របៀបទទួលទានតែបៃតង ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព ជាពិសេស លើកកម្ពស់ ការសម្រកទម្រន់

តែបៃតង គឺជាភេសជ្ជៈដែលល្អចំពោះសុខភាព។ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយឱ្យមើលទៅក្មេងជាងវ័យ។ លើសពីនេះ តែបៃតងក៏ជាភេសជ្ជៈដែលមានសមត្ថភាពជួយសម្រកទម្ងន់បានដែរ។ ថ្ងៃនេះយើងមានវិធីផឹកតែបៃតង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងជួយសម្រកទម្ងន់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។

១. ផឹកក្នុងបរិមាណត្រឹមត្រូវ

ការផឹកតែបៃតង ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុត នោះគឺគួរផឹក ៤ ទៅ ៥ កែវក្នុងមួយថ្ងៃ នឹងធ្វើឱ្យរាងកាយទទួលជាតិកាហ្វេអ៊ីនមិនលើសពី ២០០ មីលីក្រាម ប្រសិនបើផឹកច្រើនពេក នឹងបណ្តាលឱ្យអារម្មណ៍ប្រែជាតានតឹង និងគេងមិនលក់។

Gettyimages 480428951 Green Tea Lucia9 Opener 1470868561

២. គ្រោះថ្នាក់នៃការផឹកតែបៃតងច្រើនពេក

ការផឹកតែបៃតង ឬតែខ្មៅច្រើនពេក នឹងធ្វើឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមមួយចំនួនដូចជាអាស៊ីតហ្វូលិក និងវីតាមីនសំខាន់ៗជាច្រើន។ ចំពោះស្ត្រីមានផ្ទៃពោះ គួរពិសាតែបៃតងឱ្យបានតិចបំផុត។ អាចត្រឹមតែ ២ កែវក្នុងមួយថ្ងៃ គឺជាវិធីល្អបំផុត ដោយមិនចាំបាច់ផ្ដាច់ការទទួលទាននោះឡើយ។ តែបៃតងក៏បញ្ឈប់រាងកាយពីការស្រូបយកជាតិដែកផងដែរ។

ដូច្នេះវាងាយនឹងចុះខ្សោយ ការផឹកច្រើនអាចបណ្តាលឱ្យវិលមុខដោយសារតែផ្លាកែតទាប។ ចំពោះអ្នកមានជំងឺបេះដូង សូមប្រយ័ត្នកុំទទួលទានតែបៃតងច្រើនពេក។ ព្រោះវាធ្វើឱ្យបេះដូងលោតខ្លាំងបណ្តាលឱ្យគាំងបេះដូង។ ការទទួលទានតែបៃតងមុនពេលចូលគេង អាចបណ្តាលឱ្យគេងមិនលក់។

៣. ផឹកតែបៃតងសម្រាប់ការសម្រកទម្ងន់


ប្រសិនបើអ្នកចង់សម្រកទម្ងន់ដោយផឹកតែបៃតង អ្នកត្រូវតែជ្រើសរើសតែបៃតងដែលឆុងចេញពីថង់តែ។ ដើម្បីញុំាតែបៃតងសូមឆុងវាជាមួយនឹងទឹកក្តៅ។ បន្ទាប់មកដាក់ថង់តែចូល ហើយរង់ចាំរយៈពេល ២-៣ នាទី រួចយកថង់តែចេញ អ្នកអាចផឹកបានភ្លាមៗ។

តែបៃតង ទទួលទានពេលក្ដៅឧណ្ហៗនឹងល្អ ថែមទាំងឆ្ងាញ់ទៀតផង ប៉ុន្តែបើចាំដល់តែបៃតងត្រជាក់ វាអាចបណ្តាលឱ្យឈឺពោះ។ តែបៃតងមានសារធាតុ Catechins ដែលមានសមត្ថភាពដុតបំផ្លាញជាតិខ្លាញ់ ប្រសិនបើអ្នកផឹកជាប្រចាំនឹងកាត់បន្ថយជាតិខ្លាញ់ ធ្វើឱ្យអ្នកមិនចង់ញុំាបង្អែម ឬចំណីផ្សេងៗឡើយ។ ដូច្នេះធ្វើឱ្យងាយស្រួលសម្រកទម្ងន់។

Image

៤. ផឹកតែបៃតងបន្ទាប់ពីអាហារ

គួរទទួលទានតែបៃតងពេលទទួលទានអាហារ នឹងជួយសម្រកទម្ងន់បានល្អប្រសើរ។ ការផឹកបន្ទាប់ពីអាហារក៏មានប្រសិទ្ធភាពសម្រកទម្ងន់ដែរ។ ដូច្នេះបន្ទាប់ពីញុំាអាហាររួច តែបៃតងគួរតែត្រូវបានរៀបចំទុកជាស្រេច។ វាជាទម្លាប់ក្នុងការទទួលទានតែបៃតងជាប្រចាំ បន្ទាប់ពីទទួលទានអាហារ។ វានឹងជួយកាត់បន្ថយទម្លាប់នៃការញុំាអាហារសម្រន់។ ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត មិនឃ្លានងាយ បណ្តាលឱ្យស្រកទម្ងន់បានឆាប់រហ័ស។

៥. ផឹកតែបៃតងគួរតែផឹកក្នុងបរិមាណត្រឹមត្រូវ

ប្រសិនបើផឹកស្រាច្រើនអាចបណ្តាលឱ្យបេះដូងលោតញាប់ញ័រ ឆាប់ខឹង បរិមាណដែលត្រូវផឹកគឺ ៤-៥ កែវក្នុងមួយថ្ងៃ។ ផឹកតែបៃតងបន្ទាប់ពីញុំាអាហាររួច កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយការឃ្លានចំពោះបង្អែម ធ្វើឱ្យងាយស្រួលសម្រកទម្ងន់៕

ប្រភព ៖ Sanook / Knongsrok