បើមិនចង់ឱ្យសុខភាពកាន់តែដុនដាប ដាច់ខាត កុំផឹកទឹក ក្នុងសភាពទាំង៤នេះឱ្យសោះ

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះក្នុងការរក្សារាងកាយឱ្យមានសុខភាពល្អ។ ទោះយ៉ាងណាក៏ដោយ ក្នុងស្ថានភាពទាំង៤ខាងក្រោមនេះ បើអ្នកទទួលទានទឹក វានឹងប៉ះពាល់ខ្លាំងដល់សុខភាព និងរាងកាយរបស់អ្នក។

១. ញុំាអាហារបណ្ដើរ ផឹកទឹកបណ្ដើរ

មនុស្សជាច្រើនមានទម្លាប់ផឹកទឹកនៅពេលញុំាអាហារ។ ទោះយ៉ាងណាក៏ដោយ ទម្លាប់មួយនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះក្រពះរបស់អ្នក។ ដោយសារតែទឹកនឹងធ្វើឱ្យទឹកក្រពះដែលសម្ងាត់ដើម្បីរំលាយអាហារ ហើយក្នុងពេលតែមួយ វាក៏បង្កើនបរិមាណអាំងស៊ុយលីនក្នុងរាងកាយ និងការប្រមូលផ្តុំជាតិខ្លាញ់។ ដូច្នេះអ្នកគួរតែបញ្ឈប់ទម្លាប់នេះជាបន្ទាន់។

២. ទាល់តែស្រេកទឹកខ្លាំង ទើបផឹកទឹក

នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុតនៅពេលផឹកទឹក។ នៅពេលអ្នកមានអារម្មណ៍ស្រេកទឹក វាជាសញ្ញាបង្ហាញថារាងកាយរបស់អ្នកពិតជាខ្វះជាតិទឹកហើយ។ ដូច្នេះអ្នកត្រូវផឹកទឹកមុនពេលរាងកាយរបស់អ្នកមានអារម្មណ៍ស្រេកទឹក។ ប្រសិនបើការស្រេកទឹកមានរយៈពេលយូរ រាងកាយងាយនឹងមានបញ្ហាជាមួយនឹងការបញ្ចេញចោលដូចជា ក្រួសក្នុងតម្រងនោម ទល់លាមក រលាកពោះវៀនជាដើម។

Screen Shot 2021 08 11 At 9.22.53 PM

៣. ផឹកទឹកនៅពេលញុំាអាហារហឹរ

នេះគឺជាវិធីខុសដើម្បីកាត់បន្ថយការហឹរ ដែលស្ទើរតែគ្រប់គ្នាធ្វើ។ មូលហេតុគឺដោយសារតែទឹក គឺជាម៉ូលេគុលប៉ូលដែលមិនអាចបំបាត់អារម្មណ៍ហឹរនៅក្នុងមាត់។ ជំនួសឱ្យការបន្ថយការឈឺចាប់ កាត់បន្ថយការហឹរ ទឹកអាចបញ្ចោញអារម្មណ៍ហឹរទាំងអស់ទៅផ្នែកផ្សេងទៀតនៃមាត់។

៤. ផឹកទឹកមុនពេលចូលគេង

នេះគឺជាពេលវេលាខុសឆ្គងណាស់ក្នុងការទទួលទានទឹក ព្រោះថាមុនពេលចូលគេងការទទួលទានទឹកនឹងធ្វើឱ្យអ្នកពិបាកគេង ហើយការគេងក៏មានផលប៉ះពាល់ដែរ នៅពេលអ្នកត្រូវក្រោកពីដំណេកចូលបន្ទប់ទឹកច្រើនដង។


លើសពីនេះទៅទៀត នៅពេលយប់ តម្រងនោមរបស់យើងនឹងធ្វើការយឺត ដូច្នេះការទទួលទានទឹកនៅពេលយប់ក៏មានន័យថា បង្ខំឱ្យតម្រងនោមធ្វើការដែរ។ អវយវៈ និងមុខអាចនឹងហើមនៅព្រឹកបន្ទាប់។

#ចំណាំ_ពេលវេលាល្អបំផុតក្នុងការទទួលទានទឹក

យោងតាមសារព័ត៌មាន India Times អ្នកវិទ្យាសាស្ត្រណែនាំឱ្យផឹកទឹកស្មើនឹង ១២-១៥ កែវក្នុងមួយថ្ងៃ រួមទាំងទឹកតែ ទឹកដោះគោ និងស៊ុបផងដែរ។ អ្នកគួរតែយោងទៅលើពេលវេលាជាក់លាក់ប្រចាំថ្ងៃ ដើម្បីផឹកទឹកដែលល្អបំផុតសម្រាប់សុខភាពដូចខាងក្រោមនេះ ៖

Screen Shot 2021 08 11 At 9.22.59 PM

- ចន្លោះម៉ោង ៦-៨ ៖ បន្ទាប់ពីគេងពេញមួយយប់ រាងកាយរបស់អ្នកពិតជាត្រូវការទឹកទឹក។ ផឹកមួយកែវភ្លាមពេលអ្នកក្រោកពីគេង ដើម្បីជួយច្រោះថ្លើម ពោះវៀន និងតម្រងនោម។ កុំប្រញាប់ប្រញាល់ញុំាអាហារពេលព្រឹក យ៉ាងហោចណាស់កន្លះម៉ោងបន្ទាប់ពីទទួលទានទឹករួច សូមឱ្យទឹកជ្រាបចូលទៅក្នុងកោសិកានីមួយៗនៅក្នុងខ្លួនរបស់អ្នក។

- ម៉ោង ១១ ព្រឹក ៖ បន្ទាប់ពីធ្វើការបានពីរបីម៉ោង សូមផឹកទឹកដើម្បីរក្សារាងកាយរបស់អ្នកឱ្យមានជាតិទឹក និងកាត់បន្ថយភាពតានតឹងក្នុងការងារ។

- ម៉ោង ១៥-១៦ ម៉ោង ៖ ពេលរសៀលម៉ោងធ្វើការ មនុស្សជាច្រើនមានអារម្មណ៍ងងុយគេង និងមិនអាចផ្តោតអារម្មណ៍លើការងារបានល្អឡើយ។ ក្រោកឡើងផឹកទឹកមួយកែវនឹងជួយឱ្យអ្នកមានតុល្យភាពឡើងវិញ។

- ម៉ោង ម៉ោង ១៧ ៖ ទឹកមួយកែវនៅពេលនេះនឹងជួយឱ្យអ្នកមានអារម្មណ៍ថាមិនសូវឃ្លាន និងអស់កម្លាំង។ នេះល្អជាពិសេសសម្រាប់មនុស្សដែលតមអាហារពេលល្ងាច។

- ចាប់ពីម៉ោង ៦ ល្ងាចតទៅ អ្នកគួរតែផឹកទឹកតែក្នុងបរិមាណតិចតួចក្នុងពេលតែមួយ។ ហើយចាប់ពីម៉ោង ១០ យប់តទៅ ជាការល្អបំផុតមិនត្រូវផឹកដើម្បីកុំឱ្យប៉ះពាល់ដល់ដំណេកពេលយប់៕

ប្រភព ៖ Phunutoday / Knongsrok