វិទ្យុសកម្មមួយចំនួនធំ ពីកុំព្យូទ័រយួរដៃ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកយ៉ាងខ្លាំង។ ជាពិសេសនៅពេលអ្នកប្រើវាមិនត្រឹមត្រូវ វារឹតតែធ្វើឱ្យអ្នកងាយនឹងទទួលរងនូវផលប៉ះពាល់ទ្វេរដង ដល់រាងកាយ និងសុខភាពរបស់អ្នក។
១. ដាក់កុំព្យូទ័រនៅលើភ្លៅ
សម្រាប់មនុស្សខ្លះ គឺត្រូវប្រើកុំព្យូរទ័រយួរដៃជាប់នឹងខ្លួនជានិច្ច ព្រោះវាជាមិត្តដែលជួយពួកគេក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ និងគ្រប់ពេលវេលា។
ដោយសារតែកុំព្យូទ័រយួរដៃ មានភាពងាយស្រួលក្នុងការចល័ត និងបង្រួមយកដាក់តាមខ្លួន មនុស្សជាច្រើនតែងតែដាក់កុំព្យូទ័រយួរដៃរបស់ពួកគេនៅចំពោះមុខរាល់ពេលដែលពួកគេប្រើវា។ នេះ គឺជាសកម្មភាពដ៏គ្រោះថ្នាក់បំផុតចំពោះសុខភាពរបស់អ្នក។
ដោយសារតែសីតុណ្ហាភាពរបស់កុំព្យូទ័រយួរដៃ មានកម្រិតខ្ពស់ នៅពេលដំណើរការ វានឹងបញ្ចេញកម្ដៅដ៏ច្រើន កម្ដៅភ្លៅ និងប៉ះពាល់ដោយផ្ទាល់ទៅលើតំបន់“ គ្រោះថ្នាក់” របស់អ្នកប្រើប្រាស់។
បុរសដែលជារឿយៗដាក់កុំព្យូទ័រយួរដៃនៅលើភ្លៅរបស់ពួកគេ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ "តំបន់ពិសេស" របស់ពួកគេ ជាពិសេសគុណភាពមេជីវិតឈ្មោល។ ស្ត្រីដែលតែងតែដាក់កុំព្យូទ័រយួរដៃនៅភ្លៅរបស់ពួកគេ ក៏ប៉ះពាល់ដល់អូវែររំខានដល់ការបញ្ចេញពងអូវុល និងកាត់បន្ថយសមត្ថភាពក្នុងការមានផ្ទៃពោះ។ យូរ ៗ ទៅបណ្តាលឱ្យគ្មានកូនចំពោះស្ត្រី។ លើសពីនេះកម្ដៅកុំព្យូទ័រយួរដៃ អាចបណ្តាលឱ្យអ្នករលាកស្បែកនៃតំបន់ភ្លៅផងដែរ។
២. ដាក់កុំព្យូទ័រនៅលើពោះ
ស្បែករបស់ពោះ គឺងាយរងផលប៉ះពាល់ខ្លាំងណាស់។ ការដាក់កុំព្យូទ័រយួរដៃលើពោះរបស់អ្នករយៈពេលយូរ អាចបណ្តាលឱ្យរលាកស្បែក និងថែមទាំងប៉ះពាល់ដល់ប្រព័ន្ធគ្រោងឆ្អឹងរបស់អ្នកទៀតផង។
នៅពេលអ្នកគេង ហើយដាក់កុំព្យូទ័រយួរដៃលើពោះរបស់អ្នក ឆ្អឹងជំនី ឆ្អឹងខ្នង និងឆ្អឹងករបស់អ្នកនឹងងើបឡើងលើ ដើម្បីរកមើលនៅលើក្តារចុច និងអេក្រង់កុំព្យូទ័រ។ ដូច្នេះពួកគេងាយស្រួលពត់ ឈឺចាប់ប ង្កើនលទ្ធភាពនៃការកាល់ស្យូមឆ្អឹងសម្រាប់អ្នក។
លើសពីនេះ ការប្រើប្រាស់កុំព្យូទ័រយួរដៃលើពោះ ក៏ប៉ះពាល់យ៉ាងខ្លាំងដល់សរីរាង្គខាងក្នុងនៃរាងកាយផងដែរ។ ថ្លើម សួត ក្រពះ និងពោះវៀនធំ ត្រូវបានបង្ហាប់ដែលបណ្តាលឱ្យមិនស្រួល និងខូចខាត។
៣. បើកកុំព្យូទ័រ ហើយទុកវានៅក្បែរអ្នកពេលអ្នកគេង
ការទុកកុំព្យូទ័រចោលនៅក្បែរអ្នក ខណៈពេលអ្នកគេងមានឥទ្ធិពលយ៉ាងធំទៅលើខួរក្បាលរបស់អ្នក។ វាអាចបណ្តាលឱ្យអ្នកគេងមិនលក់ គេងមិនស្កប់។ បន្ទាប់ពីភ្ញាក់ពីគេង ជារឿយៗតែងតែមានអាការៈឈឺក្បាល វិលមុខ ដោយសារតែខួរក្បាលទទួលរងនូវរលកអេឡិចត្រូម៉ាញ៉េទិច និងវិទ្យុសកម្មកម្ដៅពីកុំព្យូទ័រ។
ដូច្នេះ ប្រសិនបើអ្នកចង់គេងលក់ស្កប់ស្កល់ ដើម្បីចៀសវាងផលប៉ះពាល់នៃវិទ្យុសកម្មលើខួរក្បាល សូមកុំភ្លេចបិទកុំព្យូទ័រមុនពេលចូលគេង ហើយកុំគេងក្បែរកុំព្យូទ័រ។
៤. ប្រើកុំព្យូទ័រយួរដៃរយៈពេលយូរ
ការប្រើកុំព្យូទ័រយូរ អាចបណ្តាលឱ្យមានជំងឺភ្នែកដូចជា ភ្នែកស្ងួត ស្បែកស្ងួត ឈឺឆ្អឹងខ្នង sciatica ។ យកល្អ អ្នកគួរតែប្រើរយៈពេលតែ ២ ទៅ ៣ ម៉ោងប៉ុណ្ណោះបន្ទាប់មកសម្រាកដើម្បីការពារភ្នែករបស់អ្នក៕
ប្រភព ៖ Phunutoday / Knongsrok