ទឹកឃ្មុំមិនត្រឹមតែមានអត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែវាថែមទាំងមានគុណប្រយោជន៍ដ៏លើសលប់ សម្រាប់ជួយអ្នកក្នុងការថែរក្សារូបសម្រស់ថែមទៀតផង។ ដើម្បីភាពស្រស់ស្អាតដោយសុវត្ថិភាព យើគួរតែប្រើរូបមន្តដែលមានលក្ខណៈសម្បត្តិតាមបែបធម្មជាតិ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហារលាក ឬអាលែកហ្ស៊ីឡើយ។
ដូច្នេះហើយ យើងក៏សូមណែនាំនូវរូបមន្តធ្វើឱ្យស្បែកសស្អាតប្លែកៗ ដោយការបិទម៉ាស់លើស្បែក ដោយប្រើទឹកឃ្មុំ ជាមួយនឹងគ្រឿងផ្សំ៣មុខ ដែលតម្រូវទៅតាមប្រភេទស្បែកមុខនីមួយៗ។ រូបមន្តនេះ នឹងជួយឱ្យអ្នកទទួលបាននូវស្បែកមុខទន់ រលោង ភ្លឺថ្លា និងមានសម្រស់កាន់តែក្មេងជាងវ័យ។
១. រូបមន្តម៉ាស់មុខទឹកឃ្មុំ ជាមួយផ្លែប៉ោមសម្រាប់ស្បែកធម្មតា
វាជារូបមន្តល្អឥតខ្ចោះសម្រាប់មនុស្សស្រី។ ជាមួយនឹងមុខស្រអាប់ ប្រើជាទូទៅសម្រាប់អ្នកដែលមានប្រភេទស្បែកធម្មតា។ ដោយសារតែផ្លែប៉ោម គឺជាអាស៊ីតផ្លែឈើខ្សោយ។ នៅពេលលាយជាមួយទឹកឃ្មុំ វាជួយផ្តល់សំណើមដល់ស្បែក មិនស្ងួតមិនគ្រាត។
អ្នកអាចពុះផ្លែប៉ោមពាក់កណ្តាល ហើយលាយវាជាមួយទឹកឃ្មុំ និងទឹកបន្តិច។ បន្ទាប់មក លាបវាពេញផ្ទៃមុខ។ ការសង្កត់ធ្ងន់ពិសេសលើតំបន់ដែលស្រអាប់។ ទុកវាចោល ៥-១០ នាទី ហើយជូតវាឱ្យស្អាត។ បន្ទាប់មកលាងមុខរបស់អ្នកជាមួយទឹកដូចធម្មតា។ អ្នកនឹងឃើញស្បែកភ្លឺថ្លារលោងតាំងពីប្រើលើកដំបូង។
២. ព្យាបាលមុខដែលមានជាតិខ្លាញ់ជាមួយទឹកឃ្មុំ និងប្រទាលកន្ទុយក្រពើ
ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ ហើយវាមិនពិបាករក ឬធ្វើនោះទេ។ រវាងទឹកឃ្មុំ និងប្រទាលកន្ទុយក្រពើ ជាមួយរូបមន្តធ្វើម៉ាស់មុខដែលផ្តល់លទ្ធផលដ៏អស្ចារ្យ សម្រាប់មនុស្សស្រី ជាមួយនឹងបញ្ហាស្បែកខ្លាញ់។
អ្នកអាចលាយជាមួយទឹកឃ្មុំ ១ ស្លាបព្រា និងបន្ថែមទឹកក្រូចឆ្មាពីរបីដំណក់។ បន្ទាប់មកកិនរហូតដល់ក្លាយជាម៉ាស់អាចលាបលើផ្ទៃមុខបាន។ លាបម៉ាសលើមុខឱ្យសព្វ។ ទុកវាចោលប្រហែល ៥ នាទី ហើយលាងមុខរបស់អ្នកដូចធម្មតា។ វិធីនេះនឹងជួយកាត់បន្ថយជាតិខ្លាញ់។ វាក៏ជួយកាត់បន្ថយការកើតមុន លុបបំបាត់ការស្ទះនៅក្នុងរន្ធញើស ធ្វើឱ្យស្បែករបស់អ្នកមើលទៅស្អាតជាងមុនក្នុងរយៈពេលដ៏ខ្លី។
៣. ផ្តល់សំណើមដល់ស្បែកស្ងួត ជាមួយទឹកឃ្មុំ និងទឹកដោះគោស្រស់
ទឹកឃ្មុំ និងទឹកដោះគោស្រស់ មានលក្ខណៈសម្បត្តិដែលជួយឱ្យស្បែកមានសំណើម។ ដែលជាចំណុចលេចធ្លោនៃវត្ថុធាតុដើមទាំងពីរប្រភេទនេះ។ របៀបប្រើ អ្នកគ្រាន់តែលាយទឹកឃ្មុំ និងទឹកដោះគោស្រស់ក្នុងសមាមាត្រ ២/១ ដើម្បីលាយបញ្ចូលគ្នា។ បន្ទាប់មកយកមកលាបពេញផ្ទៃមុខ។ ជាពិសេសផ្នែកដែលងាយស្ងួត និងរបកចេញ។ ទុកវាចោលប្រហែល ១០ នាទី បន្ទាប់មកជូតថ្នមៗដើម្បីសម្អាតមុខដូចធម្មតា។
មិនយូរប៉ុន្មានស្បែកដែលធ្លាប់ស្ងួត និងរលាក នឹងត្រលប់មកមានសំណើម ប្លែក និងក្មេងជាងវ័យ ស្បែកមានភាពរឹងមាំខុសពីធម្មតា។
អ្នកអាចរីករាយជាមួយរូបមន្តធ្វើម៉ាស់បិទមុខ ដែលយកគ្រឿងផ្សំធម្មជាតិលាយជាមួយ វាមានលក្ខណៈសម្បត្តិដែលល្អសម្រាប់សុខភាពខាងក្នុង និងខាងក្រៅ ដូចនេះ មិនពិបាករកនៅលើទីផ្សារទេ បូកតម្លៃក៏មិនថ្លៃដែរ។
ប្រើម៉ាស់តែ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ដោយជ្រើសរើសរូបមន្តដែលសក្តិសមទៅនឹងប្រភេភនៃស្បែកមុខរបស់អ្នក។ អាចធានាបានថា វានឹងជួយដោះស្រាយបញ្ហាទាំងឡាយដែលកើតឡើងចំពោះផ្ទៃមុខរបស់អ្នក។ សូមឱ្យមុខរបស់អ្នកត្រលប់មកស្រស់ស្អាតតាមធម្មជាតិដូចដែលអ្នកចង់បាន ក្នុងពេលឆាប់ៗនេះ៕
ប្រភព ៖ Sanook / Knongsrok