បញ្ហាមាត់ធ្មេញជារឿងដ៏សំខាន់មួយក្នុងជីវិតរស់នៅរបស់យើងរាល់គ្នា អ្នកខ្លះទៅមិនសូវហ៊ានបញ្ចេញស្នាមញញឹម ព្រោះមានបញ្ហាធ្មេញឡើងពណ៌ ឬមិនសបែបធម្មជាតិ។ ឈប់បារម្ភទៅ ថ្ងៃនេះ Knongsrok សូមចែករំលែកនៅរបស់ធម្មជាតិ ៥ ដែលអាចជួយឲ្យធ្មេញសយ៉ាងមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់សុខភាពរបស់យើងនោះឡើយ៖
៥) ក្រូចឆ្មា
អ្នកអាចយកក្រូចឆ្មា ដែលហាន់ជាចំណិតមកត្រដុសនៅលើផ្នែកធ្មេញរបស់អ្នក ហើយយូរទៅអ្នកនឹងឃើញធ្មេញប្រែជាស ឬភ្លឺជាងមុន (ដោយសារតែក្រូចឆ្មារមានជាតិអាស៊ីដ)។ យ៉ាងណាសូមប្រើប្រាស់នៅកម្រិតសមល្មមមួយ។ វិធីមួយទៀតអ្នកអាចយកអំបិល ឬម្សៅ Baking Soda មកលាយជាមួយទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ រួចកូរឲ្យសព្វចេញជាល្បាយយកមកប៉ាតលាបលើធ្មេញ សឹមលាងសម្អាត។
៤) ការ៉ុត
ដោយសារការ៉ុតសម្បូរនៅជាតិសរសៃ ដូច្នេះវាអាចជួយឲ្យធ្មេញយើងរឹងមាំ និងបញ្ចៀសបញ្ហាធ្មេញឡើងលឿនបាន។ អ្នកគួរមានទម្លាប់ទទួលទានការ៉ុតជាប្រចាំ។
៣) ប្រើសម្បកចេក
ក្នុងសម្បកចេកមានសារធាតុដែលអាចកម្ចាត់ស្នាមប្រឡាក់ពណ៌លឿងនៅលើធ្មេញ ហើយវីតាមីន D នៅក្នុងផ្លែចេកក៏អាចជួយពង្រឹងធ្មេញឲ្យរឹងមាំផងដែរ។ អ្នកគ្រាន់តែយកសម្បកចេកមកត្រដុសថ្នមៗលើធ្មេញ ហើយទុកចោលរយៈពេល ២ ទៅ ១០ នាទីសឹមដុសសម្អាតធ្មេញ។
២) ផ្លែស្រ្តបឺរី
វាអាចដើរតួកម្ចាត់ស្នាមប្រឡាក់ជាប់ធ្មេញបានយ៉ាងល្អ ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាក៏ជួយសុខភាពរាងកាយយើងផងដែរ។ ប៉ុន្តែអ្នកលើសជាតិស្ករ មិនណែនាំឲ្យទទួលទានច្រើនពេកឡើយ។
១) តែខ្មៅ
ជំនួសពីការទទួលទានកាហ្វេមក មកជាតែខ្មៅ នឹងអាចជួយឲ្យធ្មេញរបស់អ្នកស្អាតបែបធម្មជាតិ។ ផឹកតែខ្មៅ ៣ ពែងក្នុងមួយថ្ងៃ មិនត្រឹមតែជួយឲ្យធ្មេញសប៉ុណ្ណោះទេ វាថែមទាំងជួយបំបាត់ក្លិនមាត់មិនល្អ និងកម្ចាត់បាក់តេរីដែលអាចបង្កជាគ្រោះថ្នាក់ក្នុងមាត់ទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក