នៅពេលបន្ទប់ទឹក សម្រាប់មនុស្សស្រី ត្រូវតែជៀសនៅទម្លាប់មិនល្អ ៣ ខាងក្រោម ព្រោះយូរទៅវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្បូន៖
៣) ចុចទឹកបង្គន់ពេលកំពុងអង្គុយនៅលើចានបង្គន់
ស្រ្តីជាច្រើនមានអារម្មណ៍ខ្មាសអៀននៅពេលមានក្លិនមិនល្អក្នុងពេលបន្ទោបង់ ដូច្នេះនាងមានទម្លាប់ចុចទឹក ដើម្បីកាត់បន្ថយក្លិន។
ទោះយ៉ាងណាសកម្មភាពបែបនេះ វាធ្វើឲ្យខ្ទាតនៅបាក់តេរី ដែលកំពុងហោះក្នុងបរិយាកាស ឬខ្យល់ ចូលមកកាន់តំបន់ឯកជនដោយមិនដឹងខ្លួន ហើយយូរទៅវានឹងបង្កជាមេរោគឆ្លងចូលដល់ស្បូន។ ដូច្នេះល្អបំផុត គួរក្រោកខ្លួនឡើង ហើយបិទចានបង្គន់សិន សឹមចុចទឹក នោះទើបជាទម្លាប់ល្អបំផុត។
២) ប្រើទូរស័ព្ទនៅពេលទៅបន្ទប់ទឹក
ទូរស័ព្ទគឺជារបស់ដែលមនុស្សជាច្រើនខ្វះមិនបាន ហើយថែមទាំងប្រកាន់ខ្ជាប់ទម្លាប់យកទៅចុចតាមខ្លួនទៀត ពេលកំពុងបន្ទោបង់។
យ៉ាងណាអ្នកមិនដឹងនោះទេ ថាមេរោគឬបាក់តេរីក្នុងខ្យល់ អាចទុំជាប់លើទូរស័ព្ទ ហើយវាមកជាមួយអ្នក ដ្បិតបើអ្នកចេញពីបង្គន់ហើយក៏ដោយ។ មួយផ្សេងទៀតការទម្លាប់អង្គុយចុចទូរស័ព្ទកំឡុងពេលបន្ទោបង់រយៈពេលយូរពេក អាចនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងទល់លាមកជាដើម។
១) ប្រើក្រដាសក្នុងបន្ទប់ទឹកមកជូតសម្អាតតំបន់ឯកជន
ស្រីៗត្រូវចាំថា គួរទម្លាប់យកក្រដាសពីខាងក្រៅទៅ គឺល្អបំផុត ពោលមិនត្រូវប្រើប្រាស់ក្រដាសក្នុងបង្គន់នោះទេ។ ក៏ដោយសារក្រដាសក្នុងបង្គន់ វាងាយនឹងទំជាប់នៅបាក់តេរីដែលហោះហើរក្នុងខ្យល់ ហើយជាប់នៅសំណើម ដែលរក្សាទុកមេរោគរយៈពេលយូរ ដូច្នេះការប្រើប្រាស់ក្រដាសអនាម័យដែលគេទុកនៅក្នុងបង្គន់ គឺងាយឲ្យអ្នកឆ្លងមេរោគរហ័សបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក