ចង់ដឹងថាស្បូនរបស់អ្នកមានសុខភាពល្អ ឬអត់ អ្នកគ្រាន់តែសង្កេតមើលនៅលើផ្ទៃមុខ បើចេញសញ្ញា ៣ ខាងក្រោមនេះមក វាគឺជាសញ្ញាមិនល្អហើយ។
បញ្ជាក់ថា ស្បូនគឺសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយស្រ្តី ដែលវាទាក់ទងនឹងសុខភាពបន្តពូជ។ ប្រសិនបើមានបញ្ហាកើតឡើងណាមួយ នោះស្បូននឹងនាំមកនូវផលវិបាកជាច្រើន ដូចជាការពិបាកមានផ្ទៃពោះ និងការធ្លាក់ចុះនៃគុណភាពរូបសម្រស់ជាដើម៖
៣) លេចចេញរង្វង់ខ្មៅនៅក្រោមភ្នែក
ពួកគេអាចច្រលំថា ដោយសារគេងមិនបានគ្រប់គ្រាន់ ប៉ុន្តែការពិតករណីនេះ ក៏អាចមកពីបញ្ហាស្បូនមិនល្អផដែរ។ នោះក៏ដោយសារតែអតុល្យភាពអ័រម៉ូន កំពុងកើតឡើង ហើយពេលរាងកាយខ្វះខាតអ័រម៉ូនអឺស្រ្តូសែនច្រើន នោះរង្វង់ខ្មៅក្រោមភ្នែកនឹងលេចចេញមកហើយ។
២) មុខស្លេក
នៅពេលស្បូនរបស់ស្រ្តី មានបញ្ហា ពេលសម្លឹងមើលទៅកញ្ចក់ អ្នកនឹងឃើញសភាពមុខខ្លួនឯងស្លេកខុសពីធម្មតា។ នោះក៏ដោយសារតែការផ្គត់ផ្គង់ឈាម មានលក្ខណៈមិនគ្រប់គ្រាន់ ដូច្នេះងាយធ្វើឲ្យស្បែកស្លេក និងស្រអាប់គ្មានពន្លឺនោះទេ។ ហេតុនេះហើយអ្នកត្រូវតែប្រញាប់ស្វែងរកការបន្ថែមអាហារូបត្ថម្ភមួយចំនួនមកកាន់រាងកាយ ដើម្បីឲ្យចរន្តឈាមមានគ្រប់គ្រាន់និងរត់ស្រួលវិញ។
១) មុខឡើងស្នាមជាំខ្មៅ
ការឡើងស្នាមជាំខ្មៅដុំៗ នៅលើផ្ទៃមុខ នោះជាបញ្ហាស្បូន ឬអូវែរច្បាស់ណាស់។ ដោយសារសរីរាង្គត្រូវបានរំខានក្នុងដំណើរការផលិតមេឡាញីន ដែលបណ្តាលឲ្យឡើងជាស្នាមអុជខ្មៅ ឬអាចម៍រុយមកលើផ្ទៃមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក