ការរួមភេទទៅតាមចំនួនត្រឹមត្រូវ វាមិនត្រឹមតែអាចបង្កើនភាពសុាំក្នុងរាងកាយ កាត់បន្ថយហានិភ័យនៃជំងឺ តែវាក៏ចូលរួមដល់ការសម្រកទម្ងន់សម្រាប់មនុស្សជាច្រើនផងដែរ។ ខាងក្រោម Knongsrok បង្ហាញពីអត្ថប្រយោជន៍នៃការរួមភេទ ទៅតាមចំនួនដងដ៏ត្រឹមត្រូវ៖
២ ដង/សប្តាហ៍
តាមការស្រាវជ្រាវពីវិទ្យាស្ថាននៅឯចក្រភពអង់គ្លេស បង្ហាញថា ការរួមភេទ ២ ដង/សប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ៤៥ ភាគរយ។ អ្នកជំនាញក៏បានកត់សម្គាល់ឃើញថា ពេលវេលានៃការរួមភេទ ២ ដង/សប្ដាហ៍ យកល្អបំផុតគួរតែធ្វើនៅពេលយប់។
៣ ដង/សប្តាហ៍
ការស្រាវជ្រាវដដែលបង្ហាញថា ការួមភេទ ២-៣ ដង/សប្តាហ៍ អាចជួយជំរុញរាងកាយក្នុងការផលិតអេម៉ូក្លូប៊ីលីន A ដែលវាល្អក្នុងការពង្រឹងភាពសុាំរាងកាយ ជួយបញ្ចៀសជំងឺផ្តាសាយ និងកាត់បន្ថយការរលាក បាន ៣០ ភាគរយ។
៤ ដង/សប្តាហ៍
អ្នកដែលបានរួមភេទជាមធ្យម ៤ ដង/សប្តាហ៍ ជាលទ្ធផលបង្ហាញថា ពួកគេនឹងមានរាងកាយក្មេងជាងវ័យ ប្រហែល ១២ ឆ្នាំ ធៀបនឹងអាយុពិត។ ក៏ដោយសារអ័រម៉ូនអ៊ែនដ្រូហ្គេន នឹងផលិតកំឡុងពេលរួមភេទ ហើយវាជួយសំយោគប្រូតេអ៊ីន ជួយសាច់ដុំឲ្យមានសភាពល្អប្រសើរឡើង និងរក្សាភាពតឹងណែនជានិច្ច។
៥ ដង/សប្តាហ៍
ការសិក្សាបង្ហាញថា ការរួមភេទញឹកញាប់ ៥ ដង/សប្តាហ៍ ឬចូលដល់ ៦-៧ ដង/សប្តាហ៍ គឺវាមានប្រសិទ្ធភាពល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។ ជាទូទៅវាអាចដុតខ្លាញ់រាងកាយប្រមាណ ០,៥ គីឡូក្រាម/សប្តាហ៍ ហើយប្រសិនអ្នកបន្តទម្លាប់រួមភេទញឹកញាប់បែបនេះពេញមួយឆ្នាំ នឹងអាចសម្រកទម្ងន់យ៉ាងហោចណាស់ ៦ គីឡូក្រាមឯ ណោះ។ ប្រភពបង្ហាញថា ការរួមភេទមួយដង អាចដុតកាឡូរីស្មើនឹង ការដែលអ្នកចំណាយកម្លាំងលាងបង្អួចមួយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក