សុខភាពជារឿងដ៏ចាំបាច់ ដែលវាមានតម្លៃជាងលុយទៅទៀត ព្រោះបើមានលុយហើយ គ្មានសុខភាពល្អ ក៏យើងគ្មានឱកាសនឹងបាននៅចាយលុយនោះដែរ។ បញ្ហាសុខភាពយើងអាចសង្កេតមើលដោយខ្លួនឯងបាននៅដំណាក់កាលដំបូង ហើយត្រូវប្រញាប់ទៅរកវិធីព្យាបាល ជៀសវាងទុកវាកាន់តែយូរ កាន់តែត្រូវប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។ ខាងក្រោម Knongsrok បង្ហាញវិធីសង្កេតមើលអាការៈដែលអាចវិវត្តទៅជំងឺទាំង ៩៖
១) ជំងឺបេះដូង
បេះដូងមានទីតាំងនៅផ្នែកខាងឆ្វេងនៃទ្រូង ប្រសិនបើអ្នកមានអាការៈឈឺចាប់ជារឿយៗផ្នែកខាងលើមួយបាតដៃ ឬផ្នែកកណ្តាលនៃខ្នងខាងលើ នោះគឺមកពីបញ្ហាបេះដូង។
២) ជំងឹសួត
ការឈឺចាប់ជាប់នៅផ្នែកស្មា និងក ក៏អាចជារោគសញ្ញានៃជំងឺសួតផងដែរ។ វាកើតឡើងដោយសារយើងពិបាកដកដង្ហើម ឬសរសៃប្រសាទរត់ពីឆ្អឹងទៅដ្យ៉ាហ្រ្វេមឆ្លងកាត់សួត។
៣) ជំងឺថ្លើម
ប្រសិនបើអ្នកមិនមែនជាមនុស្សដែលអង្គុយធ្វើការនៅមុខកុំព្យូទ័រយូរ ឬមិនបានហាត់ប្រាណទៀងទាត់ ហើយលេចចេញនៅអាការៈចុករោយក និងស្មាជាញឹកញាប់នោះ វាអាចជាសញ្ញានៃការកើតជំងឺថ្លើមមួយផងដែរ។
៤) ជំងឺក្រពះនិងលំពែង
ការស្រាវជ្រាវថ្មីរកឃើញថា ៥០ ភាគរយនៃអ្នកដែលមានជំងឺរលាកលំពែង គឺតែងតែឈឺចង្កេះ ឈឺពោះ ដែលវាសុខៗក៏ឈឺ ហើយកើតឡើងជារឿយៗដោយគ្មានមូលហេតុ។
៥) ជំងឺពោះវៀនតូច
ប្រសិនមានអារម្មណ៍ថា ឈឺនៅតំបន់ផ្ចិត វាអាចជាសញ្ញាបង្ហាញពីជំងឺផ្នែកពោះវៀនតូច។ ការឈឺចាប់នៅជុំវិញរន្ធផ្ចិត គឺពាក់ព័ន្ធនឹងរលាកពោះវៀន ឬមុខងារពោះវៀនដំណើរការមិនបានល្អ។
៦) ជំងឺពោះវៀនធំ
ការឈឺចាប់នៅចំកណ្តាលពោះវៀន ច្រើនតែលេចចេញមកជាសញ្ញា នៅការឈឺចុកចាប់ជារឿយៗត្រង់ផ្នែកខាងស្តាំនៃពោះខាងក្រោម ឬឆ្អឹងត្រគាកខាងស្តាំ។ វាជាសញ្ញាបង្ហាញទៅការវិវត្តជំងឺរលាកខ្នែងពោះវៀន។
៧) ជំងឺតម្រងនោម
ជំងឺតម្រងនោម ច្រើនតែកើតឡើងនៅកន្លែងផ្សេងៗគ្នាជាច្រើន។ ពេលខ្លះទៅឈឺចាប់នៅក្រោមខ្នងអាងត្រគាក ឬជើងខាងលើ។ ទីតាំងច្បាស់បំផុត យើងអាចសម្គាល់បាន គឺឈឺចាប់នៅផ្នែកទាំងសងខាង នៅខាងក្រោមឆ្អឹងជំនី។
៨) ជំងឺប្លោកនោម
ការឈឺចាប់នៅផ្នែកខាងមុខ ឬខាងក្រោយនៃឆ្អឹងអាងត្រគាក គឺបង្ហាញច្បាស់ពីបញ្ហាប្លោកនោម។ មួយផ្សេងទៀត ដោយសារប្លោកនោមស្ថិតនៅផ្នែកខាងក្រោមខ្នង ដូច្នេះវាអាចមានការរាលឈឺចាប់នៅម្តុំផ្នែកខាងក្រោមខ្នងជារឿយៗផងដែរ។
៩) ជំងឺអូវែរ
ការឈឺចាប់ តឹងណែននៅផ្នែកទាំងសងខាងនៃពោះខាងក្រោម អាចជាសញ្ញាព្រមាននៃការដុះដុំគីស ឬជំងឺអូវែរ។ សរុបមកបើអ្នកជួបបញ្ហាស្រដៀងនឹងអាការៈខាងលើ ហើយឈឺច្រើនថ្ងៃឥតឈប់ អ្នកគួរតែឆ្លៀតពេលទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក