នៅពេលដើរផ្សារទិញអាហារមកទទួលទាន គ្រប់មេផ្ទះទាំងឡាយ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះការជ្រើសរើសអាហារមិនល្អ នឹងអាចបណ្តាលឲ្យសុខភាពសមាជិកគ្រួសារប្រែទៅជាមិនល្អ។ ខាងក្រោមអ្នកជំនាញព្រមាន ប្រភេទបន្លែ ៥ ដែលអ្នកគួរជៀសវាង៖
៥) បន្លែដែលគេកាត់ហើយ រួចយកមករុំលក់
តាមផ្សារទំនើបភាគច្រើន គឺតែងតែមានបន្លែប្រភេទហ្នឹង ដែលត្រូវបានគេកាត់រួចហើយយកមករុំលក់ ដោយវាមើលពីសំបកក្រៅ មើលទៅល្អ ងាយស្រួលរកទិញ និងខ្លះក៏មានតម្លៃសមរម្យដែរ តែមិនសុទ្ធតែបន្លែទាំងនោះល្អទេ ហើយបើអាចគួរជៀសវាងទិញបន្លែប្រភេទហ្នឹង ហើយប្តូរមកទិញបន្លែស្រស់ដែលគេមិនទាន់រុំខ្ចប់វិញល្អជាង។ ប៉ុន្តែក៏នៅតែមានកន្លែងលក់ខ្លះ ដែលគេធានាសុវត្ថិភាពត្រឹមត្រូវសម្រាប់អតិថិជនដែរ។
៤) បន្លែក្រៀមស្វិត
បន្លែក្រៀមខ្លះ វាមានតម្លៃថោកជាង ហើយមនុស្សជាច្រើនគិតថា ចង់បានតម្លៃថោក ក៏ទិញវាមកទទួលទាន។ យ៉ាងណាប្រភេទបន្លែក្រៀម ស្វិត ក្រៅពីលែងឆ្ងាញ់ បាត់បង់ឱជារស វាក៏ថែមទាំងបាត់បង់នូវអាហារូបត្ថម្ភ ហើយជាពិសេសងាយមានបាក់តេរី មេរោគផ្សិត និងសារជាតិពុលអាផ្លាតុកស៊ីន ដែលអាចបំផ្លាញកោសិកាថ្លើមយ៉ាងធ្ងន់ធ្ងរថែមទៀត។
៣) ដំឡូងបារាំងជាប់មើម ជាប់ឬស
ដំឡូងបារាំងដែលនៅជាប់ពន្លកមើម ឬឬសមកជាមួយ នោះវាអាចនៅមានជាតិពុល Solanin ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ។ ដូច្នេះអ្នកគួរជៀសវាង ការរើសដំឡូងចាស់ ដែលនៅជាប់ឬស ឬដំឡូងដាច់មានសាច់ទន់ខ្លាំង។
២) ជ្រក់ឬបន្លែត្រាំ
ប្រភេទបន្លែត្រាំ ដូចជាជ្រក់ស្ពៃ ជ្រក់ត្រសក់ បើជៀសវាងបានអ្នកមិនគួរទទួលទាននោះទេ ដ្បិតវាមានឱជារសឆ្ងាញ់ ប៉ុន្តែនៅពេលនីត្រាតរលាយចូលរាងកាយច្រើនពេក វាអាចបង្កទៅជាជំងឺមហារីក។ ដោយជាមធ្យម អ្នកអាចទទួលទានបានត្រឹមក្រោម ៥០ ក្រាម/ពេល ហើយមួយសប្តាហ៍មិនត្រូវទទួលទានលើសពី ២-៣ ដងឡើយ។
១) ខ្ញីដែលរលួយ
ខ្ញីដែលរលួយមានផ្ទុកនូវសារធាតុស៊ីរ៉ូលីន ដែលវាជាតិជាតិពុល អាចបណ្តាលឲ្យកោសិកាងាប់ ប្រែទៅជាមហារីកថ្លើម និងមហារីកបំពង់អាហារ។ អ្នកគួរជៀសវាងការទិញយកវាមកទទួលទាន ហើយបើទោះកាត់វាផ្នែកម្ខាងដែលរលួយចោល ក៏នៅតែប្រឈមហានិភ័យចំពោះសុខភាពដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក