ដាក់​ខ្ទឹម​ស​មួយ​កំពិស​ចន្លោះ​បបូរ​មាត់ រៀងរាល់​ព្រឹក​រយៈ​ពេល ៣០ នាទី នឹង​មាន​រឿង​អស្ចារ្យ​នេះ​កើត​ឡើង

ខ្ទឹម​ស​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​គ្រឿង​ទេស​ទៅ​ក្នុង​មុខ​ម្ហូប​មួយ​ចំនួន ហើយ​ប្រសិន​អ្នក​ចង់​ទាញ​ប្រយោជន៍​សំខាន់​ចេញ​ពី​វា នោះ​អ្នក​អាច​បឺត​ខ្ទឹម​ស​នៅ​ចន្លោះ​បបូរ​មាត់​រៀងរាល់​ព្រឹក រយៈ​ពេល ៣០ នាទី​ ហើយ​នឹង​ឃើញ​ផល​អស្ចារ្យ​ជា​ច្រើន​កើត​ឡើង​មក។

C 76 15192712755671089169404

បញ្ជាក់​ថា ខ្ទឹម​ស​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឱសថ​មាន​សមត្ថភាព​ការពារ និង​ព្យាបាល​ជំងឺ​ជា​ច្រើន ហើយ​វា​មាន​លក្ខណៈ​សម្បត្តិ​អាច​ប្រឆាំង​មេរោគ​ខ្ពស់ ដោយសារ​តែ​ជាតិ​អង់ទីប៊ីយោទិច អាលីស៊ីន មាន​នៅ​ក្នុង​នោះ ដែល​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ ក្រិន​សរសៃឈាម តម្រង​នោម... ហើយ​ក៏​អាច​សម្លាប់​មេរោគ និង​ប្រឆាំង​ការ​រលាគ​ផ្សេងៗ​ផង​ដែរ។

អ្នក​អាច​សាកល្បង​យក​ខ្ទឹម​ស​មួយ​កំពិស​មក​បឺត​ជញ្ជក់​រយៈ​ពេល ៣០ នាទី រៀងរាល់​ព្រឹក ហើយ​សឹម​ខ្ជាក់​វា​ចេញ រួច​លាង​មាត់​របស់​អ្នក​ជាមួយ​ទឹកក្តៅឧណ្ឌៗ។ ដើម្បី​កម្ចាត់​ភាព​កំពុល អ្នក​អាច​ទទួល​ទាន​ទឹកដោះគោ​ស្រស់​មួយ​កែវ​ជា​ការ​ស្រេច។

Photo 1 15183284843811592245450


Photo 1 1486610229822

និយាយ​ពី​ប្រយោជន៍​របស់​វា​វិញ​គឺ​មាន​ច្រើន ហើយ​អ្នក​នឹង​ឃើញ​ផល​ត្រឹម​រយៈ​ពេល ៣-៤ ​ថ្ងៃ​បន្ទាប់​គឺ​ដូច​ជា៖ ជួយ​សម្អាត​សរសៃឈាម ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​បាន​ល្អ បំបាត់​ការ​ក្អក​ការ​ស្លេស​យ៉ាង​មាន​ប្រសិទ្ធភាព បញ្ចៀស​ការ​កើត​ជំងឺ​ផ្តាសាយ​និង​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​រដូវ​រងា ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ជួយ​ព្យាបាល​ជំងឺ​ស្លេក​ស្លាំង រលាក​ទង​សួត កម្ចាត់​គ្រួស​ក្នុង​តម្រង​នោម និង​ជួយ​សម្អាត​ប្រហោង​ធ្មេញ កម្ចាត់​ក្លិន​មិន​ល្អ​ក្នុង​មាត់​ជា​ដើម។

ប្រសិន​ក្នុង​ករណី​អ្នក​គិ​ថា មួយ​កំពិស​ធំ​វា​ពិបាក​ដាក់​ជាប់​ចន្លោះ​បបូរ​មាត់​នោះ​ពេក អ្នក​អាច​កាត់​វា​ពាក់​កណ្តាល ឬ ១/៤ ក៏​បាន។ យ៉ាង​ណា​សម្រាប់​ក្មេង​តូចៗ​មិន​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ​ទេ ហើយ​អ្នក​មាន​ជំងឺ​ក្រពះ ក៏​មិន​ណែនាំ​ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក