ប្រសិនបើអ្នកតែងតែស្ថិតក្នុងស្ថានភាពស្ងួតមាត់ជាញឹកញាប់ ទោះបីជាអ្នកទើបតែផឹកទឹកច្រើនរួចហើយក៏ដោយ អ្នកគួរតែប្រុងប្រយ័ត្ន ព្រោះថាអ្នកទំនងជាមានជំងឺទាំង ៤ ខាងក្រោមនេះហើយ។
១. ជំងឺទឹកនោមផ្អែម
នៅពេលយើងមានជំងឺទឹកនោមផ្អែម គ្លុយកូសបង្កើតឡើងនៅក្នុងឈាម បង្ខំឱ្យតម្រងនោមធ្វើការយ៉ាងខ្លាំង ដើម្បីព្យាយាមស្រូបយកជាតិទឹកបន្ថែម។ ប្រសិនបើតម្រងនោមរបស់អ្នកមិនអាចដំណើរការបានត្រឹមត្រូវល្អទេ នោះរាងកាយរបស់អ្នកនឹងបញ្ចេញទឹកនោមច្រើនជាងធម្មតា។
ការបញ្ចោញជាតិស្ករលើស នឹងបន្តរហូតដល់ជាតិស្ករក្នុងឈាមត្រលប់មកធម្មតាវិញ។ ដំណើរការនេះធ្វើឱ្យយើងមានអារម្មណ៍ស្រេកទឹកគ្រប់ពេលវេលា។ ដូច្នេះ ប្រសិនបើការនោមញឹកញាប់ ឬស្រេកទឹក អមដោយអាការៈមាត់ស្ងួត អាចជាសញ្ញាព្រមានថាអ្នកមានជំងឺទឹកនោមផ្អែមសូមប្រយ័ត្នឱ្យមែនទែន។
២. ភាពស្លេកស្លាំង
ភាពស្លេកស្លាំង គឺជាស្ថានភាពដែលរាងកាយមិនមានកោសិកាឈាមក្រហម ដែលមានសុខភាពល្អគ្រប់គ្រាន់នោះឡើយ។ ប្រសិនបើស្ថានភាពនេះមានរយៈពេលយូរ វានឹងធ្វើឱ្យអ្នកអស់កម្លាំងខ្លាំង និងមិនអាចផ្តោតអារម្មណ៍ទៅធ្វើការបានល្អទេ។ វាអាចទទួលបានពីកំណើត ឬនៅដំណាក់កាលក្រោយ ដោយសាររបៀបរស់នៅរបួស ឬជំងឺផ្សេងទៀត។
ភាពស្លេកស្លាំងស្រាល មិនបណ្តាលឱ្យស្រេកទឹកច្រើនពេកទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើភាពស្លេកស្លាំងធ្ងន់ធ្ងរ អ្នកនឹងមានអារម្មណ៍ស្រេកទឹកខ្លាំង ដោយមានរោគសញ្ញាដូចជា វិលមុខ អស់កម្លាំង ឈឺក្បាលស្រាល ជីពចរលឿន មុខស្លេក ឬបែកញើសច្រើន។
៣. បង្កើនជាតិកាល់ស្យូមក្នុងឈាម
ប្រសិនបើកម្រិតជាតិកាល់ស្យូមក្នុងឈាមរបស់មនុស្ស លើសពីធម្មតានៅក្នុងរាងកាយ វានឹងបណ្តាលឱ្យមានអារម្មណ៍ស្រេកទឹកខ្លាំង។ អមដោយរោគសញ្ញានៃការនោមញឹកញាប់ ឈឺពោះ ចង្អោរ ទល់លាមក ឈឺឆ្អឹង និងខ្សោយសាច់ដុំ ភ្លេចភ្លាំង អស់កម្លាំង និងធ្លាក់ទឹកចិត្ត ចង្វាក់បេះដូងលោតមិនទៀងទាត់ ...។
៤. មាត់ស្ងួត
រោគសញ្ញានៃមាត់ស្ងួត ឬហ្សេសតូមីយ៉ា ជារឿយៗច្រលំជាមួយនឹងការស្រេកទឹក។ វាបណ្តាលមកពីការថយចុះនៃក្រពេញទឹកមាត់។ លើសពីនេះ មាត់ស្ងួតក៏កើតមានឡើងជាផលប៉ះពាល់នៃថ្នាំមួយចំនួនផងដែរ។
ដើម្បីជម្នះស្ថានភាពនេះ អ្នកគួរតែទទួលទានទឹកជាប្រចាំក្នុងបរិមាណតូច ឬទំពារស្ករកៅស៊ូម្តងម្កាល ដើម្បីជម្រុញឱ្យក្រពេញទឹកមាត់ដំណើរការបានល្អឡើងវិញ។ អ្វីដែលអ្នកត្រូវការ គឺត្រូវទៅជួបអ្នកឯកទេសដើម្បីពិនិត្យសុខភាព ហើយមានការព្យាបាលវិជ្ជមាន និងទាន់ពេលវេលា៕
ប្រភព ៖ Phunutoday / Knongsrok