មនុស្ស​ជា​ច្រើន​គិតថាមិនអី! អាហារ​ ៤ អត់​សូវ​ផ្អែម​ទេ តែ​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែមបាន

គ្នា​យើង​ជា​ច្រើន​យល់​ឃើញ​ថា លុះត្រា​តែ​ការ​ទទួល​ទាន​អាហារ​មាន​រសជាតិ​ផ្អែម​ខ្លាំង ទើប​អាច​បណ្តាល​ឲ្យ​ពួក​គេ​កើត​ទឹកនោមផ្អែម​បាន ប៉ុន្តែ​បើ​ស៊ី​ជម្រៅ​ទៅ អាហារ​ ៤ ខាង​ក្រោម​នេះ​ក៏​អាច​ជា​ដើម​ចម​ផង​ដែរ ដ្បិត​វា​មិន​មាន​រសជាតិ​ផ្អែម៖

៤) បាយ​ដំណើប

1

វា​មាន​ជាតិ​ស្អិត ដែល​ត្រូវ​បាន​គេ​ច្នៃ​យក​ទៅ​ធ្វើ​ជា​នំនែក ឬ​អាហារ​មួយ​ចំនួន។ មនុស្ស​ជា​ច្រើន​ចូលចិត្ត​ទទួល​ទាន​វា​ណាស់ ដោយ​គិត​ថា​វា​មិន​មាន​ជាតិ​ផ្អែម​អ្វី​នោះ​ទេ។

តាម​ពិត​ទៅ វា​នៅ​តែ​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ស្ករ​រលាយ​ច្រើន។ នៅ​ពេល​ដែល​អ្នក​ទទួល​ទាន​បាយ​ដំណើប កាបូអ៊ីដ្រាត​ទាំង​អស់​នឹង​ត្រូវ​បាន​បម្លែង​ទៅ​ជា​កាឡូរី និង​ស្ករ​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​យ៉ាង​ឆាប់​រហ័ស បណ្តាល​ឲ្យ​អ្នក​ឡើង​ជាតិ​ស្ករ​លឿន។

៣) ដំឡូង

2

មនុស្ស​ជា​ច្រើន​គិត​ថា ដំឡូង ជា​ប្រភេទ​បន្លែ​ដែល​មិនមាន​រសជាតិ​ផ្អែម មិន​ទាក់ទង​នឹង​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ទេ។ តែ​យ៉ាង​ណា​ដំឡូង​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​ជាតិ​ម្សៅ​ច្រើន ហើយ​ពេល​វា​បម្លែង​ទៅ​ជា​គ្លុយកូស​និង​កាបូអ៊ីដ្រាត សារធាតុ​ទាំង​នោះ​នឹង​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ឈាម ក្លាយ​ទៅ​ជា​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម។


២) អាហារ​ចៀន

3

វា​មិន​ត្រឹម​តែ​បាត់បង់​ជីវជាតិ​បំប៉ន​ប៉ុណ្ណោះ​ទេ តែ​អាហារ​ចៀន ក៏​មាន​ផ្ទុក​ខ្លាញ់​និង​កាឡូរី​ខ្ពស់​ផង​ដែរ។ ក្រៅ​ពី​ធ្វើ​ឲ្យ​រាងកាយ​ធាត់ ហើយ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា ព្រោះ​ការ​ធាត់ វា​នាំ​ឲ្យ​សមត្ថភាព​នៃ​ការ​រំលាយ​អាហារ​ធ្លាក់​ចុះ នាំ​ឲ្យ​រាងកាយ​មាន​ជាតិ​ខ្លាញ់​ច្រើន ខ្សោយ​ចរន្ត​ឈាម ជា​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម។

១) សរីរាង្គ​សត្វ (ឬ​គ្រឿង​ក្នុង​សត្វ)

20200512_034243_224913_long.max 1800x1800

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់​ផង កាន់​តែ​មិន​ត្រូវ​លូក​អាហារ​នេះ ដាច់​ខាត ព្រោះ​វា​មាន​ផ្ទុក​នូវ​បរិមាណ​ខ្លាញ់​ច្រើន ដែល​វា​ប៉ះពាល់​ដល់​ការ​បញ្ចេញ​អាំងស៊ុយលីន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក