សម្រាប់អ្នកដែលមានចរន្តឈាមដើរមិនសូវបានល្អ បណ្តាលឲ្យការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់ ជាហេតុនាំឲ្យមានអាការៈឈឺក្បាល ស្លេកស្លាំងញឹកញាប់។ ខាងក្រោម Knongsrok ណែនាំអាហារ ៤ ដែលអាចជួយអ្នកបញ្ចៀសអាការៈខាងលើបាន៖
៤) ឆៃថាវក្រហម
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា ឆៃថាវក្រហមគឺជាអាហារដ៏ល្អ ក្នុងការបង្កើនការចងចាំសម្រាប់មនុស្សបន្ទាប់ពីអាយុ ៤០ ឆ្នាំ។ វាសម្បូរទៅដោយសារធាតុម្យ៉ាងហៅថា បេតាឡែន ដែលជួយការពារភាពចាស់នៃខួរក្បាល និងការបាត់បង់ការចងចាំ ហើយការពារប្រឆាំងនិងភាពតានតឹងនៃអុកស៊ីតកម្ម និងការរលាក។
៣) ត្រីខ្លាញ់
ប្រភេទត្រីសាលម៉ុន និងធូណា មានផ្ទុកនូវសារធាតុខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលវាជួយបង្កើនការចងចាំ ជួយឲ្យកោសិកាសរសៃប្រសាទខួរក្បាលដើរល្អ ហើយវាក៏ជួយពង្រឹងសុខភាពបេះដូង ខួរក្បាល និងកាត់បន្ថយការរលាកផ្សេងៗក្នុងកោសិកាខួរក្បាលផងដែរ។
២) គ្រាប់អាល់ម៉ុន
វាសម្បូរទៅដោយខ្លាញ់មិនឆ្អែត ដែលមិនត្រឹមតែជួយបញ្ចុះកូឡេស្តេរ៉ុលប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងប្រព័ន្ធចងចាំបានយ៉ាងល្អថែមទៀត។ ជាពិសេសវាក៏មានម៉ាញេសូមខ្ពស់ ជួយបន្ថយសម្ពាធឈាម កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
១) ផ្កាខាត់ណា
ផ្កាខាត់ណាជាបន្លែម្យ៉ាងដែលវាត្រូវបានផ្សារភ្ជាប់ទៅនឹងដំណើរការខួរក្បាលរបស់មនុស្សយើង ដោយវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងការរលាករ៉ាំរ៉ៃ កាត់បន្ថយអាការៈឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព។
លើសពីនេះវាក៏មានជាតិសរសៃ (Fiber) ខ្ពស់ ដែលដើរតួយ៉ាងសំខាន់ក្នុងដំណើរការប្រព័ន្ធរំលាយអាហារ និងការបញ្ចៀសនៅហានិភ័យនៃការកើតជំងឺមហារីកមួយចំនួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក