ផ្នែកទាំង ៣ លើរាងកាយស្រ្តី បើពួកគេកាន់តែដុសសម្អាត ឬត្រដុសញឹកញាប់ពេក កំឡុងពេលងូតទឹក នោះនឹងកាន់តែធ្វើឲ្យពួកគេឆាប់ចាស់ជាងវ័យ ហើយប៉ះពាល់ធ្ងន់ធ្ងរមួយចំនួនដូចខាងក្រោម៖
៣) ផ្ចិត
ផ្នែកផ្ចិត អ្នកមិនគួរយកដៃទៅត្រដុសសម្អាតវាខ្លាំងៗ ឬញឹកញាប់ពេកនោះទេ ព្រោះផ្នែកនេះវាទន់និងស្តើង ដែលងាយទទួលរងការបំផ្លាញបានយ៉ាងងាយ។ ប្រសិនវាខូចខាតនោះ ការឆ្លងចូលមេរោគនិងបាក់តេរី ប្រាកដជាអាចកើតឡើងលឿន។
សារធាតុខ្មៅដែលយើងឃើញនៅលើផ្ចិត យើងគិតថាកខ្វក់ តែតាមការស្រាវជ្រាវរបស់អ្នកគីមីវិទ្យាលើស្បែក និយាយថា វាជារនាំងការពារការជ្រាបចូលនៃខ្យល់ទៅវិញទេ ហើយវាក៏អាចការពារមេរោគបានល្អផងដែរ។ ដូច្នេះផ្នែកនេះ ឲ្យវាកខ្វក់បន្តិចទៅមិនអីទេ កុំសូវសម្អាតញឹកញាប់ពេក។
២) ភ្លៅខាងក្នុង
មនុស្សស្រីខ្លះសម្អាតដិតដល់ណាស់ ដោយយកចិត្តទុកដាក់ទាំងដល់ផ្នែកគល់ភ្លៅខាងក្នុង។ រៀងរាល់ពេលងូតទឹក ពួកគេបានសម្អាតយ៉ាងដិតដល់ តែអ្នកប្រហែលជាមិនដឹងនោះទេ ថាផ្នែកនោះគឺវាងាយយារ ងាយធូររលុង ជាងផ្នែកណាទាំងអស់ ដូច្នេះបើសម្អាតឬត្រដុសញឹកញាប់ពេក គឺអាចបណ្តាលឲ្យស្បែកឆាប់ចាស់ជាងវ័យបាន។
១) ទ្រូង
ដោយសាររចនាសម្ព័ន្ធរាងកាយបុរស ស្រ្តីមានភាពខុសគ្នា ដូច្នេះមនុស្សស្រីជាច្រើនបានយកចិត្តទុកដាក់ខ្លាំងទៅលើផ្នែកទ្រូង ខ្លាំងជាងបុរសនៅពេលងូតទឹក។ តែយ៉ាងណាមិញអ្នកត្រូវដឹង ទ្រនាប់ឆ្អឹងជំនីនៅផ្នែកទ្រូងនោះ គឺវាមានបណ្តុំទៅដោយសរសៃឈាមជាច្រើន ហើយនៅជិតបេះដូង ដូច្នេះបើអ្នកត្រដុសវាខ្លាំង គឺងាយនឹងដាក់សម្ពាធទៅលើបេះដូង នាំឲ្យចង្វាក់បេះដូងលោតខុសធម្មតា ឬចរន្តឈាមមានបញ្ហាមិនប្រក្រតីជាដើម។
លើសពីនេះស្រ្តីក៏ងាយនឹងជួបបញ្ហាសុដន់យារធ្លាក់ បង្កើនល្បឿនភាពចាស់ជាងវ័យ នៃរាងកាយទាំងមូលបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក