ស្ថានភាពនៅលើផ្ទៃមុខរបស់អ្នក ពិតជាអាចបញ្ជាក់ពីបញ្ហាស្បូនរបស់អ្នកបានយ៉ាងច្បាស់។ តួយ៉ាងរោគសញ្ញាទាំង៤ខាងក្រោមនេះ គឺជាសញ្ញាព្រមានថា ស្បូនរបស់អ្នក កំពុងតែមានបញ្ហាប្រឈមធ្ងន់ធ្ងរណាស់។
នៅពេលស្បូនស្ត្រីមានបញ្ហា អ័រម៉ូនអេស្ត្រូសែននឹងត្រូវរំខាន ដែលជាមូលហេតុនៃភាពមិនប្រក្រតីនៃផ្ទៃមុខ ដោយសារតែការប្រែប្រួលអរម៉ូន។ ប្រសិនបើអ្នកមានអាការៈដូចខាងក្រោម សូមទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា។
១. ភ្នែកឡើងរង្វង់ខ្មៅ
លើកលែងតែមូលហេតុដែលបណ្តាលឱ្យរង្វង់ភ្នែកខ្មៅលេចឡើងដោយសារតែគេងមិនលក់យូរ ... ការប្រែប្រួលអរម៉ូននៅក្នុងរាងកាយ (ជាពិសេសកង្វះអរម៉ូនអ៊ឹស្ត្រូសែន) ក៏បណ្តាលឱ្យរង្វង់ខ្មៅផងដែរ។ ដូច្នេះអ្នកគួរតែទៅប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ អំពីស្ថានភាពបែបនេះ។
២. មុខស្លេកគ្មានឈាម
៣. ខស្លកស្លេកអាចជាការព្រមានដោយផ្ទាល់ថា ស្បូនមានបញ្ហានៅពេលលំហូរឈាមក្នុងរាងកាយមិនគ្រប់គ្រាន់។ ក្នុងករណីនេះ អ្នកគួរតែរកមើលអាហារប៉ូវកម្លាំងដើម្បីកែលម្អស្ថានភាព ឬទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលអាការៈនេះ ។
៣. ឡើងមុន
នៅពេលដែលអូវែរ ឬស្បូនមានបញ្ហា វានឹងប៉ះពាល់ដល់ការដំណើរការមេឡានីនដែលជាមូលហេតុនៃការបង្កើតជាតិមេឡាស និងស្នាមនៅលើមុខបានយ៉ាងងាយ។ លើសពីនេះទៅទៀត ស្នាមជាំអាចម៍រុយ និងមុនក៏លេចឡើងនៅពេលរាងកាយមានបញ្ហាអ័រម៉ូនធ្ងន់ធ្ងរផងដែរ។
៤. ពុកមាត់ដុះលឿន និងក្រាស់
ពុកមាត់របស់ស្ត្រីជាធម្មតាខ្លី ស្ដើង និងមានពណ៌ស្រាល ដែលកម្រនឹងមើលឃើញណាស់។ ប៉ុន្តែក្នុងករណីខ្លះ ពុកមាត់លូតលាស់លឿនខ្លាំង និងក្រាស់ដូចបុរស បញ្ហាចម្បង គឺបញ្ហាអ័រម៉ូនកង្វះអរម៉ូនអ៊ឹស្ត្រូសែន ... នេះគឺជាសញ្ញាព្រមានមួយដែលបញ្ជាក់ពីបញ្ហាស្បូន ភាពមិនប្រក្រតីនៃការមករដូវ និងងាយកើតជំងឺរោគស្ត្រី៕
ប្រភព ៖ iOne / Knongsrok