គ្រោះថ្នាក់ណាស់! អ្នកចូលចិត្តញុំាមី គួរតែបញ្ឈប់ជាបន្ទាន់

មីកញ្ចប់អាចជាអាហារដែលងាយស្រួលក្នុងការធ្វើ រហ័ស និងមានរសជាតិឆ្ងាញ់ ដូច្នេះវាត្រូវបានមនុស្សជាច្រើនចូលចិត្ត។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើញុំាយូរ វាអាចបង្កគ្រោះថ្នាក់ច្រើនដល់សុខភាព។

អ្នកជំនាញផ្នែកអាហារូបត្ថម្ភបាននិយាយថា គ្រឿងផ្សំសំខាន់នៃមីកញ្ចប់ គឺកាបូអ៊ីដ្រាត។ ប្រសិនបើអ្នកញុំាមីកញ្ចប់ច្រើន វានឹងនាំឱ្យខ្វះសារធាតុចិញ្ចឹមសំខាន់ ៥ ផ្សេងទៀត គឺប្រូតេអ៊ីន ខ្លាញ់ សារធាតុរ៉ែ វីតាមីន និងទឹក។ វាធ្វើឱ្យរាងកាយអស់កម្លាំងយ៉ាងងាយ បង្កឱ្យមានជំងឺផ្សេងៗ។

ការទទួលទានមីកញ្ចប់ច្រើនជាង ៣ ដងក្នុងមួយសប្តាហ៍ បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ លើសពីនេះ ការញុំាមីកញ្ចប់ជាប្រចាំ ក៏បណ្តាលឱ្យរាងកាយជួបប្រទះបញ្ហាដូចខាងក្រោមនេះដែរ។

១. បង្កើតបន្ទុកលើក្រពះ ប្រព័ន្ធរំលាយអាហារ

មីកញ្ចប់ គឺជាអាហារដែលមិនអាចរំលាយបាន ដែលបង្កើបន្ទុកខ្លាំងបំផុតលើក្រពះ។ មីកញ្ចប់ត្រូវបានសម្ងួតជាចម្បង និងមានលាយជាមួយនឹងប្រេងជាច្រើន លើសពីនេះទៅទៀត មីកញ្ចប់ក៏មានរសជាតិ និងការបន្ថែមជាច្រើនដែរ ការញុំាញឹកញាប់ពេកមិនត្រឹមតែជួយកាត់បន្ថយរសជាតិប៉ុណ្ណោះទេ ថែមទាំងអាចដាក់សម្ពាធលើក្រពះក្នុងការរំលាយអាហារទូទៅទៀតផង។

ការទទួលទានមីកញ្ចប់ច្រើនពេក ក៏អាចបណ្តាលឱ្យក្រពះមិនដំណើរការដែលបណ្តាលឱ្យមានរោគសញ្ញាដូចជាហើមពោះ ឈឺក្រពះ-ល-។

Screen Shot 2021 08 24 At 6.23.27 PM

២. បណ្តាលឱ្យធាត់ លើសទម្ងន់

ការញុំាមីកញ្ចប់ច្រើនពេក ធ្វើឱ្យរាងកាយផ្ទុកកាបូអ៊ីដ្រាត និងខ្លាញ់ច្រើនពេក នាំឱ្យខ្លាញ់ និងមាតិកាកាឡូរីខ្ពស់។ ម្យ៉ាងទៀតវាបណ្តាលឱ្យធាត់ និងបង្កើនហានិភ័យនៃជំងឺទាក់ទងនឹងការធាត់ដូចជា កូលេស្តេរ៉ុលខ្ពស់ ទឹកនោមផ្អែម ជំងឺបេះដូង-ល-។ រោគសញ្ញាដែលគួរឱ្យកត់សម្គាល់បំផុត គឺវិលមុខអស់កម្លាំងញ័រទ្រូង-ល-។

៣. ពន្លឿនដំណើរការចាស់

ខ្លាញ់នៅក្នុងមីកញ្ចប់ទាំងអស់ ជាធម្មតាសុទ្ធតែបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែវាគ្រាន់តែបន្ថយល្បឿនអុកស៊ីតកម្ម ពន្យារពេលក្នុងការបំប្លែងក្លិនមីកញ្ចប់ប៉ុណ្ណោះ។ ការទទួលទានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនពេក នឹងជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធ endocrine និងជម្រុញភាពចាស់។

៤. ខូចតម្រងនោម បង្កឱ្យមានក្រួសក្នុងតម្រងនោម

មីកញ្ចប់ជាញឹកញាប់មានអំបិលច្រើន។ ការទទួលទានអាហារដែលមានជាតិអំបិលច្រើន ធ្វើឱ្យខូចតម្រងនោមដោយអចេតនា សូម្បីតែការទទួលទានច្រើនអាចបណ្តាលឱ្យកើតក្រួសក្នុងតម្រងនោម។


ក្រៅពីនេះ មីកញ្ចប់ក៏មានផូស្វាតច្រើន ដែលជាសារធាតុជួយបង្កើនរសជាតិអាហារ។ ការទទួលទានច្រើន អាចបណ្តាលឱ្យពុកឆ្អឹង បាត់បង់ឆ្អឹង និងធ្មេញខ្សោយ។

At Doctors Appointment Physician Shows To Patient Shape Of Kidney With Focus On Hand With Organ. Scene Explaining Patient Causes And Localization Of Diseases Of Kidney, Stones, Adrenal, Urinary System

៥. បណ្តាលឱ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង

ការញុំាមីកញ្ចប់ជាប្រចាំ ក៏បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺលើសសម្ពាធឈាមផងដែរ។ មូលហេតុ គឺដោយសារតែមីកញ្ចប់មានជាតិខ្លាញ់ឆ្អែតខ្ពស់។

៦. មហារីក

គ្រឿងផ្សំបន្ថែមដូចជា ពណ៌អាហារ អំបិល ខ្លាញ់ឆ្អែត-ល-។ នៅក្នុងមីកញ្ចប់អាចបណ្តាលឱ្យទល់លាមក ប្រសិនបើញុំាច្រើន។ លាមកនៅក្នុងពោះវៀនធំយូរអាចនាំឱ្យកើតមហារីករន្ធគូថយ៉ាងងាយស្រួល។

៧. ធ្វើឱ្យក្ដៅក្នុង

មីកញ្ចប់ជាធម្មតាត្រូវបានចម្អិនជាមួយប្រេងក្តៅនៅសីតុណ្ហភាពខ្ពស់ ដើម្បីឱ្យមានសាច់ក្រាស់ និងមានរសជាតិឈ្ងុយឆ្ងាញ់។ ដូច្នេះបន្ទាប់ពីញុំាមីកញ្ចប់ យើងច្រើនតែមានអារម្មណ៍ស្រេកទឹក និងស្ងួតមាត់។ វេជ្ជបណ្ឌិតក៏បានណែនាំផងដែរថា ការទទួលទានមីកញ្ចប់ជាប្រចាំ នឹងបណ្តាលឱ្យមានអារម្មណ៍ក្តៅក្នុងខ្លួន ឡើងកម្ដៅក្នុងមាត់ និងកើតមុន។

៨. ដើម្បីកាត់បន្ថយផលប៉ះពាល់អាក្រក់នៃមីកញ្ចប់ អ្នកគួរតែញុំាមីកញ្ចប់ក្នុងកម្រិតឱ្យបានត្រឹមត្រូវ ៖

- ញុំាមីកញ្ចប់ជាមួយបន្លែ សាច់ ស៊ុតគ្រឿងសមុទ្រ -ល-។

- ស្រុះទឹកចេញមួយដងសិន ញុំាចាំ។

- ប្រើគ្រឿងទេសតែពាក់កណ្ដាលបានហើយ។

- ញុំាមី តែកុំហុតទឹកអី។

- បន្ទាប់ពីញុំាមីកញ្ចប់រួច អ្នកគួរតែញុំាផ្លែឈើឱ្យបានច្រើន ហើយផឹកទឹកឱ្យបានច្រើន៕

ប្រភព ៖ Phunutoday / Knongsrok