ទឹកដោះគោ ឬផលិតផលទឹកដោះគោ ទោះល្អប៉ុនណា ក៏មិនគួរញុំាច្រើនពេកដែរ

ទឹកដោះគោនិងផលិតផលទឹកដោះគោ គឺជាប្រភពអាហាររូបត្ថម្ភដ៏សំខាន់សម្រាប់កុមារក្នុងអំឡុងពេលលូតលាស់។ ទោះយ៉ាងណាក៏ដោយ ចំពោះមនុស្សពេញវ័យ វាមិនល្អទេក្នុងការទទួលទានទឹកដោះគោ ឬផលិតផលទឹកដោះគោច្រើនពេកនោះ។

ដូច្នេះតើអ្នកដឹងទេថានឹងមានអ្វីកើតឡើង ប្រសិនបើអ្នកកាត់ទឹកដោះគោ និងផលិតផលទឹកដោះគោចេញពីរបបអាហារប្រចាំថ្ងៃរបស់អ្នក?

១. បំបាត់ការឈឺក្បាល

Screen Shot 2021 10 10 At 10.38.20 AM

ពេលខ្លះទឹកដោះគោ ឬផលិតផលទឹកដោះគោ គឺជាដើមហេតុដែលនាំឱ្យឈឺក្បាលប្រកាំង។ ប្រសិនបើអ្នកមិនមានស្ត្រេស គេងលក់ស្រួល ផឹកកាហ្វេតិចតួចណាស់ប៉ុន្តែនៅតែឈឺក្បាលប្រកាំង នោះផលិតផលទឹកដោះគោ គឺជាមូលហេតុដែលនាំឱ្យកើតមានបញ្ហានេះ។

ដូច្នេះហើយ ចូរព្យាយាមឈប់ប្រើអាហារទាំងនេះ ការឈឺក្បាលប្រកាំងរបស់អ្នកប្រហែលជាបាត់ទៅវិញដូចគ្នា។

២. អារម្មណ៍មានស្ថិរភាពជាងមុន

Screen Shot 2021 10 10 At 10.38.27 AM

មានអរម៉ូនជាច្រើននៅក្នុងទឹកដោះគោ ដែលបណ្តាលឱ្យមានការប៉ះទង្គិចអ័រម៉ូននៅក្នុងរាងកាយ។ ប្រភេទទាំងពីរនេះ នៅពេលមានទំនាក់ទំនងជាមួយគ្នា អាចបណ្តាលឱ្យអារម្មណ៍របស់អ្នកប្រែប្រួលយ៉ាងខ្លាំង។ ដូច្នេះ ប្រសិនបើអ្នកឈប់ផឹកទឹកដោះគោ និងផលិតផលទឹកដោះគោ អារម្មណ៍របស់អ្នកអាចមានស្ថិរភាពជាងមុន។

៣. គ្មានឧស្ម័ន មិនហើមពោះ

Screen Shot 2021 10 10 At 10.38.35 AM

ការស្រាវជ្រាវបង្ហាញថា មនុស្សពេញវ័យ ៦៥% នឹងមានសមត្ថភាពកាត់បន្ថយជាតិ lactose ។ នេះមានន័យថា សម្រាប់ពួកគេការប្រើប្រាស់ទឹកដោះគោ និងផលិតផលទឹកដោះគោ អាចនាំឱ្យហើមពោះ កើនឧស្ម័ន និងរាក។


ប្រសិនបើអ្នកជួបប្រទះបញ្ហានេះញឹកញាប់ អ្នកអាចមានបញ្ហាចំពោះជាតិ lactose ។ នៅពេលដែលអ្នកកែសម្រួលរបបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ អ្នកនឹងមានសុខភាពល្អឡើងវិញ ហើយលែងមានភាពមិនស្រួលក្រោយពេលទទួលទានអាហារហើយ។

៤. ស្បែកគ្មានមុន

Screen Shot 2021 10 10 At 10.38.40 AM

មានមនុស្សមួយចំនួន មានប្រតិកម្មជាមួយនឹងទឹកដោះគោ ឬផលិតផលទឹកដោះគោ ដូច្នេះ អាចធ្វើឱ្យមានបញ្ហាលើស្បែក និងផ្ទៃមុខ ដូចជាការកើតមុនជាដើម។

ផលិតផលទឹកដោះគោមានផ្ទុកអរម៉ូនជាច្រើន ដែលជួយជម្រុញការលូតលាស់មុន។ ដូច្នេះប្រសិនបើអ្នកកំពុងកើតមុន សូមព្យាយាមកែសម្រួលរបបអាហាររបស់អ្នក ដើម្បីកុំឱ្យមានផលិតផលទឹកដោះគោ និងទឹកដោះគោ។

៥. ប្រឈមនឹងកង្វះអាហារូបត្ថម្ភ

Screen Shot 2021 10 10 At 10.38.45 AM

ទោះបីជាបែបនេះក៏ដោយ ផលិតផលទឹកដោះគោនៅតែមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ពួកវាសម្បូរជាតិកាល់ស្យូមប្រូតេអ៊ីនវីតាមីន D និង B12 ដែលចាំបាច់សម្រាប់រាងកាយ ជាពិសេសសម្រាប់កុមារ និងមនុស្សវ័យជំទង់។

ទោះយ៉ាងណាមនុស្សពេញវ័យក៏ត្រូវប្រាកដថា ពួកគេទទួលបានសារធាតុចិញ្ចឹមទាំងនេះគ្រប់គ្រាន់ បើមិនដូច្នេះទេ រាងកាយនឹងខ្សោយហើយងាយនឹងមានជំងឺ។

ដូច្នេះប្រសិនបើអ្នកសម្រេចចិត្តឈប់ផឹកទឹកដោះគោ និងផលិតផលទឹកដោះគោ សូមព្យាយាមជំនួសវាដោយអាហារផ្សេងទៀត ដែលសម្បូរទៅដោយគ្រឿងផ្សំទាំងនេះដូចជាសាឌីន ត្រីសាម៉ុង និងទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិ៕

ប្រភព ៖ Phunutoday / Knongsrok