មិន​ថា​បុរស​ឬ​ស្ត្រី ​សរីរាង្គ ៤ កាន់​តែ​នៅ​ស្អាត​ល្អ កាន់​តែ​មាន​អាយុ​វែង លែង​បារម្ភ​រឿង​ជំងឺ

ផ្នែក​នៃ​សរីរាង្គ​ទាំង ៤ ខាង​ក្រោម​លើ​រាងកាយ​អ្នក ប្រសិន​វា​នៅ​ស្អាត​ល្អ មាន​ន័យ​ថា ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន គឺ​មាន​ទាប​ទាប​ណាស់ ហើយ​មាន​លទ្ធភាព​ខ្ពស់​ជួយ​ឲ្យ​អ្នក​អាច​រស់នៅ​ដោយ​មាន​អាយុ​វែង៖

១) សួត​នៅ​ស្អាត​ល្អ

Ice_screenshot_20210921 151628

សួត​ត្រូវ​បាន​គេ​ប្រដូច ទៅ​នឹង​ខែល​របស់​រាងកាយ ដោយ​ខ្យល់​ដែល​អ្នក​ដក​ដង្ហើម​ចេញ​ចូល គឺ​វា​ឆ្លង​កាត់​ផ្នែក​សួត​នេះ​ហើយ។ អ្នក​ដែល​ជក់​បារី ឬ​ស្រូប​យក​ផ្សែង​បារី​ជា​ប្រចាំ អាច​បណ្តាល​ឲ្យ​សួត​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ ក៏​ដោយសារ​សារធាតុ​ពុល​ចេញ​ពី​ថ្នាំ​ជក់​បម្លែង​ចូល​ទៅ​ក្នុង​សួត ហើយ​វា​ផ្អាប់​ទុក​ខាង​ក្នុង​នោះ មិន​អាច​ចេញ​មក​ក្រៅ​បាន។

ដូច្នេះ​ដើម្បី​ធានា​ថា​សួត​របស់​អ្នក​នៅ​ល្អ អ្នក​គួរ​ជៀសវាង​ការ​ស្រូប​យក​ផ្សែង​បារី ឬ​ផ្សែង​ពុល​មួយ​ចំនួន ហើយ​ទទួល​ទាន​អាហារ​ដែល​ល្អ​ចំពោះ​សួត​មាន​ដូច​ជា​ផ្កា​ខាត់​ណា ត្រី​សាម៉ុង និង​បន្លែ​ផ្លែ​ឈើ​ស្រស់ៗ​មួយ​ចំនួន។

២) ពោះវៀន​នៅ​ស្អាត​ល្អ

Thuc Pham Lam Sach Ruot Va Giai Doc Phunutoday 1012

ពោះវៀន​ជា​កន្លែង​រំលាយ​អាហារ​របស់​រាងកាយ ជា​កន្លែង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មក​កាន់​រាងកាយ ហើយ​ការ​ដែល​អ្នក​បញ្ចៀស​បាន​នៅ​ការ​កើត​ជំងឺ​ហើម​ពោះ រាគ និង​ទល់​លាមក​បាន នោះ​រាប់​ថា​ពោះវៀន​អ្នក​ល្អ​មួយ​កម្រិត​ហើយ។

មនុស្ស​គ្រប់​រូប គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ទទួល​ទាន​ប្រចាំ​ថ្ងៃ និង​ទទួល​ទាន​ឲ្យ​ទៀងទាត់​តាម​ពេលវេលា ដើម្បី​ការពារ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។


៣) មុខ​នៅ​ស្អាត​ល្អ

Lam Sach Da Mat 2

យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា ការ​ដែល​មាន​មុខ​ភ្លឺ​ចែងចាំង ស្រស់​ស្អាត​ពី​ខាង​ក្នុង គ្មាន​ស្នាម​ជ្រួញ គ្មាន​ស្នាម​អុជ​ខ្មៅ នោះ​គឺ​ជា​សញ្ញា​ល្អ ដែល​បង្ហាញ​ថា​សរីរាង្គ​ខាង​ក្នុង​អាច​បន្សាប​ជាតិ​ពុល​បាន​ល្អ ដូច្នេះ​អ្នក​នឹង​មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន​ឡើយ។

៤) សរសៃឈាម​នៅ​ស្អាត​ល្អ

Ice_screenshot_20210921 151631

ការ​ដែល​ចរន្ត​ឈាម​នៅ​ដំណើរការ​ល្អ​ ប្រព័ន្ធ​សរសៃឈាម​នៅ​ស្អាត វា​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ទៅ​លើ​កត្តា​អាយុ​ជីវិត​របស់​មនុស្ស​គ្រប់​រូប។

សារធាតុ​ពុល​នៅ​ខាង​ក្នុង​រាងកាយ វា​អាច​រលាយ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​បាន​យ៉ាង​ងាយ ហើយ​ក៏​អាច​នាំ​ឲ្យ​មាន​កំណក​ឈាម និង​ស្ទះ​សរសៃឈាម​ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន​ផង​ដែរ។ ដូច្នេះ​យក​ល្អ យក​គួរ​ថែ​រក្សា​ទម្លាប់​រស់នៅ​ល្អ ទទួល​ទាន​អាហារ​ដែល​ល្អ​សម្រាប់​សរសៃឈាម មាន​ដូច​ជា​តែ​បៃតង និង​ទឹកក្ដៅឧណ្ហ៍ៗ ឲ្យ​បាន​ច្រើន​ដើម្បី​លាង​ឈាម ហើយ​កុំ​ភ្លេច​ធ្វើ​លំហាត់ប្រាណ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក