ការបន្ថែមអាហារទាំងនេះទៅអាហារពេលព្រឹក មិនត្រឹមតែជួយផ្តល់ថាមពលដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងល្អចំពោះថ្លើមទៀតផង។ ដូច្នេះ អ្នកគួរតែគិតគូរចំពោះអាហារទាំងនេះ។
១. ស៊ុត
ស៊ុតមានប្រូតេអ៊ីន វីតាមីន និងអាស៊ីតអាមីណូ ៨ ប្រភេទ ដែលចាំបាច់សម្រាប់រាងកាយមនុស្ស។ លើសពីនេះ ស៊ុតក៏មានវីតាមីន B ដែលល្អសម្រាប់ថ្លើម ជួយជម្រុញការរំលាយអាហារ និងកាត់បន្ថយបន្ទុកលើថ្លើម។
ស៊ុតពណ៌សមានផ្ទុកមេទីយ៉ូនីនជាច្រើនដែលជាអាស៊ីតអាមីណូ មានមុខងារការពារថ្លើម។ អ្នកអាចញុំាស៊ុតស្ងោរសម្រាប់អាហារពេលព្រឹក ដើម្បីជួយផ្តល់ថាមពលដល់រាងកាយ និងបំប៉នថ្លើម។
២. មើមឆៃថាវក្រហម និងការ៉ុត
សារធាតុទាំងពីរនេះមានផ្ទុកនូវសារជាតិ flavonoids ខ្ពស់ និង beta-carotene ដែលជួយជម្រុញ និងធ្វើឱ្យមុខងារថ្លើមប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះ ពួកវាក៏ផ្ទុកនូវសារជាតិ pectin ខ្ពស់ផងដែរ។ នេះគឺជាអង់ទីអុកស៊ីដង់ ដែលមានអនុភាពមានប្រសិទ្ធភាពបំផុត។ ការបន្ថែមមើមឆៃថាវក្រហម ឬការ៉ុតចូលក្នុងអាហារពេលព្រឹក នឹងជួយការពារថ្លើមយ៉ាងមានប្រសិទ្ធភាពបំផុត។
៣. ក្រូចត្លុង
ក្រូចត្លុងមានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយសម្អាតរាងកាយ និងបង្កើនការកម្ចាត់ជាតិពុលចេញពីថ្លើម។ បន្ទាប់ពីញុំាអាហារពេលព្រឹករួច អ្នកអាចញុំាក្រូចត្លុងធ្វើជាបង្អែម ថែមទាំងធ្វើឱ្យស្បែកស្រស់ស្អាត សម្រកទម្ងន់ និងជួយឱ្យថ្លើមរបស់អ្នកមានសុខភាពល្អ។
៤. ល្ពៅក្រហម
ល្ពៅមិនត្រឹមតែប្រើសម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏គួរតែញុំាវនៅពេលព្រឹកផងដែរ ដើម្បីល្អចំពោះថ្លើម។ ល្ពៅ ១០០ ក្រាមមានកាបូអ៊ីដ្រាត ៥.៣ ក្រាមបន្ថែមលើវីតាមីនអាការ៉ូទីន ថ្លើមអាចផ្ទុកវីតាមីនអាក្នុងបរិមាណច្រើន សារធាតុនេះមានប្រសិទ្ធភាពក្នុងដំណើរការស្តារ និងជួសជុលថ្លើម។
៥. បន្លែបៃតង
បន្លែបៃតងមានសារៈសំខាន់ណាស់សម្រាប់សុខភាព។ កុំភ្លេចបន្ថែមបន្លែបៃតងជាអាហារពេលព្រឹក។ បន្លែបៃតងជួយការពារថ្លើមល្អចំពោះអ្នកខ្សោយថ្លើម។ ប្រូខូលីស្ពៃក្តោប ... ជួយថ្លើមបង្កើតអង់ស៊ីមដែលកម្ចាត់ជាតិពុលបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ ស្ពៃ ខាត់ណាជួយបង្កើនប្រសិទ្ធភាពថ្លើម។
៦. ទឹកឃ្មុំជាមួយទឹកក្តៅ
ការទទួលទានទឹកឃ្មុំជាមួយទឹកក្តៅនៅពេលព្រឹក ជួយបង្កើនការរំលាយអាហារវាល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងបង្កើនប្រព័ន្ធភាពស៊ាំ។ ល្បាយនៃក្រូចឆ្មាទឹកឃ្មុំ និងទឹកក្តៅមានកាឡូរីទាបណាស់ មិនប៉ះពាល់ដល់ទម្ងន់ឡើយ។ ទឹកឃ្មុំបង្កើនកម្រិតថាមពលរបស់រាងកាយ និងកម្ចាត់ជាតិពុលយ៉ាងមានប្រសិទ្ធភាព។
៧. ត្រី
ត្រី គឺជាអាហារសម្បូរប្រូតេអ៊ីន និងខ្លាញ់ ដែលមានសុខភាពល្អ។ អ្នកអាចបន្ថែមត្រីទៅអាហារពេលព្រឹកជំនួសឱ្យការគ្រាន់តែញុំាអាហារនេះ សម្រាប់អាហារថ្ងៃត្រង់ ឬពេលល្ងាច។
៨. ដំឡូង
ដំឡូងជ្វាមានម្សៅតែ ១/៣ ប៉ុណ្ណោះជាអង្ករ។ លើសពីនេះ អាហារប្រភេទនេះក៏សំបូរទៅដោយវីតាមីន B6, C, D, provitamin A, beta-carotene, ជាតិសរសៃប្រូតេអ៊ីន និងប៉ូតាស្យូមដែលល្អសម្រាប់រាងកាយ។
៩. ទឹកដោះគោយ៉ាអួដែលគ្មានជាតិស្ករ
យ៉ាអួមានឥទ្ធិពលជន៍លើបាក់តេរី បង្កើនភាពធន់ធ្វើឱ្យស្បែកស្រស់ស្អាត កាត់បន្ថយជាតិខ្លាញ់លើស។ លើសពីនេះ ទឹកដោះគោយ៉ាអួមានប្រូតេអ៊ីនខ្ពស់កាឡូរីទាប ជួយបង្កើតអារម្មណ៍ឆ្អែតបានយូរដោយកំណត់ការឃ្លានអាហារ។
អ្នកគួរជ្រើសរើសទឹកដោះគោយ៉ាអួដែលគ្មានជាតិផ្អែម ដែលអាចផ្សំជាមួយអាហារមួយចំនួនដូចជា ផ្លែឈើស្រស់ គ្រាប់ផ្លែឈើ ដើម្បីបង្កើតរសជាតិបន្ថែម ដោយមិនប៉ះពាល់ដល់ទម្ងន់៕
ប្រភព ៖ Phunutoday / Knongsrok