នៅពេលដែលអ្នកឃើញរាងកាយកើតមានរោគសញ្ញារមាស់លើផ្នែកទាំង ៣ ដូចរៀបរាប់ខាងក្រោម ចូរអ្នកប្រុងប្រយ័ត្ន និងរកអ្នកជំនាញពិគ្រោះពីវិធីព្យាបាល ព្រោះអីអាចជាជាតិស្ករក្នុងឈាមរបស់អ្នកកំពុងឡើងខ្ពស់ហើយ៖
៣) រមាស់ស្បែកក្បាល
អ្នកមានជំងឺទឹកនោមផ្អែម ជាតិស្ករក្នុងឈាមខ្ពស់ តែងតែបង្កើតបាក់តេរីលូតលាស់មកឆាប់រហ័ស។ ទន្ទឹមនេះ ស្បែកមិនត្រូវបានផ្គត់ផ្គង់ដោយសារធាតុចិញ្ចឹមចេញពីឈាមគ្រប់គ្រាន់ទេ ទើបវាបណ្តាលឲ្យងាយខូចខាត។ ជារឿយៗអ្នកនឹងកើតមានអាការៈរមាស់ ព្រោះស្បែកងាយឆ្លងមេរោគ ឬរលាក ជាពិសេសគឺស្បែកក្បាល។
២) រមាស់ដៃ ជើង
គ្រូពេទ្យឯកទេសបាននិយាយថា ពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះរាងកាយនឹងបាត់បង់ជាតិទឹក ហើយកាត់បន្ថយលំហូរឈាមដើម្បីចិញ្ចឹមស្បែក។ លើសពីនេះសរសៃប្រសាទក៏ត្រូវបានខូចខាតនៅក្នុងដំណើរការនៃការបញ្ចេញញើសនៅក្រោមភាពមិនប្រក្រតីនៃស្បែក ដែលជាហេតុបណ្តាលឲ្យស្បែកឡើងស្ងួត រមាស់ជាពិសេសលើស្បែកនៃផ្នែកប្រអប់ជើង និងដៃ។
១) រមាស់ត្រចៀក
នៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះក្រពេញ Sebaceous និងទឹករំអិលបញ្ចេញមកត្រចៀក គឺកើតមានច្រើន ជាហេតុបណ្តាលឲ្យរមាស់ត្រចៀកញឹកញាប់។ ដូច្នេះប្រសិនអាការៈរមាស់នេះកើតឡើងញឹកញាប់ នោះវាមិនមែនជាអាការៈធម្មតាទេ ផ្ទុយទៅវិញវាជាបញ្ហាធ្ងន់ធ្ងរដែលអ្នកត្រូវយកចិត្តទុកដាក់ជាបន្ទាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក