ធ្លាប់តែដឹងថា! ក្លិនក្រូចសើច អាចដេញពស់បាន តែការពិត ស្លឹកក្រូចសើច ក៏មានអត្ថប្រយោជន៍ច្រើនសន្ធឹកដែរ

ស្លឹកក្រូចត្រូវបានគេស្គាល់យូរមកហើយថា ជាគ្រឿងទេសសម្រាប់បំពេញគ្រឿងស្លស្លុក។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា នៅក្នុងឱសថបុរាណ ស្លឹកក្រូចសើចក៏ជាឱសថដ៏អស្ចារ្យ ជួយកម្ចាត់ជំងឺជាច្រើនដែរ ដូច្នេះសូមឈ្វេងយល់ពីវិធីព្យាបាលរហ័ស ៦ យ៉ាងពីស្លឹកក្រូចសើចខាងក្រោម។

១. ចំហុយជាមួយស្លឹកក្រូចសើច ជួយបំបាត់អាការៈផ្តាសាយ និងព្យាបាលការឈឺក្បាល

ស្លឹកក្រូចសើចមានផ្ទុកនូវប្រេងសំខាន់ៗជាច្រើន ដូច្នេះហើយ យើងអាចដាំស្ងោរស្លឹកក្រូចសើច ដើម្បីយកមកឆ្ពុង អាចព្យាបាលអាការៈផ្ដាសាយ និងការឈឺក្បាល។ ទឹកស្លឹកក្រូចសើចចំហុយមួយចាន ដែលរួមបញ្ចូលគ្នារវាងស្លឹកក្រូចសើច ជាមួយស្លឹកក្រូចត្លុង ស្លឹកឫស្សី ស្លឹកខ្ទឹម និងស្លឹកគ្រៃ ខណៈពេលដែលបន្ថែមជីអង្កាម និងខ្ទឹមសនឹងជួយអ្នកកម្ចាត់មេរោគផ្តាសាយ និងឈឺក្បាលចេញពីរាងកាយបានយ៉ាងងាយ។

Screen Shot 2021 08 19 At 11.38.41 PM

២. ព្យាបាលក្អក

ស្លឹកក្រូចសើចមានរសជាតិល្វីងមធ្យម មានក្លិនក្រអូប ព្រោះវាមានប្រេងសំខាន់ៗជាច្រើន មានប្រសិទ្ធិបំបាត់អាការៈក្អកបានល្អណាស់។

វិធីធ្វើ ៖ ស្លឹកក្រូចស្រស់ ៥ ក្រាម, ខ្ញីស្រស់ ៣ ក្រាម។ ស្លឹកក្រូចសើច និងខ្ញីស្រស់ លាងទឹកខ្ញីហាន់ជាបន្ទះស្តើងៗ បន្ទាប់មកអាចបន្ថែមស្ករបន្តិចឱ្យផ្អែមល្មម ដើម្បីងាយស្រួលផឹក។ ការទទួលទានទឹកនេះជាប្រចាំរយៈពេល ៣-៥ ថ្ងៃ នឹងជួយព្យាបាលការក្អកដោយសារផ្តាសាយបានយ៉ាងល្អ។

Screen Shot 2021 08 19 At 11.38.52 PM

៣. ព្យាបាលការហើមពោះ ការនោមទាស់ចំពោះកុមារ

កុមារតូចៗច្រើនតែមានអាការៈហើមពោះ ដោយសារតែប្រព័ន្ធរំលាយអាហារមិនទាន់ពេញវ័យ ដែលធ្វើឱ្យពូួកគេឧស្សាហ៍កើតមានបញ្ហានេះ។

នៅពេលដែលក្មេងៗមានបញ្ហាឆ្អល់ពោះ នោមទាស់ អ្នកអាចបុកស្លឹកក្រូចសើចយកមកចំហុយ ហើយលាបលើផ្ចិតរបស់ក្មេង។ កុមារនឹងមិនសូវហើមពោះហើយនឹងនោមបានស្រួលជាងមុនឡើងវិញ។


Screen Shot 2021 08 19 At 11.38.58 PM

៤. ព្យាបាលជំងឺគ្រុនចាញ់

ជំងឺគ្រុនចាញ់យូរអង្វែង ធ្វើឱ្យរាងកាយអស់កម្លាំង និងខ្សោយ។ អ្នកអាចយកស្លឹកក្រូចសើច ១០០ ក្រាម ស្រាស ២៥-៣០ ដឺក្រេ ១០០ មីលីលីត្រ។ យកស្លឹកក្រូចសើចដែលកាត់រួច ចាក់ស្រាចូល ហើយបន្ទាប់មកទុកវាឱ្យស្ងួតមួយយប់ ផឹកវាមួយថ្ងៃម្តងនៅពេលព្រឹកផឹកវា ៣-៥ ថ្ងៃ ១៥-២០ មលម្តង អ្នកនឹងឃើញការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងរាងកាយ។

Screen Shot 2021 08 19 At 11.39.02 PM

៥. បំបាត់ការស្រៀវធ្មេញ

ស្លឹកក្រូចសើចសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលអាចព្យាបាលអញ្ចាញធ្មេញហូរឈាម និងកម្ចាត់ខ្យល់ដង្ហើមមិនល្អ។ លើសពីនេះទៅទៀត ប្រេងដែលសំខាន់នៅក្នុងស្លឹកក្រូចសើច មានឥទ្ធិពលប្រឆាំងបាក់តេរី ជួយបំផ្លាញរាល់បាក់តេរីដែលវាយប្រហារលើអញ្ចាញធ្មេញ ប្រយុទ្ធប្រឆាំងនឹងការរលាក ដោយហេតុនេះហើយ វាជួយបំបាត់ការឈឺចាប់យ៉ាងឆាប់រហ័ស ធ្វើឱ្យធ្មេញសបំបាត់ការពុកធ្មេញ។

យកស្លឹកក្រូចសើចស្រស់មកចំហុយជាមួយទឹករ៉ែធម្មជាតិ បន្ទាប់មកប្រើវាដើម្បីខ្ពុរមាត់ ឬបៀមមុនពេលចូលគេង ជាមួយនឹងវិធីធម្មជាតិនេះ អ្នកគួរតែធ្វើវាឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ នៅពេលល្ងាចមុនពេលចូលគេង។ បន្ទាប់ពីប្រើបាន ៤ សប្តាហ៍ការឈឺចាប់ដែលបណ្តាលមកពីការពុកធ្មេញ ឬរលាកអញ្ចាញធ្មេញ ក៏លែងជាកង្វល់ហើយ ដង្ហើមក៏ស្រស់ស្រាយជាងមុនដែរ។

Screen Shot 2021 08 19 At 11.39.07 PM

៦. ធ្វើឱ្យសក់រលោង

វិធីធ្វើគឺសាមញ្ញណាស់ ដោយប្រើលាយស្លឹកក្រូចសើច ស្លឹកក្រូចត្លុង ដើម្បីចម្អិនជាទឹក។ បន្ទាប់មកប្រើសាប៊ូកក់សក់ក្នុងដំណើរការកក់សក់ម៉ាស្សាថ្នមៗលើស្បែកក្បាល។ ធ្វើវាឱ្យបានទៀងទាត់រៀងរាល់សប្តាហ៍ ជួយធ្វើឱ្យក្បាលរបស់អ្នកស្អាត សក់វែងរលោង និងផ្តល់ឱ្យសក់របស់អ្នកមានក្លិនក្រអូបថែមទៀតផង៕

ប្រភព ៖ Phunutoday / Knongsrok