ចែក​គ្នា​បាន​ដឹង! សាច់​មាន់ ២ ផ្នែក​ល្អ តែ​ ៣ ផ្នែក​នេះ​បណ្តុំ​ទៅ​ដោយ​ជាតិ​ពុល មិន​គួរ​ទទួល​ទាន​ទេ

នៅ​ពេល​ទទួល​ទាន​សាច់មាន់ អ្នក​គួរ​តែ​ជៀសវាង​ការ​ទទួល​ទាន​ផ្នែក​មួយ​ចំនួន ដែល​វា​អាច​បង្ក​ជាតិ​ពុល​ ហើយ​មាន​សារធាតុ​អាច​ប៉ះពាល់​សុខភាព​ច្រើន​ណាស់៖

១) កញ្ចូញគូថ

1

ផ្នែក​នេះ បើ​អ្នក​ខ្លះ​ចូលចិត្ត គឺ​និយម​ទទួល​ទាន​ណាស់ តែ​ពួក​គេ​មិន​ធ្លាប់​បាន​ដឹង​នោះ​ទេ ថា​សារធាតុ​រាវ​ឡាំហ្វាទិច​ជា​ច្រើន​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ទី​នោះ។ ជា​ពិសេស​បាក់តេរី​ជា​ច្រើន​នៅ​ផ្នែក​នោះ មិន​ត្រូវ​បាន​បំផ្លាញ​នោះ​ទេ ដូច្នេះ​អ្នក​គួរ​តែ​កាត់​វា​ចោល មិន​គួរ​លើក​វា​មក​ទទួល​ទាន​ឡើយ។

២) សរីរាង្គ​ខាង​ក្នុង​

Ice_screenshot_20210906 135109

ដូច​ជា​ផ្នែក​ថ្លើម បេះដូង ពោះវៀន លំពែង សួត ​របស់​មាន់ សុទ្ធ​តែ​ជា​សរីរាង្គ ដែល​អ្នក​គួរ​តែ​ជៀសវាង​ ព្រោះ​វា​មាន​ផ្ទុក​នៅ​សារធាតុ​ពុល​ជា​ច្រើន ដែល​អាច​បង្ក​ហានិភ័យ​ទៅ​ជា​ការ​ពុល ការ​ឆ្លង​មេរោគ បាក់តេរី ឬ​វីរុស​ណា​មួយ​ដោយ​មិន​ដឹង​ខ្លួន។ ជា​ពិសេស​គឺ​ថ្លើម​មាន់ ដែល​វា​មាន​ផ្ទុក​សារធាតុ​មិន​ល្អ​ជា​ច្រើន ហើយ​ជា​ពិសេស​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ឬ​ត្រូវ​បំបៅ​ដោះ​កូន គឺ​មិន​ត្រូវ​ទទួល​ទាន​ឡើយ។

៣) ស្បែក​មាន់

2 1601659129885215231924


ជា​ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់ ទឹក​នោម​ផ្អែម និង​លើស​ឈាម មិន​គួរ​ទទួល​ទាន​ស្បែក​របស់​វា​ឡើយ។ ស្បែក​មាន់​ជា​ធម្មតា​ក៏​ពិបាក​សម្អាត​ដែរ ដូច្នេះ​មេរោគ​នៅ​តែ​អាច​ប្រមូល​ផ្តុំ ហើយ​អាច​រាតត្បាត​ចូល​ទៅ​ក្នុង​រាងកាយ​មនុស្ស ពេល​យើង​ទទួល​ទាន។

សម្រាប់​មនុស្ស​មួយ​ចំនួន ក្រោយ​ទទួល​ទាន​ផ្នែក​នៃ​ស្បែក អ្នក​អាច​នឹង​មាន​អាការៈ​ឡើង​កន្ទួល រមាស់​ និង​ពិបាក​ដក​ដង្ហើម។

៤) ទ្រូង​មាន់

Ice_screenshot_20210906 135138

ជា​ផ្នែក​ដែល​អ្នក​គួរ​តែ​ទទួល​ទាន ព្រោះ​វា​មាន​ផ្តល់​នៅ​ប្រូតេអ៊ីន ៥៤ ក្រាម ហើយ ៨០ ភាគរយ​នៃ​កាឡូរី គឺ​ជាតិ​ប្រូតេអ៊ីន និង ២០ ភាគរយ​ប៉ុណ្ណោះ​ដែល​ជា​ខ្លាញ់​ធាត់។

៥) ភ្លៅ​មាន់

Ice_screenshot_20210906 135143

ភ្លៅ​មាន់​គ្មាន​ស្បែក ៥២ ក្រាម មាន​ផ្ទុក​នៅ​ប្រូតេអ៊ីន ១៣ ក្រាម ដែល​មាន​ន័យ​ថា ៥៣ ភាគរយ​នៃ​កាឡូរី គឺ​ជា​ប្រូតេអ៊ីន ហើយ ៤៧ ភាគរយ​ជា​ខ្លាញ់។ យ៉ាង​ណា​វា​នៅ​តែ​រាប់​ថា​ល្អ​ចំពោះ​សុខភាព​រាងកាយ តែ​គ្រាន់​ថា​បើ​ធៀប​នឹង​ទ្រូង​មាន់ គឺ​ទ្រូង​មាន់​ល្អ​ជាង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក