អ្នកគេមិនលក់ពេលយប់ គួរអនុវត្តន៍គន្លឹះទាំងនេះ ចុចតែ ៣កន្លែង មុនចូលគេង នឹងជួយឱ្យអ្នកគេងលក់ស្រួលទល់ភ្លឺ

សម្រាប់អ្នកដែលមានបញ្ហាក្នុងការគេង យប់ៗគេងមិនលក់ គេមិនបានស្កប់ស្រួល អ្នកគួរអនុវត្តន៍វិធីទាំង៣ចំណុចនេះ ក្នុង១ថ្ងៃត្រឹមតែ១០នាទី ចុចទីតាំង៣កន្លែងនេះ វានឹងជួយសម្រួលដល់សសៃរបស់អ្នក នឹងជួយឱ្យអ្នកស្រួលគេង គេងឆាប់លក់ និងគេងលក់ស្រួលទល់ភ្លឺ។

១. ចុចត្រង់កញ្ចឹង ក

Screen Shot 2021 08 23 At 12.58.20 PM

តាមក្បួនបុរាណ កញ្ចឹងក គឺជាចំណុចចាក់ម្ជុលវិទ្យាសាស្ត្រ ចំណុចនេះ គឺមានទីតាំងត្រង់សងខាងចង្អូរ ដែលចាប់ពីកខាងក្រោយ ទៅដល់លលាដ៍ក្បាល អ្នកអាចម៉ាស្សា ដោយប្រើមេដៃទាំងសងខាង សង្កត់ថ្នមៗពីក្បាលចុះមកក្រោម រយៈពេលត្រឹម៤ ទៅ៥នាទី ដោយដកដង្ហើមវែងៗ ក្នុងពេលដែលអ្នកម៉ាស្សា។

នៅពេលអ្នកចុចត្រង់ចំណុចនេះថ្នមៗ វានឹងធ្វើឱ្យមុខងារផ្លូវដង្ហើមរបស់អ្នកប្រសើរឡើង ដើម្បីជួយឱ្យអ្នកគេងលក់ស្រួល ស្ងប់ និងមានផាសុកភាព។

២. ចុចត្រង់ទីតាំងក្រោមជង្គង់

Screen Shot 2021 08 23 At 12.58.26 PM

កន្លែងចាក់ម្ជុលវិទ្យាសាស្ត្រមួយកន្លែងទៀតគឺ ក្រោមជង្កង់ ដែលមានទីតាំងស្ថិតនៅពីព្រំដែនខាងក្រោមនៃជង្គង់ដល់ ៣ អ៊ីញប្រហែល ១.៨ សម។


ការម៉ាស្សាត្រង់ចំណុចនេះ ជួយឱ្យអ្នកគេងលក់ស្រួល ៖ ប្រើចុងម្រាមមេដៃរបស់អ្នក ចុចសង្កត់ត្រង់កន្លែងដែលមានអារម្មណ៍ថាមានភាពតានតឹង។ អ្នកអាចចុចពី ៣ ទៅ ៥ នាទីជារៀងរាល់ថ្ងៃ។

នៅក្នុងឱសថបុរាណ វាត្រូវបានឱ្យដឹងថា ចំណុចចាក់ម្ជុលវិទ្យាសាស្ត្រនេះ មានឥទ្ធិពលថែរក្សារាងកាយទាំងមូល។ ការម៉ាស្សាដោយការសង្កត់ធ្ងន់ជាប្រចាំនឹងជួយឱ្យចរន្តឈាមដំណើរការល្អចំពោះសុខភាពតម្រងនោម និងជួយឱ្យអ្នកគេងលក់ស្កប់ស្កល់។ នៅពេលអ្នកម៉ាស្សាកន្លែងចាក់ម្ជុលវិទ្យាសាស្ត្រ អ្នកនឹងមានងារម្មណ៍ងងុយគេង ជួយបង្កើនសុខភាពរបស់អ្នក។

៣. នៅលើខ្នងជើង

Screen Shot 2021 08 23 At 12.58.31 PM

ចំណុចចាចក់ម្ជុលវិទ្យាសាស្ត្រមួយទៀតគឺនៅលើខ្នងជើង ចំណុចជីពចរនេះ ស្ថិតនៅចន្លោះម្រាមជើងទី ២ និងម្រាមមេជើង ប្រហែល ៣-៤ សម ពីម្រាមជើងដល់ចុងជើងសម្រាប់មនុស្សធំ។

ការម៉ាស្សាជួយឱ្យអ្នកគេងលក់ស្រួល ៖ នៅពេលការសង្កត់ថ្នមៗ ដោយប្រើចុងមេដៃដើម្បីរំកិលពីចន្លោះម្រាមជើងឡើងលើ នៅពេលដែលម្រាមដៃជាប់នៅចន្លោះឆ្អឹង ២ នៃជើង វាត្រូវបានកំណត់ថាជាទីតាំងនៃចំណុចជីពចរ។

បន្ទាប់ពីអ្នកចូលទៅក្នុងកន្លែងចាក់ម្ជុលវិទ្យាសាស្ត្រនេះ វានឹងជួយជម្រុញចរាចរឈាម គឺជាវិធីសាស្រ្តល្អណាស់ក្នុងការការពារសុខភាព និងជួយឱ្យអ្នកសម្រាកបានស្រួល សាច់ដុំលាតសន្ធឹងគេងលក់ស្រួលជាង៕

ប្រភព ៖ Phunutoday / Knongsrok