ប្រសិនបើអ្នកក្រោកពីព្រលឹម ហើយសង្កេតឃើញសញ្ញាទាំង ៤ នេះ សូមប្រយ័ត្នព្រោះថ្លើមរបស់អ្នកកំពុងហៅរកជំនួយជាបន្ទាន់។
ថ្លើមគឺជាសរីរាង្គដ៏សំខាន់ ដែលទទួលខុសត្រូវក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ នៅពេលមានបញ្ហាថ្លើម សុខភាពនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សដូចគ្នាដែរ។
ដើម្បីដឹងថាថ្លើមមានសុខភាពល្អ ឬអត់ សូមយកចិត្តទុកដាក់ចំពោះរោគសញ្ញាមួយចំនួនខាងក្រោមនេះនៅពេលព្រឹក។
១. ពណ៌ទឹកនោមមានពណ៌លឿងដូចទឹកតែ
រឿងដំបូងដែលមនុស្សជាច្រើនធ្វើភ្លាមៗបន្ទាប់ពីក្រោកពីគេង គឺចូលបន្ទប់ទឹក។ ជាធម្មតា ទឹកនោមនឹងមានពណ៌លឿងស្រាល ប៉ុន្តែនៅពេលថ្លើមឈឺ ឬមានបញ្ហា វាអាចប៉ះពាល់ដល់ការរំលាយអាហារប៊ីលីរុយប៊ីន និងបង្កើនបរិមាណប៊ីលីរុយប៊ីនចូលក្នុងឈាម។ នេះបណ្តាលឱ្យទឹកនោមងងឹតហើយមានពណ៌ដូចតែ។
២. ហូរឈាមអញ្ចាញធ្មេញ
ប្រសិនបើថ្លើមមានជំងឺសមត្ថភាពថ្លើម ក្នុងការផលិតកត្តាកកឈាមត្រូវបានកាត់បន្ថយ។ នេះអាចបណ្តាលឱ្យហូរឈាមអញ្ចាញធ្មេញនៅពេលអ្នកដុសធ្មេញនៅពេលព្រឹក។ រោគសញ្ញានេះ ច្រើនកើតមានជាទូទៅចំពោះអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ។
៣. ឈឺស្មាខាងស្តាំ
ការឈឺស្មាស្តាំដែលបណ្តាលមកពីជំងឺថ្លើម អាចបណ្តាលមកពីដុំសាច់ សង្កត់លើដ្យ៉ាហ្វ្រេម ឬសាច់ដុំប្រសាទដែលនៅជាប់ក្រោមសួត។ សរសៃប្រសាទទាំងនេះ ភ្ជាប់ទៅនឹងស្មាស្តាំ ដែលបណ្តាលឱ្យឈឺស្មា។ ដូច្នេះនៅពេលដែលអ្នកឈឺស្មាស្តាំម្តងហើយម្តងទៀត បន្ទាប់ពីការព្យាបាលត្រឹមត្រូវ រោគសញ្ញាមិនមានភាពប្រសើរឡើងទេ ចាំបាច់ត្រូវពិនិត្យថ្លើមឱ្យបានទាន់ពេលវេលា ដើម្បីកម្ចាត់ការខូចខាតដែលមានស្រាប់។
៤. ជំងឺក្លិនមាត់
ដង្ហើមអាក្រក់ពេលអ្នកក្រោកពីព្រលឹម គឺជារឿងធម្មតាណាស់។ ប៉ុន្តែប្រសិនបើមានក្លិនស្អុយនៅក្នុងមាត់នៅពេលព្រឹកព្រលឹម ភាគច្រើនគឺដោយសារតែថ្លើមមិនដំណើរការល្អ។ មូលហេតុចម្បង គឺថាមុខងារថ្លើមរបស់អ្នក ចុះខ្សោយយ៉ាងខ្លាំង នៅពេលនេះកម្រិតអ៊ុយ និងអាម៉ូញាក់នៅក្នុងឈាម នឹងកើនឡើងជាលំដាប់ដោយ ហេតុនេះបង្កឱ្យមានក្លិនខ្លួន។
ខាងលើ គឺជាសញ្ញាច្បាស់បំផុតទាំង ៤ នៅពេលព្រឹក ដែលថ្លើមរបស់អ្នកប្រហែលជាមិនល្អ។ ផ្ទុយទៅវិញ បើគ្មានសញ្ញាអ្វីទេ អ្នកអាចមានទំនុកចិត្តខ្លះ។ ទោះយ៉ាងណាក៏ដោយ អ្នកមិនគួរប្រហែសទេ អ្នកនៅតែគួរតែទៅពិនិត្យសុខភាពជាប្រចាំ។ ដោយសារជំងឺមួយចំនួនកើតឡើងដោយស្ងៀមស្ងាត់ ការធ្វើឱ្យប៉ះពាល់ដល់សុខភាពគឺជាការធ្វើបាបខ្លួនឯង៕
ប្រភព ៖ Phunutoday / Knongsrok