អាហារខាងក្រោមទាំង ៤ នេះ គឺងាយនឹងបង្កើនជាតិស្ករក្នុងឈាម ដែលមិនល្អចំពោះសុខភាពមនុស្សរាល់គ្នាទេ៖
៤) សាច់សម្បូរខ្លាញ់
សាច់ ទឹកដោះគោ ដែលមានផ្ទុកខ្លាញ់មិនល្អច្រើន គឺងាយនឹងបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ខ្ពស់បំផុត ក៏ដូចជាជំងឺបេះដូងផងដែរ។ អ្នកជំនាញនៅសហរដ្ឋអាមេរិកបានណែនាំឲ្យអ្នករាល់គ្នា គួរកំណត់ឲ្យបានច្បាស់លាស់នៅកម្រិតនៃការទទួលទានខ្លាញ់ឆ្អែត។
សាច់ដែលមានជាតិខ្លាញ់ខ្ពស់ ក្រៅពីយើងនិយាយពីសាច់ជាប់ខ្លាញ់ ជារួមគឺមានសាច់ជ្រូក សាច់មាន់ សាច់ចៀម សាច់កែច្នៃដូចជាសាច់ក្រកជាដើម។ ដូចគ្នាទៅនឹងទឹកដោះគោ ដែលមានជាប់ Cream ច្រើន មានបឺរ ឬឈីស គឺសុទ្ធតែហានិភ័យខ្ពស់នៃការកើតជំងឺទឹកនោមផ្អែម។
៣) ដំណាប់ផ្លែឈើស្ងួត
ប្រភេទដំណាប់ផ្លែឈើស្ងួត ដ្បិតបើបាត់បង់ទឹក តែវានៅតែជាប់នៅស្ករធម្មជាតិ ឬខ្លះមានគេបន្ថែមស្ករមួយតង់ផ្សេងទៀត ដែលនាំឲ្យវាក្លាយជាកន្លែងប្រមូលផ្តុំជាតិស្ករខ្ពស់ ខុសពីផ្លែឈើស្រស់។
២) នំបុ័ង
នំប័ុង ឬម្សៅពណ៌សដែលគេយកមកធ្វើនំប័ុង នៅពេលវារំលាយគឺងាយនឹងបង្កើនជាតិស្ករក្នុងឈាមខ្លាំងណាស់។ យកល្អគួរតែជំនួសមកទទួលទានគ្រាប់ធញ្ញជាតិសុទ្ធល្អជាង ដោយវានឹងមិនប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងរាងកាយឡើយ។
មនុស្សមួយចំនួននិយមទទួលទាននំប័ុង ខ្លះដើម្បីសន្សំសំចៃ ខ្លះគិតថាចំណូលចិត្តរបស់ពួកគេ ប៉ុន្តែបើទទួលទានច្រើនពេកក៏វាមិនល្អដែរ។
១) ទឹកផ្លែឈើកំប៉ុង
ទឹកផ្លែឈើស្រស់ ១០០ ភាគរយ នៅតែមានផ្ទុកជាតិស្ករខ្ពស់ ហើយជាតិសរសៃទាប ដូច្នេះហានិភ័យនៃការបង្កើនកម្រិតជាតិស្ករក្នុងឈាម គឺនៅតែមាន។ អ្នកជំនាញបានណែនាំឲ្យគួរប្តូរមកទទួលទានផ្លែឈើស្រស់ ជាជាងការទទួលទានទឹកផ្លែឈើដែលគេច្រកលក់ហើយស្រាប់ មួយផ្សេងទៀត គួរតែកំណត់ពេលវេលាទទួលទានយប់ថ្ងៃឲ្យបានច្បាស់លាស់ និងប្រភេទផ្លែឈើដែលត្រូវយកមកទទួលទាន ព្រោះមិនមែនសុទ្ធតែផ្លែឈើគឺល្អទាំងអស់នោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក