៦មុខខាងក្រោមនេះ គឺជាប្រភេទអាហារដែលល្អសម្រាប់សួត ដែលអ្នកគួរតែបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីជួយសម្អាត និងកម្ចាត់ជាតិពុលនៅក្នុងសួត សម្រាប់រដូវកាលដែលមានជំងឺកូវីដ១៩ កំពុងតែរាតត្បាតជារៀងរាល់ថ្ងៃ។
១. ត្រីសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣
ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាម៉ុង ត្រីសាឌីន សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជាអាហារល្អសម្រាប់សួត ដែលអ្នកគួរតែបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។ អាស៊ីតខ្លាញ់អូមេហ្គា ៣ មានលក្ខណៈប្រឆាំងនឹងការរលាកល្អ និងការពារការលូតលាស់ជាលិកាសួតបន្តទៀត។ ទោះយ៉ាងណា អាហារមួយក្រុមនេះក៏មានប្រូតេអ៊ីនច្រើនដែរ ដូច្នេះយកល្អ អ្នកគួរតែញុំាវាប្រហែល ២-៣ ដងក្នុងមួយសប្តាហ៍។
២. ខ្ញី
ខ្ញី គឺជាគ្រឿងទេសដែលមានវីតាមីន និងសារធាតុរ៉ែមានប្រយោជន៍ជាច្រើនដូចជា ស័ង្កសី ម៉ាញេស្យូម ប៉ូតាស្យូម និងបេតាការ៉ូទីន។ វាក៏ជាគ្រឿងទេសដ៏ល្អសម្រាប់មុខម្ហូបរបស់អ្នកផងដែរ។ ខ្ញីត្រូវបានគេប្រើប្រាស់អស់ជាច្រើនសតវត្សមកហើយ សម្រាប់អត្ថប្រយោជន៍សុខភាពរបស់វា។ ខ្ញីក៏អាចសម្លាប់កោសិកាមហារីកសួតមួយចំនួនផងដែរ។
៣. ក្រូចថ្លុង
វីតាមីនសេ គឺចាំបាច់សម្រាប់ប្រព័ន្ធដង្ហើម និងសុខភាពសួត។ ក្រូចថ្លុងមិនត្រឹមតែជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ប៉ុណ្ណោះទេ ថែមទាំងមានសារធាតុរ៉ែសំខាន់ៗជាច្រើនដែលជួយរាងកាយការពារសួតពីការឆ្លងមេរោគ និងបង្កើនប្រព័ន្ធការពាររាងកាយទាំងមូល។
លក្ខណៈសម្បត្តិព្យាបាលដ៏អស្ចារ្យរបស់ក្រូចថ្លុង គឺជាការសិក្សាផ្នែកវេជ្ជសាស្ត្រដែលបានបង្ហាញថា ក្រូចថ្លុងអាចជួយធ្វើឱ្យមុខងារសួតប្រសើរឡើង ចំពោះអ្នកដែលមានជំងឺស្ទះសួតរុំារ៉ៃ។ ដូច្នោះហើយ អ្នកដែលទទួលទានក្រូចថ្លុងជាប្រចាំមានមុខងារសួតល្អជាងអ្នកដែលមិនទទួលទានក្រូចថ្លុង។
៤. ទឹកដោះគោស្រស់
អ្នកដែលមានជំងឺសួត ច្រើនតែប្រឈមនឹងកង្វះវីតាមីន D ខ្ពស់ជាងមនុស្សទូទៅ។ កង្វះវីតាមីន D អាចបណ្តាលឱ្យរលាកសួត។ ដូច្នេះការផ្តល់ឱ្យរាងកាយនូវវីតាមីនចាំបាច់ជារៀងរាល់ថ្ងៃ គឺចាំបាច់ដើម្បីការពារជំងឺសួតមិនឱ្យកាន់តែធ្ងន់ធ្ងរ។ ទឹកដោះគោ និងផលិតផលទឹកដោះគោ សម្បូរសារធាតុចិញ្ចឹម និងជាភេសជ្ជៈមានជីវជាតិដែលមានវីតាមីន និងសារធាតុរ៉ែដែលជួយពង្រឹងសុខភាព និងបង្កើនភាពស៊ាំសម្រាប់រាងកាយរបស់អ្នក។
៥. ខ្ទឹមបារាំង ខ្ទឹមស
ខ្ទឹមបារាំង គឺជាអាហារមួយក្នុងចំណោមអាហារដែលត្រូវបានគេនិយមប្រើ ដើម្បីព្យាបាលជាច្រើនសតវត្សមកហើយ។ វាមានឥទ្ធិពលល្អលើប្រព័ន្ធដង្ហើម ជាពិសេសកាត់បន្ថយការក្អក ការបង្ករោគ ជំងឺផ្តាសាយជាដើម។
ខ្ទឹមបារាំង ក៏ជួយសម្រួលជាតិរំអិលនៅក្នុងសួត បង្កើនមុខងារសួត និងងាយស្រួលប្រើនៅពេលរៀបចំអាហារ។ ដូចគ្នានេះដែរ ការទទួលទានខ្ទឹមបារាំង ក៏អាចជួយកម្ចាត់ជាតិពុលនៅក្នុងសួត។ ដូច្នេះអាហារប្រភេទនេះល្អណាស់សម្រាប់ចិញ្ចឹមសួត។
ខ្ទឹមសមានផ្ទុកសារជាតិ flavonoids ដែលជួយកម្ចាត់សារជាតិបង្កមហារីក និងជាតិពុលចេញពីសួត។ យោងតាមការស្រាវជ្រាវ មនុស្សដែលញុំាខ្ទឹមស ៦ ខ្ទឹម ក្នុងមួយសប្តាហ៍មានមុខងារសួតល្អប្រសើរ និងបន្ថយហានិភ័យនៃជំងឺមហារីកសួត។
៦. តែបៃតង
តែបៃតង គឺជាអាហារដ៏ល្អសម្រាប់សួត លើសពីនេះ តែបៃតងក៏ជាភេសជ្ជៈបន្សាបជាតិពុលដែលជាថ្នាំបញ្ចុះទឹកនោមល្អសម្រាប់រាងកាយផងដែរ៕
ប្រភព ៖ Phuntoday / Knongsrok