សញ្ញា ៧ បង្ហាញ​ច្បាស់​ថា​អ្នក​មាន​ឈាម​ខ្សោយ នាំ​ឲ្យ​រាងកាយ​ងាយ​ចាស់​ជាង​អាយុ

ឈាម​គឺ​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​សម្រាប់​សារពាង្គកាយ​ទាំង​មូល ដោយ​សម្រាប់​មនុស្ស​ស្រី​បើ​ដំណើរការ​ចរន្ត​ឈាម​ខ្សោយ នោះ​ពួក​គេ​ងាយ​នឹង​ប៉ះពាល់​ដល់​សុខភាព​ស្បូន មាន​រដូវ​មិន​ទៀងទាត់ ស្បែក​ឡើង​លឿង ផ្ទៃ​មុខ​មាន​ស្នាម​ជ្រីវជ្រួញ គេង​មិន​លក់​ឆាប់​ខឹង បណ្តាល​ឲ្យ​ចាស់​ជាង​វ័យ​លឿន​ជាង​មនុស្ស​ស្រី​ធម្មតា។

Knongsrok បង្ហាញ​សញ្ញា​ទាំង ៧ ដែល​អាច​កត់សម្គាល់​ដឹង​ថា អ្នក​កំពុង​មាន​ឈាម​ខ្សោយ​ឬ​អត់៖

៧) រង្វង់​ភ្នែក​ខ្មៅ​និង​ស្ងួត

1

នៅ​ពេល​ឈាម​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ទៅ​ឲ្យ​សរីរាង្គ​ថ្លើម នោះ​វា​នឹង​បង្ហាញ​មក​ឲ្យ​អ្នក​បាន​ដឹង អំពី​ការ​លេចចេញ​នៅ​រង្វង់​ខ្មៅ​ដក់​ក្បែរ​ភ្នែក ហើយ​សភាព​ភ្នែក​ឡើង​ស្ងួត ឬ​ប្រែ​ទៅ​ជា​ពណ៌​លឿង។

៦) ឧស្សាហ៍​ជ្រុះ​សក់

2

មូលហេតុ​ចម្បង​នៃ​ការ​ជ្រុះ​សក់ ក៏​ដោយសារ​តែ​ឈាម​របស់​ពួក​គេ​ខ្សោយ ក្រោយ​ពី​មិន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ហេតុ​នេះ​នាំ​ឲ្យ​លេចចេញ​បញ្ហា​សក់​បែក​ចុង ស្ងួត មិន​រលោង​ជា​ដើម។

៥) ស្បែក​ស្លេក

3

ប្រសិន​បើ​ឈាម​របស់​យើង​មាន​ស្ថិរភាព ដើរ​ល្អ នោះ​ស្បែក​នឹង​ឡើង​ក្រហម ហើយ​មុខ​របស់​អ្នក​នឹង​ភ្លឺ​ចែងចាំង។ ផ្ទុយ​ទៅ​វិញ​បើ​កង្វះ​ឈាម នោះ​នឹង​នាំ​ឲ្យ​ស្បែក​ឡើង​ពណ៌​ស្លេក មើល​ទៅ​ដូច​ជា​មនុស្ស​កំពុង​មាន​ជំងឺ ឬ​អាច​មាន​រំលេច​នៅ​ស្នាម​អុជ​ខ្មៅ​មួយ​ចំនួន​មក​ថែម​ទៀត​ក៏​មាន។

៤) អវយវៈ​ត្រជាក់​


Print

បើ​ដៃ​ជើង​របស់​អ្នក​ឡើង​ត្រជាក់​ញឹកញាប់ ហើយ​មិន​ងាយ​បើក​ញើស នោះ​ក៏​មាន​ន័យ​ថា ឈាម​របស់​អ្នក​ខ្សោយ​ដែរ។ វា​ខុស​ពី​មនុស្ស​ស្រី​ដែល​មាន​ចរន្ត​ឈាម​រត់​ល្អ គឺ​ដៃ​ជើង​របស់​គេ​ដូច​មាន​កម្តៅ ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​ជុំវិញ​ខ្លួន។

៣) ឧស្សាហ៍​វិល​មុខ

5

ជា​ពិសេស​នៅ​ថ្ងៃ​មក​រដូវ​ ពេល​ឈាម​ធ្លាក់​ច្រើន គឺ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ធ្ងន់ធ្ងរ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ពិគ្រោះ​ដើម្បី​សុំ​យោបល់​ជាមួយ​គ្រូ​ពេទ្យ ថា​គួរ​ទទួល​ទាន​អាហារ​បែប​ណា​ ទើប​អាច​ជួយ​បំពេញ​ឈាម​មក​វិញ។

២) គេង​មិន​លក់

នៅ​ពេល​ដែល​ឈាម​របស់​អ្នក​ចុះ​ខ្សោយ អ្នក​តែងតែ​ពិបាក​ក្នុង​ការ​គេង ឬ​តែងតែ​គេង​ភ្ញាក់​ជា​រឿយៗ ហើយ​លើស​ពី​នេះ ក៏​មាន​ចេញ​សញ្ញា​ស្រមុក​កំឡុង​ពេល​គេង និង​ស្ថានភាព​ផ្លូវចិត្ត​ហាក់​ដូច​ទទួល​រង​សម្ពាធ​ជា​ដើម។

១) ធ្លាក់​ចុះ​សម្ពាធ​ឈាម

7

នៅ​ពេល​ឈាម​មាន​ក្នុង​រាងកាយ​មិន​គ្រប់គ្រាន់ នោះ​ចរន្ត​ឈាម នឹង​មាន​សភាព​យឺត ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​មាន​ការ​ធ្លាក់​ចុះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក