ចែក​គ្នា​បាន​ដឹង! នេះ​រូបមន្ត​ប្រើ​គ្រាប់​ជី ធ្វើ​ម៉ាស​បិទ​មុខ អស់​លុយ​តិច​បាន​ផល​ច្រើន

គ្រាប់​ជី​មិន​មែន​គ្រាន់​តែ​ជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​អាច​ច្នៃ​យក​វា​មក​លើក​សម្រស់​បានា​ផង​ដែរ។ វា​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ និង​ប្រូតេអ៊ីន​ល្អៗ​ជា​ច្រើន។

ខាង​ក្រោម គ្រូ​ពេទ្យ​ក្នុង​ស្រុក បង្ហាញ​ពី​វិធី​យក​គ្រាប់​ជី​ធ្វើ​ម៉ាស​បិទ​មុខ ជាមួយ​ធាតុ​ផ្សំ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​បង្ហាញ​ពី​ប្រយោជន៍​របស់​វា​ដូច​ខាង​ក្រោម៖

Ice_screenshot_20210905 120805

Aloe Vera On A White Background

Mango Face Mask

គ្រឿង​ផ្សំ: ស្វាយ​កូរ​ហើយ ២ ស្លាប​ព្រា​បាយ គ្រាប់​ជី ១ ស្លាប​ព្រា​កាហ្វេ ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ ១ ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វើ:

ត្រាំ​គ្រាប់​ជី​ក្នុង​ទឹក​ ដល់​ពេល​វា​រីក​ធំ​ទុក​វា​ក្នុង​ទូ​ទឹកកក​ត្រជាក់​ធម្មតា រយៈ​ពេល ១០ ទៅ ១៥ នាទី​ឲ្យ​វា​ចូល​គ្នា​ស្អិត


យក​គ្រឿង​ផ្សំ ២ មុខ​ខាង​លើ មក​ដាក់​ចូល​ចាន​តែ​មួយ​ហើយ​កូរ​វា​បញ្ចូល​គ្នា

ពេល​បាន​ជា​ល្បាយ​ចូល​គ្នា​សព្វ​ហើយ យើង​យក​វា​មក​ប៉ាត​លើ​មុខ​ធ្វើ​ដូច​ជា​ម៉ាស ហើយ​ទុក​ចោល​រយៈ​ពេល ១២ នាទី សឹម​ប្រើប្រាស់​ទឹក​ត្រជាក់​លាង​មុខ​ចេញ។

អត្ថប្រយោជន៍​របស់​វា​គឺ​មាន​ដូច​ខាង​ក្រោម៖

9AAD3BC8 6A87 4A1C A1AE 0C969F737D1B

ជួយ​បំបាត់​ស្នាម​អុជ​ខ្មៅ: កាំរស្មីអុលត្រាវីយូឡេ (UV) គឺ​ជា​មូលហេតុ​ចម្បង​មួយ បណ្តាល​ឲ្យ​ខូច​ស្បែក និង​ឡើង​អុជ​ខ្មៅ ដូច្នេះ​គ្រាប់​ជី​ជា​របស់​ដែល​ងាយ​រក ក្នុង​ការ​យក​មក​ជួយ​បំបាត់​ការ​រលាក​ទាំង​នោះ ហើយ​វា​ក៏​ជា​របាំង​អាច​ជួយ​កម្ចាត់​ស្នាម​អុជ​ខ្មៅ និង​ការពារ​ស្បែក​យ៉ាង​ល្អ​ផង​ដែរ។

ជួយ​ឲ្យ​ស្បែក​មាន​សំណើម: របាំង​ធម្មជាតិ​របស់​ស្បែក គឺ​ជា​ស្រទាប់​ខាង​ក្រៅ តែ​ពេល​ខ្លះ​វា​ស្ងួត វា​គ្មាន​សំណើម ហើយ​ធ្វើ​ឲ្យ​របាំង​នោះ​ចុះ​ខ្សោយ បណ្តាល​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ជ្រីវជ្រួញ និង​យារ​ធ្លាក់។ ការ​ប្រើប្រាស់​ម៉ាស​គ្រាប់​ជី គឺ​អាច​ជួយ​ពង្រឹង​មុខងារ​របាំង​ធម្មជាតិ​នោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក