ចេះតែឆ្ងល់ថា ម៉េចបានស្បែកមុខចេះតែមានខ្លាញ់ច្រើន មិនសូវមានសំណើម ស្បែកស្ងួតឡើងមុន ឡើងកន្ទួលក្រហម ក៏ដោយសារកំហុសឆ្គងទាំង ៥ ខាងក្រោមនេះ៖
៤) លាងមុខរបស់អ្នកច្រើនពេក
មនុស្សជាច្រើនមានទម្លាប់លាងមុខរបស់ពួកគេញឹកញាប់ ដែលនេះបណ្តាលឲ្យស្បែកផលិតជាតិខ្លាញ់ច្រើនទៅវិញទេ ហើយវាថែមទាំងរំញោចក្រពេញខ្លាញ់ បណ្តាលឲ្យមានជាតិខ្លាញ់ជាប់លើស្បែកផងដែរ។
ដូច្នេះវាងាយនឹងបណ្តាលឲ្យឡើងមុន ដូច្នេះល្អបំផុតគួរកុំសម្អាតលើសពី ២ ដង/ថ្ងៃ ហើយគួរលាងសម្អាតដោយប្រើប្រាស់ហ្វូមមកត្រដុសលើផ្ទៃមុខថ្នមៗ ស្រាលៗ។
៣) ការដុសខ្លាំងពេក
ការត្រដុសលើផ្ទៃមុខខ្លាំងពេក វានឹងបណ្តាលឲ្យមានការបញ្ចេញជាតិប្រេងច្រើន ហើយវាជាការយល់ខុស ការដែលអ្នកគិតថា ដុសកាន់តែខ្លាំង ផ្ទៃមុខកាន់តែភ្លឺស្អាតល្អ។
យកល្អគួរតែសម្អាតផ្ទៃមុខ ក្នុងចលនាជារាងរង្វង់ ដោយប្រើកម្លាំងដៃត្រដុសថ្នមៗ ហើយប្រើសំឡីឬរបស់ទន់ៗមកជូតសម្អាតគ្រឿងសម្អាងដែលជាប់លើមុខ មិនត្រូវប្រើរបស់ក្រាស់ពេកទេ។
២) ប្រើប្រាស់ផលិតផលចម្រុះច្រើន
ការប្រើផលិតផលថែរក្សាស្បែកច្រើនពេក បណ្តាលឲ្យស្បែកមិនអាចគ្រប់គ្រងការផលិតប្រេង ដែលធ្វើវាឲ្យមានជាតិខ្លាញ់ច្រើន។ អ្នកគួរតែបែងចែកពេលវេលាប្រើប្រាស់ផលិតផលនីមួយៗ ឲ្យបានត្រឹមត្រូវទៅតាមពេលវេលា មិនគួរបូកបល់ប្រើចម្រុះគ្នាច្រើនក្នុងពេលតែមួយឡើយ។ អ្វីដែលចាំបាច់បំផុតគួរតែមានទឹកលាងសម្អាតមុខ ឡេការពារកម្តៅថ្ងៃ និងម៉ាសបន្ថែមសំណើមដល់ស្បែក ដោយរបស់មួយចំនួនផ្សេងទៀត មិនចាំបាច់គួរតែរំលងខ្លះក៏ល្អដែរ។
១) កុំប្រើម្សៅទ្រនាប់ខ្លាំងពេក
គ្នាយើងខ្លះចង់បិទបាំងស្នាមមុន ស្នាមជាំ ក៏បន្ថែមម្សៅទ្រនាប់យ៉ាងក្រាស់មកលើផ្ទៃមុខ។ ទម្លាប់នេះវាធ្វើឲ្យផ្ទៃមុខគ្រប់គ្រងជាតិខ្លាញ់មិនបានល្អ ហើយងាយនឹងឡើងមុនលឿនបំផុត។ ដូច្នេះបើមិនចាំបាច់ ក៏កុំប្រើប្រាស់ម្សៅទ្រនាប់ច្រើនពេកអី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក