អាហារពេលព្រឹក គឺជាអាហារដែលអាចផ្តល់សារធាតុចិញ្ចឹមនិងថាមពលពេញមួយថ្ងៃសម្រាប់មនុស្សយើង ហើយវាក៏ជះឥទ្ធិពលដល់ការឡើងចុះទម្ងន់លឿនផងដែរ។ ដូច្នេះអ្នកគួរតែត្រូវប្រាកដថា ជៀសឆ្ងាយពីអាហារទាំង ៥ នេះមុនម៉ោង ១០ ព្រឹកប្រសិនចង់មានសុខភាពល្អ និងរាងស្លីម៖
៥) នំប៉័ងលាបបឺរ
យោងតាមអ្នកជំនាញ អ្នកមិនចាំបាច់ត្រូវបំបាត់អាហារដែលមានជាតិខ្លាញ់ ពីរបបពេលព្រឹកទាំងស្រុងទេ គ្រាន់ថា គួរជ្រើសរើសយកអាហារដែលល្អចំពោះសុខភាព។ ការទទួលទាននំប័ុងលាបបឺរ វាមានជាតិខ្លាញ់ឆ្អែតច្រើនណាស់ ដូច្នេះមិនល្អនោះទេ។
ជំនួសមកវិញ អ្នកគួរតែរោយសណ្តែកដីជំនួសបឺរ បើចង់បន្ថែមរសជាតិទៅលើនំបុ័ងនោះ ដោយនេះវាក្រៅពីការជួយឲ្យក្រពះឆ្អែតបានយូរ ហើយក៏ជាអាហារពេលព្រឹក ដែលមិនប៉ះពាល់សុខភាព និងការឡើងទម្ងន់ផងដែរ។
៤) អាហារធញ្ញជាតិ
មនុស្សជាច្រើនសព្វថ្ងៃអនុវត្តតាមបែបបស្ចិមប្រទេស គឺពួកគេទទួលទានអាហារគ្រាប់ធញ្ញជាតិនៅពេល ព្រឹកព្រោះគិតថាចំណេញពេលវេលា និងងាយស្រួល។ តែយ៉ាងណាជាធម្មតាវាមានផ្ទុកជាតិស្ករខ្ពស់ណាស់ ដូច្នេះគួរជ្រើសរើសប្រភេទអាហារធញ្ញជាតិដែលគ្មានជាតិផ្អែម នោះទើបល្អ។
វាមានផ្ទុកជាតិសរសៃ ជួយសម្រួលដំណើរការពោះវៀននៅពេលព្រឹក បញ្ចៀសការអស់ថាមពលនៅពេលព្រឹកព្រលឹមជាដើម។
៣) នំផេនខេក
ដោយសារតែចង់ចំណេញពេលវេលា អ្នកខ្លះទៅពួកគាត់ទម្លាប់ទទួលទាននំផេនខេក និងទឹកដោះគោមួយកែវ។ យ៉ាងណាវាមានផ្ទុកនូវកាបូអ៊ីដ្រាតច្រើនណាស់ ហើយមានជាតិសរសៃតិច ខ្លាញ់ច្រើន ដែលមិនល្អចំពោះសុខភាពឡើយ។ បើចង់ចំណេញពេលវេលា គួរបែរមកទទួលនំប័ុងស្រូវសាឡីសុទ្ធល្អជាង។
២) ទឹកដោះគោយ៉ាអួរមានជាតិខ្លាញ់ទាប
វាមានជាតិខ្លាញ់ទាបពិតមែន ប៉ុន្តែវាខ្វះប្រូតេអ៊ីនដែលរាងកាយត្រូវការ។ ជាការពិតរៀងរាល់ព្រឹកចាំបាច់ណាស់ ក្នុងការស្រូបយកប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់សម្រាប់រាងកាយ ដ្បិតនេះវាអាចជួយសម្រកទម្ងន់ តែអាចនឹងធ្វើឲ្យអ្នកមានបញ្ហាថមថយសុខភាពទៅវិញ។
១) ទឹកផ្លែឈើដែលទិញពីខាងក្រៅ
ភាគច្រើនគេមិនដាក់ផ្លែឈើស្រស់ឲ្យយើងទាំងអស់នោះទេ ពោលគឺនៅតែបន្ថែមជាតិស្ករពីខាងក្រៅមួយចំនួន ដើម្បីជួយលើករសជាតិ។ ដូច្នេះហើយវាល្អសម្រាប់ការរំលាយអាហារ ដោយសារមានជាតិសរសៃខាងក្នុងនោះ តែវាមិនល្អសម្រាប់សុខភាពឡើយ បើនិយាយពីការលើសជាតិស្ករ។ យកល្អគួរតែទទួលទានផ្លែឈើស្រស់ទាំងមូលតែម្តង ដើម្បីជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អ ហើយមិនបារម្ភរឿងលើសជាតិស្ករ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក