អាហារ​ពណ៌​ក្រហម​ទាំង ៥ ដែល​អ្នក​កាន់​តែ​ទទួល​ទាន កាន់​តែ​មាន​អាយុ​វែង

ប្រភេទ​អាហារ​ពណ៌​ក្រហម​ទាំង ៥ ខាង​ក្រោម​នេះ វា​មាន​ប្រយោជន៍​ច្រើន​ណាស់ ដោយ​ក្រៅ​ពី​ផ្តល់​សារធាតុ​ចិញ្ចឹម​សម្រាប់​រាងកាយ ទៀត​សោត​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ៖

៥) ផ្លែ​ស្រ្តបឺរី

1

នៅ​ក្នុង​សមាសធាតុ​អាហារូបត្ថម្ភ​របស់​ផ្លែ​ស្រ្តបឺរី គឺ​ជា​ប្រភព​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម និង​ហ្វូឡាត។ វា​ក៏​មាន​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច​ផង​ដែរ ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ កាត់​បន្ថយ​កូឡេស្តេរ៉ុល និង​បន្ថយ​ដំណើរការ​ភាព​ចាស់។

៤) ផ្លែ​ក្រេន​បឺរី

2

វា​អាច​ចូល​ទៅ​កម្ចាត់​និង​ការពារ​បាក់តេរី មិន​ឲ្យ​ជាប់​នឹង​ជញ្ជាំង​បំពង់​ទឹក​នោម។ លើស​ពី​នេះ​ផ្លែ​ក្រេនបឺរី ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ដែល​ជួយ​ការពារ​រាងកាយ ពី​ការ​លុកលុយ​នៃ​បាក់តេរី HP ដែល​ធ្វើ​ឲ្យ​ដំបៅ​ក្រពះ​ផង​ដែរ។

៣) ផ្លែ​ឆេរី

3


ផ្លែ​ឈើ​ពណ៌​ក្រហម​មួយ​នេះ វា​មាន​ប្រសិទ្ធភាព​ការពារ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល​សេរី កាត់​បន្ថយ​ល្បឿន​នៃ​ភាព​ចាស់​ជាង​វ័យ។ វា​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់ៗ អាច​បង្កើន​ប្រព័ន្ធ​ភាព​សុាំ និង​ជំរុញ​សុខភាព​ខួរក្បាល ជួយ​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត​ផង។

២) ផ្លែ​ឪឡឹក

5

សំបក​ក្រៅ​ពណ៌​បៃតង តែ​សាច់​ក្នុង​គឺ​ពណ៌​ក្រហម ហើយ​វា​ជា​ប្រភព​ល្អ​មួយ​នៃ​លីកូពីន ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​ក៏​ជួយ​បញ្ចុះ​កូឡេស្តេរ៉ុល​អាក្រក់​ផង​ដែរ។ ទោះ​យ៉ាង​ណា​សម្រាប់​ឪឡឹក​អ្នក​មិន​គួរ​ដាក់​ក្នុង​ទូ​ឲ្យ​ត្រជាក់​ពេក ហើយ​យក​មក​ទទួល​ទាន​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រាគ។

១) សណ្តែក​ក្រហម

4

សណ្តែក​ក្រហម​មាន​ជាតិ​សរសៃ​ច្រើន ជួយ​ដល់​បេះដូង ស័ង្កសី​ជួយ​ដល់​សុខភាព​បន្ត​ពូជ និង​ព្យាបាល​របួស។ លើស​ពី​នេះ​វា​ក៏​សម្បូរ​ប៉ូតាស្យូម ដែល​អាច​ការពារ​ជំងឺ​ក្រិន​សរសៃឈាម​និង​ការពារ​ជំងឺ​បេះដូង​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក