អាហារជាច្រើនដែលសម្បូរទៅដោយសារធាតុចិញ្ចឹម តែវាក៏នឹងងាយបាត់បង់គុណភាពទៅវិញ ហើយទោះយើងព្យាយាមរក្សាវាទុកក្នុងទូទឹកកក ឬលើកវាយកមកចម្អិនជាថ្មី ក៏ឥតបានការដែរ។ ខាងក្រោមយើងបង្ហាញអាហារ ៥ ដែលអ្នកមិនគួររក្សាទុកហួសមួយយប់នោះទេ ដូច្នេះគួរតែចម្អិនក្នុងបរិមាណសមល្មមសម្រាប់ទទួលទានបានហើយ៖
៥) ផ្សិត
ផ្សិតគឺជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលយើងអាចកែច្នៃជាមុខម្ហូបទាក់ទាញជាច្រើនបែប។ ទោះយ៉ាងណាក៏ដោយ ផ្សិតវាមានផ្ទុកជាតិអំបិលច្រើន ដូច្នេះវាងាយនឹងបង្កើតជាតិនីត្រាត នាំឲ្យយើងរាគក្រោយពេលលើកមកទទួលទាន ពេលទុកចោលមួយយប់ ហើយសារធាតុចិញ្ចឹមទាំងឡាយក៏ត្រូវបាត់បង់ផងដែរ។
៤) បន្លែស្លឹកបៃតង
សារធាតុចិញ្ចឹមសម្រាប់បន្លែមានស្លឹកបៃតង ត្រូវបានបាត់បង់អស់ហើយក្រោយទុកចោលមួយយប់ ដោយជីវជាតិនឹងកាន់តែចុះថយទៅ ហើយបន្លែខ្លះអាចបង្កើនហានិភ័យនៃការកើតជំងឺមួយចំនួនមកកាន់រាងកាយវិញថែមទៀត។ ដូច្នេះបើសល់ គួរតែបោះចោល មិនគួររក្សាទុកទទួលទានដល់ស្អែកឡើយ។
៣) ទឹកដោះគោសណ្តែក
វាជាភេសជ្ជៈដែលមានជីវជាតិល្អជាច្រើន តែបើទុកចោលរយៈពេលមួយយប់ចូលខ្យល់រយៈពេលយូរហើយនោះ វានឹងងាយបង្កើតទៅជាបាក់តេរីជាច្រើន បណ្តាលឲ្យឡើងក្លិនជូរ និងប្តូររសជាតិ។ ពេលអ្នកលើកមកទទួលទាន អ្នកអាចប្រឈមបញ្ហារាគ ខូចក្រពះ ក្អួតចង្អោរជាដើម។ យល់ល្អបើបើកគម្របហើយគួរទទួលទានឲ្យអស់មិនគួររក្សាទុកឡើយ។
២) ពងជ័រព្នៅ
ជាអាហារដែលមនុស្សជាច្រើនចូលចិត្ត តែអ្នកក៏មិនអាចរក្សាវាទុកចោលហួសពីមួយយប់នោះដែរ ព្រោះអាចបណ្តាលឲ្យអ្នកពុល បង្កទៅជារាគរូសបាន។ ល្អបំផុតគួរទទួលទានត្រឹមមួយថ្ងៃឲ្យអស់ មិនចាំបាច់ខំរក្សាទុកក្នុងទូទឹកកកអ្វីឡើយ។
១) អាហារសមុទ្រចម្រុះ
ក្តាម ត្រី បង្គា ងាយនឹងខូចខ្លាំងណាស់ក្រោយទុកចោលមួយយប់ពេលយើងចម្អិនរួច។ សារធាតុចិញ្ចឹមទាំងអំបាលម៉ានរបស់វានឹងត្រូវបានបាត់បង់ ហើយបញ្ចូលមកវិញនៅបាក់តេរី និងមេរោគដែលបានលូតលាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក