ប្រសិនអ្នកចង់កម្ចាត់មុនក្បាលខ្មៅ និងកោសិកាចាស់ដែលងាប់លើស្បែក សូមងាកមកសាកល្បងវិធី ៤ ខាងក្រោម ដែលចាយលុយអស់តិចហើយ ថែមទាំងមានប្រសិទ្ធភាពទៀត៖
៤) ម្សៅ Baking soda និងទឹក
ម្សៅគេយកទៅដុតនំ Baking soda គឺជារបស់ដែលអាចជម្រះជាតិកខ្វក់ កោសិកាងាប់លើស្បែក ដោយវាក៏អាចជួយព្យាបាលមុនក្បាលខ្មៅបានផងដែរ។
វិធីធ្វើគឺងាយទេ ត្រឹមលាយម្សៅ Baking soda ២ ស្លាបព្រាបាយជាមួយទឹក ២ ស្លាបព្រាដូចគ្នា រួចកូរឲ្យសព្វ ហើយយកល្បាយនោះមកលាបលើទីតាំងស្បែកដែលមានកើតមុនក្បាលខ្មៅ។ បន្ទាប់មកលាងមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ ហើយលាយក្រែមផ្តល់សំណើម។ អនុវត្តវិធីនេះ ២-៣ ដងក្នុងមួយសប្តាហ៍ អាចជួយឲ្យស្បែកភ្លឺស្អាតដូចបំណង។
៣) ស្ករត្នោត ទឹកឃ្មុំ និងក្រូចឆ្មារ
នេះត្រូវបានគេចាត់ទុកថាជាល្បាយលាបមុខដ៏មានប្រសិទ្ធភាពមួយ ដោយវាជួយព្យាបាលមុខ លើកកម្ពស់សុខភាពស្បែក ធានាមិនឲ្យស្បែកស្ងួតនិងស្លេកស្លាំង។
វិធីធ្វើ គឺអ្នកគ្រាន់តែលាយស្ករត្នោត ១ ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារ ២ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។ បន្ទាប់មកយកល្បាយទាំងនោះនោះ មកលាបលើផ្ទៃមុខរាបស្មើ ក្នុងចលនារាងជារង្វង់។ បន្ទាប់មកលាងមុខរបស់អ្នកហើយ ហើយបិទម៉ាសផ្តល់សំណើម នោះស្បែករបស់អ្នកនឹងរលងម៉ត់ដូចស្បែកទារក។
២) ប្រេងតែ
វាជារូបមន្តដែលមានដើមកំណើតចេញពីប្រទេសអូស្រ្តាលី។ វាមិនត្រឹមតែសម្លាប់បាក់តេរីប៉ុណ្ណោះទេ តែថែមទាំងអាចកម្ចាត់មុនក្បាលខ្មៅលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព ឆាប់រហ័សទៀតផង។
វិធីងាយៗ ដើម្បីធ្វើ គឺគ្រាន់តែដាក់ប្រេតតែបន្តិចលើបន្ទះសំឡីកប្បាស រួចយកវាមកលាបលើស្បែកដែលមានបញ្ហាមុនជាការស្រេច។ ចូរអ្នកអនុវត្តវា ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ដើម្បីឃើញប្រសិទ្ធភាព។
១) តែបៃតង
ដើម្បីព្យាបាលស្នាមអុជខ្មៅលើស្បែក អ្នកក៏អាចផ្សំល្បាយតែបៃតងជាមួយទឹក ១ ស្លាបព្រាកាហ្វេ រួចយកល្បាយនេះ មកលាបលើផ្ទៃមុខរបស់អ្នកប្រហែល ៣ នាទី សឹមលាងមុខជាមួយទឹកក្ដៅឧណ្ហ៍ៗ។ តែបៃតងអាចជួយកាត់បន្ថយខ្លាញ់លើផ្ទៃមុខ កម្ចាត់មុនក្បាលខ្មៅ ហើយមានវីតាមីន C ជួយបន្តឹងស្បែកទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក