អាហារ ៦ ប្រភេទ​ដែលសម្បូរជាតិដែកខ្ពស់ ល្អខ្លាំងសម្រាប់អ្នកដែលខ្វះឈាម និងខ្វះអាហារូបត្ថម្ភ គួរតែញុំាឱ្យបានច្រើន

កង្វះឈាម និងអាហាររូបត្ថម្ភ នឹងធ្វើឱ្យរាងកាយស្លេកស្លាំង និងគ្មានជីវជាតិ។ ជាពិសេសសម្រាប់ស្ត្រី ដើម្បីបំពេញបន្ថែមបរិមាណឈាមដែលបាត់បង់ជារៀងរាល់ខែដោយសារការមករដូវ ដូច្នេះ អាហារទាំងប៉ុន្មានមុខខាងក្រោមនេះ គឺល្អ និងសក្តិសមបំផុត ដែលអ្នកគួតែទទួលទានឱ្យបានច្រើន។

១. សាច់​មាន់

Fresh Chicken Meat On Wooden Board

នេះគឺជាម្ហូបស៊ាំសម្រាប់គ្រួសារនីមួយៗ។ សាច់មាន់ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនរួមទាំងជាតិដែកផងដែរ។ ដូច្នេះសាច់មាន់ គឺល្អណាស់សម្រាប់អ្នកដែលមានភាពស្លេកស្លាំង អ្នកដែលខ្វះអាហារូបត្ថម្ភ ហើយទើបតែជាពីឈឺ។

ដើម្បីបន្ថែមជាតិដែកពីសាច់មាន់ អ្នកអាចធ្វើវាតាមវិធីនេះ។ សាច់មាន់បន្ទាប់ពីសម្អាតរួច យកទៅស្ងោរយកទឹក ហើយយកទឹកនេះទៅចម្អិនបបរសម្រាប់អាហារពេលព្រឹក និងអាហារពេលល្ងាចរយៈពេល ៣-៥ ថ្ងៃជាប់ៗគ្នា។

២. សាច់គោ

Air Fryer Roast Beef_la 735x490

សាច់គោមានជាតិខ្លាញ់ច្រើន ដែលមិនល្អសម្រាប់បេះដូងទេ ប៉ុន្តែសម្បូរជាតិដែកល្អសម្រាប់អ្នកមានបញ្ហាកង្វះឈាម។ ដូច្នេះអ្នកដែលមានភាពស្លេកស្លាំង ជារឿយៗត្រូវបានគេណែនាំឱ្យញ៉ាំសាច់គោឱ្យបានច្រើន។ ក្រៅពីនេះ សាច់គោក៏ផ្ទុកនូវសារធាតុរ៉ែសំខាន់ៗជាច្រើនដែលសក្តិសមសម្រាប់ការព្យាបាលជំងឺស្លេកស្លាំង។

៣. ថ្លើមសត្វ

???????????????????????????????????????????????

ថ្លើមសត្វដូចជាគោ ជ្រូក និងមាន់ក៏ជាប្រភពសម្បូរជាតិដែកដែរ។ នៅក្នុងថ្លើមសាច់ជ្រូក ១០០ ក្រាម មានជាតិដែក ១២ មីលីក្រាម ថ្លើមមាន់ ១០០ ក្រាម មានជាតិដែក ១០ មីលីក្រាម និងថ្លើមសាច់គោ ១០០ ក្រាមមានជាតិដែក ៦.៥ មីលីក្រាម។

ប្រសិនបើអ្នកមានភាពស្លេកស្លាំង អ្នកអាចចៀនថ្លើមមាន់ជាមួយសណ្តែកជារៀងរាល់ថ្ងៃ។ ជាមួយថ្លើមសាច់ជ្រូក អាចត្រូវបានដាំឱ្យពុះ, ចៀន ប៉ុន្តែមិនគួរចៀនជាមួយសណ្តែកទេ។ នៅពេលទិញថ្លើមសត្វ អ្នកក៏គួរតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសថ្លើមដែលមានសុខភាពល្អ និងមានសុវត្ថិភាព។


៤. សាច់ពពែ

Goat_chops

សាច់ពពែ គឺសមស្របសម្រាប់អ្នកដែលខ្វះឈាម ខ្វះជាតិដែក។ សាច់ប្រភេទនេះ មានប្រសិទ្ធិភាពចិញ្ចឹមឈាម ល្អសម្រាប់អ្នកអស់កម្លាំង និងបាត់បង់កម្លាំង។

នៅពេលកែច្នៃសាច់ពពែ អ្នកត្រូវលាងសមាតវាកាត់វាជាដុំតូចៗដាក់វាចូលក្នុងឆ្នាំង រួចយកវាមកប្រឡាក់ជាមួយគ្រឿងទេស បន្ថែមទឹកបន្តិចដើម្បីដាក់ចម្អិន។ សាច់ពពែមិនគួរញុំាច្រើនទេ អាហារសាច់ពពែគួរតែញុំាដាច់ពីគ្នាយ៉ាងតិច ៥ ថ្ងៃម្ដង។

៥. ងាវ

១០

ងាវ គឺជាអាហារសម្បូរជាតិដែកបំផុត ក្នុងចំណោមអាហារសមុទ្រទាំងអស់។ អាហារនេះមានសមត្ថភាពអាចព្យាបាលជំងឺស្លេកស្លាំងបានយ៉ាងមានប្រសិទ្ធភាព។

ងាវ ៨៥ ក្រាមនីមួយៗមានផ្ទុកជាតិដែក ១៣ មីលីក្រាមច្រើនជាងថ្លើមសត្វ។ លើសពីនេះ ងាវក៏ផ្ទុកបរិមាណវីតាមីនB12 ច្រើនដែរ។ កង្វះវីតាមីនB12 ក៏ជាមូលហេតុនៃភាពស្លេកស្លាំងផងដែរ។

៦. ល្ពៅ

Zcj76xtTp5

ល្ពៅមិនត្រឹមតែសម្បូរជាតិដែកប៉ុណ្ណោះទេ ល្ពៅក៏មានអាស៊ីដអាមីណូជាច្រើនស័ង្កសី កាល់ស្យូម ប្រូតេអ៊ីន បន្លែការ៉ូទីន ... សារធាតុទាំងនេះ នាំមកនូវប្រសិទ្ធភាពល្អចំពោះភាពស្លេកស្លាំង។ ដូច្នេះដើម្បីព្យាបាលភាពស្លេកស្លាំង អ្នកមិនគួរព្រងើយកន្តើយនឹងអាហារនេះឡើយ។ ជាមួយល្ពៅអ្នកអាចចម្អិនជាបបរ, ចៀន, ស៊ុប, សម្លជារៀងរាល់ថ្ងៃក៏មិនមានបញ្ហាអ្វីដែរ៕

ប្រភព ៖ Phunutoday / Knongsrok