បើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុក បានឲ្យដឹងថា នារីកូរ៉េម្នាក់ឈ្មោះ Suji ដែលនាងអាចសម្រកទម្ងន់ពី ៦៥ គីឡូក្រាម មកសល់ ៤៧ គីឡូក្រាម ត្រឹមរយៈពេលខ្លីដោយនាងមានប្រកាន់ខ្ជាប់ទម្លាប់ទទួលទានអាហារទាំង ៥ ខាងក្រោមនេះ៖
៥) ត្រីសាម៉ុង
ជាមុខម្ហូបប្រចាំរបស់ Suji ដែលនាងបានទទួលទានវា ដើម្បីស្រូបយកប្រូតេអ៊ីននិងអាស៊ីដខ្លាញ់អូមេហ្គា ៣ មកកាន់រាងកាយ។ លើសពីនេះវាក៏ជួយឲ្យមានតុល្យភាពជាតិស្ករក្នុងឈាម ដែលដើរតួយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់រាងកាយផ្នែកខាងក្រោម។ ប្រសិនអ្នកមិនចូលចិត្តទទួលទានវាជាលក្ខណៈឆៅ អ្នកក៏អាចចម្អិនតាមរយៈការដុតឬឆាក៏បានដែរ។
៤) នំប៉័ងស្រូវសាលី
ដោយសារមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗ និងសម្បូរទៅដោយជាតិសរសៃ Suji ក៏មិនរំលងនៅអាហារមួយនេះផងដែរ។ ដូច្នេះអ្នកអាចបន្ថែមនំប៉័ងស្រូវសាលីទៅកាន់មុខម្ហូបប្រចាំថ្ងៃ ដើម្បីដើរតួជាអ្នកកម្ចាត់ខ្លាញ់លើស។
៣) ផ្លែបឺរ
មិនត្រឹមតែឆ្ងាញ់ និងមានជីវជាតិប៉ុណ្ណោះទេ វាក៏ជួយ Suji សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ដោយសារផ្លែឈើនេះវាមានសារធាតុធម្មជាតិម្យ៉ាងហៅថា ខានីទីន ដែលវាជួយរាងកាយបង្កើនការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព និងដុតបំផ្លាញខ្លាញ់លើសបានយ៉ាងល្អ។
២) ផ្លែឈើក្រឡុក
នាងមិនប្រើប្រាស់ស្ករ ឬទឹកដោះគោ ទៅក្នុងការក្រឡុកផ្លែឈើទាំងនោះទេ ហើយនាងឧស្សាហ៍ក្រឡុកដោយលាយជាមួយគ្រាប់ធញ្ញជាតិសំខាន់ៗមួយចំនួន។
១) ល្ពៅ
ល្ពៅគឺជាអាហារមួយក្នុងចំណោមអាហារសំខាន់ទាំង ៥ ដែល Suji មិនអាចមើលរំលងបាន វាជួយឲ្យនាងមានអារម្មណ៍ថាឆ្អែតលឿន និងផ្តល់ថាមពលបានល្អប្រសើរ។ អ្នកអាចចំហុយល្ពៅ ឬកិនវាជាមួយនំប៉័ងស្រូវសាលី នោះកាន់តែបន្ថែមឱជារស និងជួយឲ្យស្រកទម្ងន់លឿន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក