ក្នុងអំឡុងពេលមករដូវ ស្រីៗមិនគួរញុំាអាហារទាំង២មុខនេះឡើយ

ក្នុងអំឡុងថ្ងៃមករដូវ អ្នកគួរតែចងចាំរឿង ៤ យ៉ាងនេះ ដើម្បីឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ជាពិសេស ក្បួនមិនមានបញ្ហាណាមួយ ដែលនាំឱ្យអ្នកខូចខាតធ្ងន់ធ្ងរ។

១. រឿង ២ យ៉ាង ដែលមិនគួរញុំាអំឡុងពេលមករដូវ

- កុំបរិភោគអាហារត្រជាក់

ដោយសារតែស្បូនរបស់ស្ត្រីតែងតែខ្លាចភាពត្រជាក់ ប្រសិនបើស្ត្រីទទួលទានអាហារត្រជាក់អំឡុងពេលមករដូវ វានឹងងាយធ្វើឱ្យអ្នកឈឺចុកចាប់ពេលមករដូវ និងប៉ះពាល់ដល់សមត្ថភាពរបស់ស្បូនក្នុងការបញ្ចេញឈាមរដូវ។ ធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចរំខានដល់ការបញ្ចេញឈាមរដូវ និងបណ្តាលឱ្យមានការប្រមូលផ្តុំខាងក្នុងស្បូន ដែលនឹងប៉ះពាល់ដល់សុខភាពតំបន់ឯកជនអស់រយៈពេលជាយូរ។

នៅថ្ងៃពិសេសទាំងនេះ ជំនួសឱ្យការញុំាអាហារត្រជាក់ៗ ស្ត្រីគួរតែញុំាស៊ុបក្តៅៗ និងផឹកទឹកក្តៅឧណ្ឌៗ នេះមិនត្រឹមតែជួយគ្រប់គ្រងការមករដូវ បំបាត់ការឈឺចាប់ពេលមករដូវប៉ុណ្ណោះទេ ថែមទាំងជួយថែរក្សាស្បូនទៀតផង។

Screen Shot 2021 09 01 At 6.12.50 PM

- កុំបរិភោគអាហារហឹរក្តៅ

រាល់អាហារដែលមានរសជាតិហឹរ តែងតែជម្រុញឱ្យមានរសជាតិឆ្ងាញ់ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារប្រភេទនេះជាប្រចាំ វានឹងមិនត្រឹមតែធ្វើឱ្យខូចដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពស្បូនទៀតផង។ នេះអាចនាំឱ្យមានរដូវមិនទៀងទាត់ ដូច្នេះអ្នកគួរតែចៀសវាងអាហារហឹររហូតដល់រដូវត្រូវបានបញ្ចប់។


២. រឿង​ ២ យ៉ាងមិនគួរធ្វើនៅថ្ងៃមករដូវ

- កុំកក់សក់យូរពេក

ដោយសារតែមានចំណុចចាក់ម្ជុលវិទ្យាសាស្ត្រសំខាន់ៗជាច្រើន នៅលើក្បាលរបស់អ្នក អ្នកត្រូវចៀសវាងការកក់សក់យូរក្នុងថ្ងៃមករដូវ។ ប្រសិនបើអ្នកកក់សក់នៅពេលនេះ ដោយមិនយកចិត្តទុកដាក់ចំពោះការសម្ងួតទេ នេះនឹងនាំឱ្យមានខ្យល់ត្រជាក់ និងសើមចូលមកក្នុងក្បាលយ៉ាងងាយ បង្កឱ្យមានជំងឺផ្តាសាយឈឺក្បាល និងប៉ះពាល់ដល់ស្បូនផងដែរ។

Screen Shot 2021 09 01 At 6.12.55 PM

លើសពីនេះ ការពិតដែលស្ត្រីកក់សក់ជាមួយទឹកត្រជាក់ ក៏ជាប់ទាក់ទងនឹងការប្រមូលផ្តុំកំណកឈាមដែលបណ្តាលឱ្យកកកុញនៅក្នុងស្បូន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់នេះដែរ។ ដូច្នេះនៅថ្ងៃមករដូវ ស្ត្រីគួរតែកំណត់ការកក់សក់ជាប្រចាំ ជាមួយទឹកត្រជាក់។ ប្រសិនបើអ្នកអាចកក់សក់របស់អ្នករយៈពេលជាច្រើនថ្ងៃដាច់ពីគ្នា ផ្លុំសក់របស់អ្នកឱ្យស្ងួតល្អ។

- កុំត្រដុសពោះ និងចង្កេះច្រើនពេក

នៅលើដងខ្លួនស្ត្រី ស្បូនស្ថិតនៅផ្នែកខាងក្រោមពោះ និងចង្កេះ។ ប្រសិនបើចង្កេះត្រជាក់វាអាចធ្វើឱ្យស្បូនត្រជាក់ ដែលប៉ះពាល់ដល់វដ្តរដូវដែលកំពុងបន្ត។ ជាតិពុលកំណកឈាមដែលមិនត្រូវបានបំបាត់ទាន់ពេលវេលា នឹងធ្វើឱ្យសុខភាពស្បូនធ្លាក់ចុះ៕

ប្រភព ៖ Phunutoday / Knongsrok