ផ្លែប៉ោមមានសារធាតុចិញ្ចឹមជាច្រើន ដូចជាជាតិសរសៃ វីតាមីន C ប៉ូតាស្យូម និងវីតាមីន K ជាដើម។ ការដែលអ្នកអាចទម្លាប់ទទួលទានវា ១ ក្នុងមួយថ្ងៃ ជាប្រចាំ នោះនឹងអាចពាំនាំប្រយោជន៍ធំទាំង ៧ ដូចខាងក្រោម៖
៧) ជួយដល់សុខភាពបេះដូង
ការសិក្សាបង្ហាញថា ការទទួលទានផ្លែប៉ោមជាប្រចាំអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង ដោយវាមានផ្ទុកសារជាតិ Flavonoid ជួយកាត់បន្ថយការរលាក និងការពារសុខភាពបេះដូង។ ក្រៅពីនេះផ្លែប៉ោមក៏មានជាតិសរសៃខ្ពស់ ជួយបន្ថយសម្ពាធឈាមនិងកម្រិតកូឡេស្តេរ៉ុលផងដែរ។
៦) ផ្តល់នូវវីតាមីននិងសារធាតុរ៉ែជាច្រើន
ផ្លែប៉ោមមានផ្ទុកនូវវីតាមីន E, C, Provitamin A ព្រមទាំងសារធាតុរ៉ែជាច្រើនដូចជា កាល់ស្យូម សេលេនីញ៉ូម ដែក ទង់ដែន ដែលវាល្អក្នុងការជួយពង្រឹងប្រព័ន្ធភាពសុាំក្នុងរាងកាយ និងជួយប្រឆាំងជំងឺជាច្រើន។
៥) ប្រឆាំងជំងឺមហារីក
វាមានសមាសធាតុជាច្រើន ជួយការពារការកកើតជំងឺមហារីក ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារជាតិ Flavonoids។ ការស្រាវជ្រាវបង្ហាញថា ការទទួលទានផ្លែប៉ោមជាប្រចាំ អាចជួយកាត់បន្ថយការវិវត្តទៅរកជំងឺមហារីកសួត និងពោះវៀនធំបាន។
៤) រក្សាកម្រិតកូឡេស្តេរ៉ុល
ការសិក្សាបង្ហាញថា ស្រ្តីមួយចំនួនធំ ដែលបានទទួលទានផ្លែប៉ោមយ៉ាងតិច ១ ក្នុងមួយថ្ងៃ រយៈពេល ៦ ខែបានឃើញលទ្ធផលការថយចុះ ២៣ ភាគរយនៃកូឡេស្តេរ៉ុលអាក្ករ់ ហើយកើនឡើងកូឡេស្តេរ៉ុលល្អ ៤ ភាគរយ។
៣) ការពារជំងឺ Alzheimer
ជំងឺសរសៃប្រសាទ Alzheimer នឹងត្រូវបានរាំងស្ទះដោយសារសារធាតុឈ្មោះ Quercetin ដែលយើងទទួលបានពីការទទួលទានផ្លែប៉ោម។
២) ល្អសម្រាប់ស្បែក
ដោយសារផ្លែប៉ោមមានផ្ទុកខូឡាជេន និងអេឡាស្ទីន ដូច្នេះវាក៏មានប្រយោជន៍សម្រាប់ស្បែកផងដែរ។ ការទទួលទានវាជាប្រចាំ អាចជួយឲ្យស្បែកភ្លឺថ្លា មានសុខភាពល្អ ហើយសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ចូលរួមចំណែកស្តារដំណើរការនៃភាពចាស់ និងបង្កើនភាពធន់ដល់ស្បែកទៀតផង។
១) ស្រកទម្ងន់
ផ្លែប៉ោមក៏មានសារធាតុ Pectin ជួយរក្សាទម្ងន់រាងកាយរបស់អ្នកឲ្យមានស្ថិរភាព ហើយជាតិប៉ូលីហ្វេណុល វាជួយគ្រប់គ្រងការរំលាយអាហារបានល្អ ដូច្នេះការជ្រើសរើសផ្លែប៉ោមទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាមញ្ញជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក