ្ទឹមស ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ អាហារនេះ មានលក្ខណៈប្រឆាំងបាក់តេរីប្រឆាំងមហារីក និងបន្ថយសម្ពាធឈាម។ អ្នកវិទ្យាសាស្ត្រចិនបានរកឃើញថាការទទួលទានខ្ទឹមស មានឥទ្ធិពលវិជ្ជមានទៅលើអ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើម និងមហារីកសួត។

គ្រាន់តែទទួលទានខ្ទឹមស ២-៣ កំពឹសក្នុងមួយថ្ងៃ នឹងជួយការពារសួតរបស់អ្នកបានល្អ ពីហានិភ័យនៃជំងឺជាពិសេសក្នុងរដូវរីករាលដាល។

585874265 H

២. ខ្ញី

ខ្ញីគឺជាគ្រឿងទេស ប៉ុន្តែក៏ជាថ្នាំដែលជួយកាត់បន្ថយការរលាក បំបាត់ជាតិពុល និងជម្រុញរាងកាយក្នុងការយកជាតិពុលចេញពីសួត។ លើសពីនេះ ខ្ញីក៏ជួយកាត់បន្ថយការកកស្ទះនៅក្នុងសួត ដើម្បីឱ្យដំណើរការផ្លូវដង្ហើមត្រូវបានចរាចរបានល្អបំផុត។

៣. ខាត់ណាផា្ក


នៅក្នុងផ្កាខាត់ណា ពមានសារធាតុផ្សំសកម្មហ្វូឡាត, phytochemicals, carotenoids និងវីតាមីន C ដែលជួយកម្ចាត់កត្តាដែលបង្កគ្រោះថ្នាក់ដល់ក្រពះ។ លើសពីនេះ ខាត់ណាផា្ក ក៏មានសមាសធាតុមួយហៅថា L-sulforaphane ដែលជួយកោសិកាសួតផ្លាស់ប្តូរបន្តិចម្តងៗ ទៅហ្សែនប្រឆាំងនឹងការរលាក ដើម្បីការពារជំងឺផ្លូវដង្ហើមដែលអាចកើតមាន។

៤. ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុគីមី (ដូចជាកាទីឈីន អាស៊ីតក្លរហ្សូរីន និងផូរីហ្សីន) ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺហឺត មហារីក រលាក និងជំងឺសរសៃឈាមបេះដូង។ ទទួលទានផ្លែប៉ោម ១ ផ្លែក្នុងមួយថ្ងៃ សម្រាប់អាហារពេលព្រឹក ឬជាអាហារសម្រន់ ដើម្បីរក្សាសុខភាពសួតរបស់អ្នក។

0bea6ba8 3d2f 4f64 A48b 2803cf3744e4

៥. កាហ្វេ

កាហ្វេដែលមានជាតិកាហ្វេអ៊ីន ដើរតួជាថ្នាំជួយសម្រួលដល់ផ្លូវដង្ហើមឱ្យដំណើរការបានល្អប្រសើរ ធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញាជំងឺហឺត។ ការផឹកកាហ្វេមួយពែងនៅពេលព្រឹក នឹងជួយធ្វើឱ្យមុខងារផ្លូវដង្ហើមមានប្រសិទ្ធភាព។

៦. ត្រីខ្លាញ់

ត្រីដែលមានជាតិខ្លាញ់មួយចំនួនដូចជា ត្រីសាម៉ុន ត្រីម៉ាការ៉ែល ត្រីគល់រាំង និងត្រីឆៅ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ EPA និង DHA ។ ទាំងនេះត្រូវបានគេហៅថា PUFAs ឬអាស៊ីតខ្លាញ់ polyunsaturated និងមានលក្ខណៈប្រឆាំងនឹងការរលាក ប្រឆាំងមហារីក ប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈការពារបេះដូង។ ការទទួលទានខ្លាញ់ត្រី ឬការប្រើថ្នាំបំប៉នខ្លាញ់ត្រី អាចជួយគ្រប់គ្រងសុខភាពរួមទាំងសួតផងដែរ៕

ប្រភព ៖ Phunutoday / Knongsrok