ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ហើយ បើ​អ្នក​កើត​រឿង​មិន​ប្រក្រតី ៣ ក្រោយ​បាយ​រួច

បន្ទាប់​ពី​ទទួល​ទាន​បាយ​រួច ​ប្រសិន​អ្នក​ឃើញ​រាងកាយ​របស់​អ្នក​កើត​ចេញ​សញ្ញា​មិន​ប្រក្រតី ៣ នេះ សូម​ប្រញាប់​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជា​បន្ទាន់ ព្រោះ​វា​ប្រហែល​កំពុង​ឡើង​ខ្ពស់​ហើយ៖

៣) មាន​អារម្មណ៍​ថា​ស្រេក​ទឹក

Benh Tieu Duong 3

បន្ទាប់​ពី​ហូប​បាយ​រួច រាងកាយ​របស់​យើង​នឹង​ញែក​ទឹក​ដែល​មាន​នៅ​ក្នុង​កោសិកា​ដោយ​ស្វ័យប្រវត្តិ ហើយ​បន្ទាប់​មក​បញ្ចូល​វា​ដោយ​ផ្ទាល់​ទៅ​ក្នុង​ឈាម ដើម្បី​កម្ចាត់​ជាតិ​ស្ករ​ដែល​លើស។ វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្រេក​ទឹក​ភ្លាមៗ ក្រោយ​ទទួល​ទាន​បាយ​រួច។

២) មាន​អារម្មណ៍​ថា​ងងុយ​ដេក ទ្រាំ​មិន​បាន

Prevent Low Blood Sugar Step 13


បន្ទាប់​ពី​ទទួល​ទាន​បាយ​រួច ចរន្ត​ឈាម​នឹង​បុក​មក​ក្រពះ​ជំរុញ​ឲ្យ​មាន​ការ​រំលាយ​អាហារ ដែល​នេះ​វា​នឹង​កាត់​បន្ថយ​បរិមាណ​ឈាម​ត្រូវ​បញ្ជូន​ទៅ​ខួរក្បាល ក៏​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​និង​ងងុយ​គេង​លឿន។

លើស​ពី​នេះ​ទៀត​វា​នៅ​ពេល​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្លាំង វា​នឹង​បណ្តាល​ឲ្យ​ណឺរ៉ូន​ខួរក្បាល​ត្រូវ​បាន​រារាំង ហើយ​បន្ទាប់​មក​អារម្មណ៍​ងងុយ​គេង​ខ្លាំង​នឹង​កើត​មាន​ឡើង។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​រយៈ​ពេល​យូរ ប្រាកដ​ជា​ជួប​បញ្ហា​នេះ​ញឹកញាប់ ពោល​ឲ្យ​តែ​បាយ​រួច​ដឹង​តែ​មាន​អារម្មណ៍​អស់​កម្លាំង ហើយ​ចង់​គេង​ភ្លាមៗ​ហើយ។

១) មាន​អារម្មណ៍​ថា​នៅ​តែ​ឃ្លាន

Benh Tieu Duong 1

ប្រសិន​កំឡុង​ពេល​ទទួល​ទាន​អាហារ​ រាងកាយ​ចេះ​តែ​បញ្ជូន​សញ្ញា​មក​វិញ ថា​យើង​នៅ​តែ​ឃ្លាន​ឥត​ឈប់ នោះ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​កំពុង​ឡើង​ខ្ពស់​ដែរ។ ក៏​ដោយសារ​តែ​ពេល​នេះ​មុខងារ​មេតាប៉ូលីស​ត្រូវ​បាន​រំខាន ហើយ​អាហារ​ដែល​ចូល​ក្នុង​រាងកាយ​នឹង​ត្រូវ​បាន​ស្រូប​ចូល​គ្រប់គ្រាន់ ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​ថា​ឆ្អែត​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក