ពេលយប់មុនចូលគេង! ទម្លាប់ទាំង៤នេះ ជះផលអាក្រក់ណាស់ នឹងធ្វើឱ្យអ្នកឆាប់ចាស់មុនអាយុ

មានទម្លាប់ជាច្រើន ដែលស្ត្រីតែងតែធ្វើនៅពេលយប់មុនចូលគេង ព្រោះពួកគេគិតថា វាមិនបង្កគ្រោះថ្នាក់អ្វីឡើយ តែតាមការពិត ទម្លាប់ទាំងនេះគឺជាពិរុទ្ធជនដែលធ្វើឱ្យស្ត្រីឆាប់ចាស់ខ្លាំងណាស់។

១. ខឹងមុនពេលចូលគេង

ការឆាប់ខឹងមុនពេលចូលគេង អាចបង្កើនល្បឿនភាពចាស់នៃថ្លើម។ នៅពេលដែលអារម្មណ៍រំជើបរំជួល អារម្មណ៍តានតឹង ឬក្រៀមក្រំ អាចធ្វើឱ្យអ្នកពិបាកគេង គេងមិនលក់។

នៅពេលនេះ រាងកាយនឹងបញ្ចេញសារធាតុមួយដែលប៉ះពាល់ដល់សរសៃប្រសាទខួរក្បាល រំខានសរសៃប្រសាទធ្វើឱ្យការគិតមិនច្បាស់លាស់ និងប្រមូលផ្តុំឧស្ម័នពុលនៅក្នុងថ្លើម។

ស្ថានភាពនេះ ប្រសិនបើអូសបន្លាយយូរ នឹងធ្វើឱ្យថ្លើមរបស់អ្នកឆាប់ចាស់។ នេះបណ្តាលឱ្យរាងកាយទទួលផលប៉ះពាល់ដូចគ្នាដែរ។

Unnamed

២. ប្រើទូរសព្ទរបស់អ្នកមុនពេលចូលគេង

មនុស្សជាច្រើនមានទម្លាប់មើលទូរស័ព្ទរបស់ពួកគេមុនពេលចូលគេង ក្នុងគោលបំណងជួយឱ្យភ្នែកភ្លឺគេងលក់ស្រួល។ ទោះយ៉ាងណាអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទម្លាប់នេះអាចបង្កឱ្យមានជំងឺមហារីកដោយសារតែវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច។ វិទ្យុសកម្មទាំងនេះនៅពេលត្រូវបានប៉ះពាល់ជាទៀងទាត់ អាចបង្កមហារីកដូចជាមហារីកដោះ មហារីកក្រពេញប្រូស្តាត-ល-។

ក្រៅពីនេះ ការប្រើទូរស័ព្ទមុនពេលចូលគេងនឹងធ្វើឱ្យស្បែកបាត់បង់ជាតិសំណើមច្រើន ដោយសារការបញ្ចេញកាំរស្មី។ ការប្រើទូរសព្ទជាប្រចាំនឹងបណ្តាលឱ្យស្បែកប្រឈមនឹងបញ្ហាជាច្រើនដូចជា ការប្រមូលផ្តុំសារធាតុពណ៌ជាតិខ្លាញ់លើស និងធ្វើឱ្យឡើងមុន។ ប្រសិនបើយប់អ្នកមើលទូរសព្ទយូរពេក ថ្ងៃក្រោយអ្នកនឹងឃើញមានបញ្ហាស្បែកធ្ងន់ធ្ងរ រង្វង់ខ្មៅក្រោមភ្នែក ស្នាមជ្រួញជុំវិញភ្នែកនឹងរកអ្នកឃើញ។

Screen Shot 2021 08 21 At 3.15.09 PM


៣. ញុំាមុនពេលចូលគេង

ប្រសិនបើអ្នកញុំាមុនពេលចូលគេង នោះលំពែង និងក្រពះអាចឆាប់ចាស់យ៉ាងឆាប់រហ័ស។ យកល្អគួរតែកុំញុំាអ្វីក្នុងរយៈពេល ៣ ម៉ោងមុនពេលចូលគេង។ មូលហេតុគឺដោយសារតែមិនមានចលនារបស់ស្ពេល និងក្រពះមុនពេលចូលគេង អាហារត្រូវបានរំលាយយឺត ៗ នៅក្នុងខ្លួន។

ការទទួលទានអាហារច្រើនពេក នឹងបង្កើនបន្ទុកលើក្រពះ ហើយឈាមក្នុងក្រពះនឹងថយចុះ ដែលធ្វើឱ្យការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់។

ក្រៅពីនេះ ការទទួលទានអាហារច្រើនពេក ក៏ងាយបង្កឱ្យក្រពះយារធ្លាក់ និងបញ្ចេញជាតិអាស៊ីតក្នុងក្រពះច្រើនហួសប្រមាណ។ ក្នុងពេលជាមួយគ្នានេះអាចបណ្តាលឱ្យមានដំបៅក្រពះ អាស៊ីតក្រពះ និងប្រតិកម្មដទៃទៀតដែលធ្វើឱ្យប៉ះពាល់ដល់រាងកាយ។

Eatingbeforebed

៤. ធ្វើលំហាត់ប្រាណខ្លាំងពេក

ការធ្វើលំហាត់ប្រាណទៀងទាត់ជារៀងរាល់ថ្ងៃ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយដូចជា ជួយពន្លឿនចរាចរឈាម ជម្រុញការរំលាយអាហារ និងបំបាត់ជាតិពុលដែលបង្កគ្រោះថ្នាក់ចេញពីរាងកាយបានយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកហាត់ប្រាណខ្លាំងពេកនៅពេលគេង វានឹងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទខ្លាំងពេក និងបណ្តាលឱ្យគេងមិនលក់។

ទន្ទឹមនឹងនេះ ការធ្វើលំហាត់ប្រាណខ្លាំងក្លាមុនពេលចូលគេង ក៏ធ្វើឱ្យស្បែកស្រអាប់ និងជ្រីវជ្រួញលឿនជាងមុនដែរ។ ដូច្នេះអ្នកគួរចៀសវាងការធ្វើលំហាត់ប្រាណ ១-២ ម៉ោងមុនពេលចូលគេង ហើយជ្រើសរើសលំហាត់ប្រាណទន់ភ្លន់៕

ប្រភព ៖​ Phunutoday / Knongsrok