សម្រាប់ស្រ្តី តុល្យភាពអ័រម៉ូនគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើកាលណាប្រព័ន្ធ Endocrine ដំណើរការល្អ នោះនឹងជួយឲ្យពួកគេមានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ។ ផ្ទុយទៅវិញបើមានកង្វះអ័រម៉ូន ការមករដូវមិនទៀងទាត់ វានឹងបង្កទៅជាបញ្ហាជាច្រើនដល់សុខភាព។
យ៉ាងណា គ្រូពេទ្យក្នុងស្រុក សូមណែនាំនៅអាហារ ៣ ប្រភេទអាចជួយដោះស្រាយបញ្ហាទាំងនេះបាន៖
១) សណ្តែកសៀង
វាជាអាហារដ៏សាមញ្ញ ដែលយើងអាចងាយរកបាន ហើយមានតម្លៃថោក តែអាចបំពេញអ័រម៉ូនអឺស្រ្តូសែនបានយ៉ាងល្អ។ អ្នកអាចទទួលទានជាប្រភេទទឹកសណ្តែងសៀង ដែលសារធាតុរាវរបស់វាមានផ្ទុកនូវ Phytoestrogens ដែលមានឥទ្ធិពលជំរុញដល់ការផលិតអ័រម៉ូនអឺស្រ្តូសែនក្នុងរាងកាយស្រ្តី។ អ្នកមិនគួររំលងនោះទេ បើចង់ពន្យារដំណើរការភាពចាស់ មើលទៅក្មេងជាងវ័យ។
២) Royal Jelly
វាជាប្រភេទអាហារជំនួយសុខភាព ដែលមានលាយឡំជាមួយទឹកឃ្មុំ ជួយឲ្យរាងកាយទទួលបាននូវសារធាតុហ្រ្វូតូស និងវីតាមីនជាច្រើន។ វាក៏មានផ្ទុកនូវអ័រម៉ូនអឺស្រ្តូសែនដែលជាជាអ័រម៉ូនចាំបាច់សម្រាប់ស្រ្តីជាច្រើនផងដែរ។ ប្រសិនអ្នកអាចរកទិញវាបាន និងទទួលជាប្រចាំ នោះគឺអាចជួយរាងកាយបានច្រើនណាស់ ដោយបានទាំងសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ។
៣) ដំឡូងបារាំង
នេះជារបស់ពណ៌លឿងទី ២ ដែលពេញនិយមបំផុត ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ហើយត្រូវបានគេប្រើសម្រាប់បំពេញអ័រម៉ូនអឺស្រ្តូសែនសម្រាប់ស្រ្តី។ ដូច្នេះនៅពេលស្រ្តីមករដូវតិចពេក មុខឡើងស្រអាប់ អ្នកគួរជ្រើសរើសទទួលទានដំឡូងបារាំងឲ្យបានច្រើន។
យ៉ាងណាក្រៅពីណែនាំនៅអាហារទាំង ៣ មុខខាងលើ យើងក៏ជំរុញឲ្យអ្នករាល់គ្នាគួរឆ្លៀតពេលទៅជួបគ្រូពេទ្យដោយផ្ទាល់ផងដែរ ព្រោះរបបអាហារគ្រាន់តែជារបស់ជំរុញមួយផ្នែកប៉ុណ្ណោះ តែរោគវិនិច្ឆ័យច្បាស់លាស់ គឺលុះត្រាតែជួយជាមួយអ្នកជំនាញដោយផ្ទាល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក