តៅហ៊ូជាអាហារដែលគ្រួសារជាច្រើនពេញនិយមទទួលទាន ប៉ុន្តែមិនសុទ្ធតែល្អសម្រាប់អ្នករាល់គ្នានោះទេ ហើយមនុស្សខាងក្រោមទាំង ៥ ប្រភេទគួរតែជៀសវាងពីការទទួលទានវា៖
៥) មនុស្សដែលមានជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាម
មនុស្សដែលមានរាងកាយស្លេកស្លាំងស្រាប់ ត្រូវកំណត់ការទទួលទានតៅហ៊ូ ដោយមិនអាចទទួលទានតែតាមចិត្តនោះទេ ព្រោះតៅហ៊ូមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដែលអាចនាំឲ្យរំខានដល់ដំណើរការចរន្តឈាម។
៤) អ្នកមានជំងឺរាករូស
យោងតាមអ្នកជំនាញបង្ហាញមកថា អ្នកកើតជំងឺរាករូស ក៏មិនគួរទទួលទានតៅហ៊ូដែរ ដោយវាជាអាហារត្រជាក់ ដែលពេលចូលទៅក្នុងពោះវានឹងបង្កើនខ្យល់ត្រជាក់ ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។
៣) អ្នកខ្សោយតម្រងនោម
នៅពេលចូលក្នុងរាងកាយ តៅហ៊ូនឹងបម្លែងទៅជាសមាសធាតុដែលមានអាសូត ហើយត្រូវបានបញ្ចេញតាមតម្រងនោម។ ប្រសិនបើមនុស្សមានមុខងារតម្រងនោមខ្សោយ ដូច្នេះក៏មិនគួរទទួលទានតៅហ៊ូច្រើននោះដែរ ព្រោះយូរទៅវាអាចបង្កទៅជាគ្រួសក្នុងតម្រងនោមថែមទៀត។
២) អ្នកជំងឺរលាកសន្លាក់
អ្នកជំនាញផ្នែកសុខភាពបានណែនាំថា អ្នកមានជំងឺរលាកសន្លាក់ក៏គួរតែជៀសវាងការទទួលទានតៅហ៊ូដែរ ព្រោះដោយសារការកើនឡើងកម្រិតជាតិ Purine ក្នុងរាងកាយ នឹងធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង។
១) អ្នកខ្វះជាតិអ៊ីយ៉ូដ
តៅហ៊ូមានផ្ទុកសារធាតុសាប៉ូនីន ដែលមានមុខងារការពារជំងឺក្រិនសរសៃឈាម ប៉ុន្តែវាក៏ដាក់បន្ទុកបន្ថែមទៅលើការបញ្ចេញជាតិអ៊ីយ៉ូដផងដែរ។ ដូច្នេះអ្នកដែលខ្វះជាតិអ៊ីយ៉ូដ ក៏មិនគួរទទួលទានតៅហ៊ូច្រើនដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក