ផ្នែកទាំង៣នៃរាងកាយ មិនបាច់លាងត្រដុសខ្លាំងពេកទេ ព្រោះវាងាយនឹងធ្វើឱ្យអ្នកមើលទៅ ឆាប់ចាស់

ការងូតទឹកជួយឱ្យរាងកាយស្អាត និងស្រស់ស្រាយ។ ទោះយ៉ាងណាស្ត្រីគួរកត់សម្គាល់នៅពេលងូតទឹក មានផ្នែក ៣ នៅលើរាងកាយរបស់អ្នក សូមកុំត្រដុសខ្លាំងពេក ក្រែងវាមានផលប៉ះពាល់ខ្លាំង។

ការងូតទឹកជារៀងរាល់ថ្ងៃ មិនត្រឹមតែសម្អាតរាងកាយប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអារម្មណ៍ធូរស្រាល ជួយជម្រុញចរន្តឈាមដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ។

នៅពេលងូតទឹក យើងមានទម្លាប់ខាត់ និងត្រដុសរាងកាយរបស់យើង។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់ផ្នែកទាំងអស់នៃរាងកាយត្រូវតែលាងសម្អាតនោះទេ ព្រោះវាអាចមានឥទ្ធិពលផ្ទុយគ្នា ធ្វើឱ្យស្បែករបស់អ្នកឆាប់ចាស់។ ជាពិសេសផ្នែកទាំង ៣ នេះ ប្រសិនបើអ្នកមិនចង់ឆាប់ចាស់ដោយសារតែការត្រដុសនៅកន្លែងខុស កុំធ្វើឱ្យសោះ។

Navel

១. ផ្ចិត

ប្រាកដណាស់ មនុស្សជាច្រើនត្រូវបានបង្រៀនដោយឪពុកម្តាយរបស់ពួកគេ នៅពេលពួកគេនៅក្មេងៗ កុំឱ្យប៉ះរន្ធផ្ចិតតាមអំពើចិត្ត ប៉ុន្តែក្មេងៗជាច្រើនដោយសារការចង់ដឹងចង់ឃើញ នៅតែព្យាយាមប៉ះពាល់ ឬឆ្កឹះផ្ចិតលេង ដែលបណ្ដាលឱ្យឈឺពោះ បង្កជាបញ្ហាផ្សេងៗ។

តាមការពិត មិនត្រឹមតែការប៉ះ ឬឆ្កឹះលេងប៉ុណ្ណោះទេ សូម្បីតែការត្រដុសវាក្នុងទឹកងូត ក៏មិនត្រូវបានអនុញ្ញាតដែរ។ នេះក៏ព្រោះតែស្បែកនៅផ្នែកនេះទន់ និងស្តើងខ្លាំង នៅពេលដែលត្រដុសខ្លាំង នោះស្រទាប់ការពារនៃផ្ទៃស្បែកនឹងត្រូវបំផ្លាញយ៉ាងងាយ ដែលនាំឱ្យមានការឆ្លងមេរោគលើស្បែក និងថែមទាំងបង្កើនភាពចាស់។ លើសពីនេះទៅទៀត មានសរីរាង្គសំខាន់ៗជាច្រើនដែលអភិវឌ្ឍន៍នៅខាងក្រោមផ្ចិត។

សារធាតុខ្មៅដែលយើងឃើញជាញឹកញាប់នៅក្នុងផ្ចិត ពិតជាមានឥទ្ធិពលការពារលើរាងកាយដែលការពារការជ្រាបចូលនៃខ្យល់ សើម និងភាពត្រជាក់ ហើយក្នុងពេលតែមួយ វាក៏ជួយការពាររោគសញ្ញាមិនល្អជាច្រើនផងដែរ។ ដូច្នេះគេអាចនិយាយបានថា ផ្ចិតគឺជាផ្នែកមួយដែលមិនចាំបាច់ស្អាតពេកនោះទេ“ កខ្វក់” បន្តិចមានប្រយោជន៍ដល់សុខភាព។


Screen Shot 2021 09 01 At 10.20.17 PM

២. ភ្លៅខាងក្នុង

ស្ត្រីជាច្រើនលាងសម្អាតយ៉ាងល្អិតល្អន់ ហើយស្ទើរតែយកចិត្តទុកដាក់លើរាល់លម្អិតតិចតួចលើរាងកាយរបស់ពួកគេ ដូចជាភ្លៅខាងក្នុងជាដើម។ តាមពិតទៅផ្នែកនេះកម្រត្រូវបានលាតត្រដាងជាមួយពិភពខាងក្រៅណាស់ ដូច្នេះវានឹងមិនកខ្វក់ដូចផ្នែកផ្សេងទៀតនៃរាងកាយឡើយ។

លើសពីនេះ ស្បែកភ្លៅខាងក្នុងអាចនិយាយបានថា ជាផ្នែកដែលសំខាន់បំផុតនៃរាងកាយ ការដុសខាត់ញឹកញាប់ មិនត្រឹមតែបណ្តាលឱ្យកោសរលាត់ស្បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យស្បែកនៅទីនេះមានសភាពយារ និងបណ្តាលឱ្យស្បែកឆាប់ចាស់ផងដែរ។

៣. ទ្រូង

ដោយសាររចនាសម្ព័នរាងកាយខុសគ្នា មានភាពខុសប្លែកគ្នាជាច្រើនរវាងបុរស និងស្ត្រី នៅពេលងូតទឹក ឧទាហរណ៍ ស្ត្រីជាច្រើននឹងយកចិត្តទុកដាក់ជាងមុននៅពេលងូតទឹក ដើម្បីសម្អាតតំបន់ដើមទ្រូង។

ទោះយ៉ាងណា ស្ត្រីគួរតែដឹងថា ទ្រនាប់ឆ្អឹងជំនីមានសរសៃឈាមច្រើន ហើយនៅជិតបេះដូង បើកោសខ្លាំងវាអាចដាក់សម្ពាធលើបេះដូង ដែលនាំឱ្យចង្វាក់បេះដូងលោតខុសប្រក្រតី ឈាមរត់មិនស្មើ ...ធ្វើឱ្យសុដន់យារធ្លាក់ ខូចខាតដោយហេតុនេះបង្កើនល្បឿនភាពចាស់នៃរាងកាយទាំងមូល៕

ប្រភព ៖ Phunutoday / Knongsrok