ក្រូចថ្លុងជាផ្លែឈើដែលមានសារធាតុចិញ្ចឹមជាច្រើន មានតាំងពីវីតាមីន B11, C សារធាតុរ៉ែនិងជាតិសរសៃ ដែលផ្តល់ប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ជាងនេះវាក៏ល្អសម្រាប់ការចង់សម្រកទម្ងន់ផងដែរ យ៉ាងណាក្នុងកាលៈទេសៈជាមួយមនុស្ស ៥ ប្រភេទខាងក្រោម មិនគួរទទួលទានវាទេ៖
៥) អ្នកមានជំងឺក្រពះ
ដោយសារក្រូចថ្លុងមានជាតិសរសៃ និងវីតាមីន C ច្រើន ដូច្នេះសម្រាប់អ្នកមានប្រវត្តិកើតជំងឺដំបៅ ឬរលាកក្រពះ គឺមិនគួរទទួលទានក្រូចថ្លុងទៅវិញ។ មួយផ្សេងទៀតវាមានជាតិអាស៊ីដច្រើន ដែលអាចនាំឲ្យក្រពះឡើងក្តៅក្រហាយធ្ងន់ធ្ងរថែមទៀត។
៤) មនុស្សដែលទើបប្រើប្រាស់ថ្នាំពេទ្យ
អ្នកដែលកំពុងប្រើប្រាស់ថ្នាំប្រឆាំងអាឡែហ្សី ឬប្រើប្រាស់ថ្នាំមួយចំនួនហើយថ្មីថ្មោង អ្នកក៏គួរមិនទទួលទានក្រូចថ្លុងនោះដែរ មិនថាតែប្រភេទសាច់ស្រស់ ឬកិនទៅជាទឹក។ វាអាចនឹងបណ្តាលឲ្យប្រតិកម្ម ក្លាយទៅអាការៈញ័រទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសចង្វាក់ជាដើម។
៣) អ្នកមិនទាន់មានអាហារចូលពោះ
អ្នកដែលកំពុងឃ្លាន មិនទាន់លេបអាហារផ្សេងចូលពោះ មិនគួរទទួលទានក្រូចថ្លុងនោះទេ។ ក៏ដោយសារអាស៊ីដច្រើនដែលមានក្នុងផ្លែឈើនោះ វាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងក្រហាយពោះ។
២) អ្នកដែលផឹកស្រា ជក់បារី
អ្នកដែលទើបតែផឹកស្រា ឬជក់បារី ក៏មិនគួរទទួលទានក្រូចថ្លុងដែរ។ ដោយសារជាតិ Puranocoumarin នៅក្នុងផ្លែឈើនោះ វាចូលទៅបង្កើនអង់ស៊ីមពោះវៀន អាចនាំឲ្យប្រតិកម្មទៅជាជាតិពុល បង្កគ្រោះថ្នាក់ដល់សុខភាព។ ជាធម្មតាគួរតែទុកចន្លោះពីគ្នា រយៈពេល ៤៨ ម៉ោងទើបមិនប៉ះពាល់។
១) អ្នកមានជំងឺខ្សោយតម្រងនោម
ក្រូចថ្លុងមានប៉ូតាស្យូមច្រើន ដូច្នេះសម្រាប់អ្នកកើតជំងឺខ្សោយតម្រងនោម អាចនឹងប្រឈម ក៏ដូចជាពិបាកក្នុងការបញ្ចេញចោល នាំឲ្យប៉ះពាល់ដល់សរីរាង្គទាំងមូលបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក