ប្រយ័ត្ន​ពុល! ទឹកដោះគោ​សណ្តែក​មិន​អាច​ទទួល​ទាន ជាមួយ​របស់ ៥ នេះ​បាន​ទេ

ទឹកដោះគោ​សណ្តែក​ជា​របស់​ពេញ​និយម​មួយ មិន​ថា​ក្មេង​ចាស់ ប្រុស​ស្រី គឺ​គ្រប់​វ័យ សុទ្ធ​តែ​អាច​ទទួល​ទាន​បាន ដោយ​វា​អាច​ផ្តល់​នៅ​អាហារូបត្ថម្ភ​សំខាន់ៗ​ជា​ច្រើន​មក​រាងកាយ ប៉ុន្តែ​ក៏​មាន​រឿង​ដែល​អ្នក​ត្រូវ​ដឹង​ផង​ដែរ អំពី​ការ​ទទួល​ទាន​វា​ឲ្យ​បាន​ត្រឹមត្រូវ។

ថ្ងៃ​នេះ គ្រូ​ពេទ្យ​ក្នុង​ស្រុក សូម​ណែនាំ​ទៅ​អ្នក​និយម​ទទួល​ទាន​ទឹកដោះគោ​សណ្តែក ចាំ​បាច់​ត្រូវ​ជៀស​ការ​ទទួល​ទាន​វា​លាយ​គ្នា​ជាមួយ​របស់​ទាំង ៥ ខាង​ក្រោម ព្រោះ​ខ្លះ​អាច​បង្ក​ឲ្យ​ពុល ខ្លះ​បង្ក​ឲ្យ​បាត់បង់​អាហារូបត្ថម្ភ​សំខាន់​ដែល​អ្នក​ត្រូវការ៖

៥) កុំ​ផឹក​ទឹកដោះគោ​សណ្តែក​ដែល​មិន​ទាន់​ឆ្អិន

2 16040343175261214858490.gif

អ្នក​ខ្លះ​ធ្វើ​ទទួល​ទាន​ខ្លួន​ឯង ហើយ​ត្រូវ​ប្រាកដ​ថា​ ការ​ចម្អិន​របស់​អ្នក​គឺ​មាន​លក្ខណៈ​ពេញលេញ​ល្អ និង​មិន​នៅ​ឆៅ។ ដោយសារ​តែ​ទឹកសណ្តែក​ពេល​វា​នៅ​ឆៅ គឺ​មាន​ផ្ទុក​សារធាតុ Trypsin inhibitors, Saponin និង​សារធាតុ​បង្ក​គ្រោះថ្នាក់​មួយ​ចំនួន​ផ្សេង​ទៀត ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ក្អួតចង្អោរ ឈឺ​ពោះ ឬ​រាគ។

៤) កុំ​ប្រើ​ស្ករ​ក្រហម​លាយ​ជាមួយ​

Mat Ong Va Sua 1550

ស្ករ​ក្រហម​មាន​អាស៊ីដ​ជា​ច្រើន ដែល​នៅ​ពេល​វា​ចូល​ប្រតិកម្ម​ជាមួយ​ទឹកដោះគោ​សណ្តែក នោះ​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ប្រូតេអ៊ីន​សំខាន់ ពោល​អ្នក​នឹង​មិន​ទទួល​ទាន​ប្រយោជន៍​ពី​ការ​ទទួល​ទាន​វា​ឡើយ ហើយ​ពេល​ខ្លះ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ថែម​ទៀត។

៣) កុំ​ផឹក​ នៅ​ពេល​តែមួយ​ពេល​ទទួល​ទាន​ស៊ុត


Uong Sua Dau Nanh Co Tac Dung Gi 6

ការ​ទទួល​ទាន​ទឹកដោះគោ​សណ្តែក ជួន​ពេល​តែ​មួយ​ពេល​អ្នក​ទទួល​ទាន​ស៊ុត អាច​ថា​ជា​ទម្លាប់​អាហារ​ពេល​ព្រឹក​របស់​មនុស្ស​មួយ​ចំនួន។ បើ​យើង​គិត​មើល​ទៅ​វា​មាន​សារធាតុ​ចិញ្ចឹម និង​សារធាតុ​រ៉ែ​ល្អៗ​ដូច​គ្នា តែ​ដោយសារ​ក្នុង​ទឹកដោះគោ​សណ្តែក វា​មាន​សារធាតុ​ពិសេស​មួយ​ហៅ​ថា ទ្រីបស៊ីន ដែល​នៅ​ពេល​លាយ​បញ្ចូល​ជាមួយ​ប្រូតេអ៊ីន​របស់​ស៊ុត វា​នឹង​ធ្វើ​ឲ្យ​អាហារូបត្ថម្ភ​ជា​រួម​មាន​ការ​ថយចុះ។

២) កុំ​ផឹក ពេល​ពោះ​នៅ​ទទេ

ពេល​ពោះ​របស់​យើង​នៅ​ទទេ ឬ​កំពុង​ឃ្លាន ការ​ស្រូប​យក​ប្រូតេអ៊ីន​ពី​ទឹកដោះគោ​សណ្តែក​មិន​ជា​រឿង​ល្អ​ឡើយ ដោយ​វា​នឹង​ផ្លាស់ប្តូរ​ទៅ​ជា​កម្តៅ​ដល់​រាងកាយ​វិញ ដូច្នេះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ឡើង​កម្តៅ​ខ្លួន។ ល្អ​បំផុត​អ្នក​គួរ​តែ​មាន​នំប័ុង ឬ​នំ​ណា​មួយ​មក​លាយ​ទទួល​ទាន​ជាមួយ ជៀសវាង​ដាច់ខាត​ការ​ផឹក​វា​ដើម្បី​ចម្អែត​ក្រពះ​ជំនួស​អាហារ។

១) កុំ​ផឹក​ជាមួយ​ថ្នាំ

Sua Dau Nanh 1.3

អ្នក​ខ្លះ​ប្លែក បែរ​ជា​ជ្រើស​យក​ការ​ទទួល​ទាន​ថ្នាំ​គ្រាប់​ ដោយ​ប្រើប្រាស់​ទឹកដោះគោ​សណ្តែក ជំនួស​ទឹក។ នេះ​នៅ​ពេល​ចូល​ប្រតិកម្ម​ជាមួយ​គ្នា ទាំង​ប្រសិទ្ធភាព​ថ្នាំ ក៏​គ្មាន ហើយ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះគោ​សណ្តែក​ក៏​បាត់បង់​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក