ឪពុកម្តាយខ្លះរវល់ពេកមិនសូវបានមើលថែកូនដិតដល់ ហើយខ្លះត្រឹមតែទុកទូរស័ព្ទឬថេបប្លែតមួយគ្រឿងឲ្យពួកគេ ឃើញពួកគេស្ងាត់ មិនយំ ក៏ចេះតែបណ្តោយ។ ខ្លះទៅគិតថាពួកគេចេះចុចនេះ ចុចនោះ សរសើរថាកូនខ្លួនឯងឆ្លាតណាស់ តែបើនៅបណ្តោយរបៀបហ្នឹង អ្នកប្រហែលជាមិនដឹងនោះទេ ថាអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេង លើសពីការខូចភ្នែកទៅទៀត៖
៤) ជំងឺភ្នែក
នេះជាជំងឺដែលមិនអាចបញ្ចៀសបាន បើក្មេងនោះកាន់ប្រើទូរស័ព្ទច្រើន។ ការបញ្ចេញកាំរស្មី HEV ឬពន្លឺពណ៌ខៀវ ងាយនឹងបង្កគ្រោះថ្នាក់ខ្លាំង ដល់គ្រាប់ភ្នែករបស់ពួកគេ ពោលងាយនឹងធ្វើឲ្យភ្នែកស្ងួត ខ្សោយ មើលលែងច្បាស់ ខូចកញ្ចក់កែវភ្នែក។ ជាពិសេសសម្រាប់ទារកតូចៗ ត្រូវបញ្ចៀសកុំឲ្យពន្លឺ Flash ដែលបាញ់ពេលថតរូបមកប៉ះភ្នែកពួកគេឲ្យសោះ ព្រោះងាយនឹងធ្វើឲ្យពួកគេពិការភ្នែកទាំងនៅក្មេងបាន។
៣) មានបញ្ហាជាមួយសន្លាក់
នៅពេលដែលក្មេងៗងប់ខ្លាំងនឹងការចុចទូរស័ព្ទ រាងកាយពួកគេនឹងទៅជាខ្វះភាពបត់បែន លែងសូវសកម្មដូចមុន។ ដូច្នេះងាយនឹងជួបបញ្ហា ក៏ដូចជាជំងឺប៉ះពាល់ឆ្អឹងមួយចំនួន ជាពិសេសគឺសន្លាក់ក ត្រគាកជាដើម។
២) ហានិភ័យនៃជំងឺមហារីកខួរក្បាល
ដោយសារតែវិទ្យុសកម្មដែលមានក្នុងទូរស័ព្ទ គឺងាយនឹងស្រូបចូលទៅកាន់ខួរក្បាលរបស់ពួកគេ ព្រោះអីកុមារមានជាលិកានៅខ្សោយជាងមនុស្សធំ។ រលកវិទ្យុសកម្មស្រូបចូលទៅក្នុងខួរក្បាលក្មេងខ្លាំងពេក យូរទៅនឹងបង្អាក់សកម្មភាពដំណើរការនៃខួរក្បាលរបស់ពួកគេ នាំឲ្យកើតជំងឺភ្លេចភ្លាំងច្រើន ហើយអាចប្រឈមហានិភ័យនៃជំងឺមហារីកខួរក្បាលតាំងតែនៅក្មេងខ្ចី ដោយខ្ពស់ជាង ៤-៥ ដងធៀបនឹងក្មេងទូទៅដែលមិនកាន់ទូរស័ព្ទ។
១) ការអភិវឌ្ឍភាពឈ្លាសវៃយឺត និងសមត្ថភាពនៃការទំនាក់ទំនងធ្លាក់ចុះ
ក្មេងដែលចុចទូរស័ព្ទច្រើន យូរទៅលែងចេះនិយាយ ខ្លះប្រៀបដូចជាមនុស្សគក៏មាន។ នេះក៏ដោយសារតែពួកគេរងការបំផ្លាញដោយវិទ្យុសកម្មនៅក្បែរខ្លួនខ្ពស់ខ្លាំងពេក ដែលនាំឲ្យអសមត្ថភាពទាំងការអភិវឌ្ឍភាពឈ្លាសវៃ ហើយដំណើរការប្រាស្រ័យទាក់ទងការនិយាយស្តី ក៏លែងមានទៅតាមនោះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក