អាហារខាងក្រោមទាំង ៤ នេះ អ្នកមិនគួររក្សាវាទុកក្នុងទូទឹកកកនោះទេ ព្រោះបើលើកមកទទួលទានវិញ វានឹងនាំឲ្យប៉ះពាល់ថ្លើមធ្ងន់ធ្ងរ ឬអាចវិវត្តទៅជាជំងឺជាច្រើនផ្សេងទៀត៖
៤) អាហារដែលសល់ពីយប់
គ្រប់អាហារទាំងអស់ មិនថាឆា ខ ចៀន ឲ្យតែសល់ ហើយយើងយកមករក្សាទុកក្នុងទូទឹកកក កុំគិតថាវាល្អឲ្យសោះ ព្រោះក្នុងទូ តែងតែមានបាក់តេរីបង្ករោគជាច្រើនដែលយើងមើលមិនឃើញ។ ដោយសារសីតុណ្ហភាពទាប វាក៏ជាកន្លែងដែលងាយនឹងលូតលាស់បាក់តេរីទៅលើចំណីអាហារថែមទៀត។
ដូច្នេះទោះអ្នកលើកវាចេញមក យកទៅកម្តៅក៏អស់ទាំងអាហាររូបត្ថម្ភសំខាន់ ហើយមេរោគដែលទុំជាប់ក៏មិនប្រាកដថារលាយអស់ដែរ។ ដូច្នេះជាសារណែនាំ អ្នកគួរតែចម្អិនក្នុងបរិមាណសមរម្យសម្រាប់ទទួលទានមួយគ្រប់បានហើយ មិនគួររក្សាវាទុកកាន់ថ្ងៃដូច្នោះឡើយ។ យូរទៅជាតិពុលដែលមានលើអាងហារ នឹងកាន់តែដាក់បន្ទុកទៅលើថ្លើម នាំឲ្យមុខងារថ្លើមកាន់តែពិបាកក្នុងការដំណើរការ ហើយពេលប្រមូលផ្តុំជាតិពុលច្រើនពេក វានឹងក្លាយទៅជាជំងឺមហារីកថ្លើម។
៣) អាហារសមុទ្រសល់ពីយប់
ក្រោយចប់កម្មវីធីជប់លៀង ដែលមានអាយុសមុទ្រថ្លៃៗ អ្នកខ្លះក៏ព្យាយាមយកវាមករក្សាទុក ព្រោះស្តាយមិនចង់បោះចោល។ ទោះយ៉ាងណាឱជារស និងជីវជាតិដែលអ្នកលើកមករក្សាទុកក្នុងទូទឹកកកនេះ គឺវាបានបាត់បង់អស់ទៅហើយ ផ្ទុយទៅវិញមានសល់តែបាក់តេរីនិងមេរោគ ដែឡអាចបំផ្លាញថ្លើម តម្រងនោមរបស់អ្នកបាន។
យកល្អកុំបរិភោគឲ្យសោះនៅអាហារសមុទ្រដែលសល់មួយយប់ ពេលខ្លះក៏អាចធ្វើឲ្យអ្នកពុល ទៅជារាគរូស ក្អួតចង្អោរជាដើម ចេញមកភ្លាមៗ។
២) ផ្លែឈើដែលរលួយ
ក្នុងទូទឹកកកអាចរក្សាផ្លែឈើឲ្យនៅយូរបាន តែមិនអាចរក្សាភាពស្រស់របស់វាបានរហូតឡើយ។ យូរទៅវានឹងទៅជារលួយ ខូច ហើយសារធាតុមួយចំនួនក្នុងផ្លែឈើនឹងបង្កើតទៅជាជាតិពុល បង្កមកជាជំងឺចូលរាងកាយ។
ជាពិសេសផ្លែឈើរលួយអាចដុះផ្សិតដូចជា Aspergillus flavus ដែលផ្សិតទាំងនេះផលិតអាផ្លាតូស៊ីន ចូលទៅរាងកាយបណ្តាលឲ្យកើតជំងឺមហារីកថ្លើម។ វាក៏ជ្រាបចូលទៅក្នុងផ្ទៃទាំងមូលនៃផ្លែឈើនោះផងដែឬ ដូច្នេះទោះបីអ្នកកាត់ផ្នែកដុះផ្សិតចោល ឬចម្អិនវាដល់សីតុណ្ហភាព ១០០ អង្សាក៏នៅតែមានហានិភ័យដដែល។
១) សាច់ដែលក្លាសេទុកចោលយូរពេក
សាច់ដែលក្លាសេទុក កាន់តែយូរ សារធាតុចិញ្ចឹមកាន់តែបាត់បង់ ហើយបង្កគ្រោះថ្នាក់មកវិញតាមរយៈបាក់តេរីដែលទុំជាប់លើនោះ។ តាមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភបានណែនាំថា សាច់ត្រូវតែរក្សាទុកនៅសីតុណ្ហភាពក្រោម -១៨ អង្សា ហើយមិនត្រូវទុកយូរដល់ចូលខ្ទង់រាប់ខែនោះឡើយ ព្រោះវាអាចបង្កទៅជាជាតិពុល នាំឲ្យមានបញ្ហាក្រពះ ពោះវៀន និងហានិភ័យនៃជំងឺមហារីកទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក