បន្ទាប់ពីភ្ញាក់ពីគេង ប្រសិនបើអ្នកមានអារម្មណ៍ស្ងួត និងជូរនៅក្នុងមាត់ សូមប្រុងប្រយ័ត្នឱ្យមែនទែន។ ខាងក្រោមនេះអាចជាសញ្ញា ១ ក្នុងចំណោម ៥ នៃជំងឺទាំងនេះ។
១. ជំងឺធ្មេញ
ប្រសិនបើមាត់របស់អ្នកជូរ ស្ងួត និងមានក្លិនមិនល្អបន្ទាប់ពីអ្នកក្រោកពីដំណេក វាអាចជាសញ្ញានៃជំងឺធ្មេញ។ ជំងឺមាត់ទូទៅមួយចំនួនដែលអាចនាំឱ្យមានរោគសញ្ញានេះ គឺរលាកអញ្ចាញធ្មេញ។
អ្នកគួរតែសម្អាតធ្មេញឱ្យបានទៀងទាត់ ទៅជួបពេទ្យធ្មេញដើម្បីរកឱ្យឃើញ និងព្យាបាលជំងឺមាត់ឱ្យបានទាន់ពេលវេលា។
២. បញ្ហាថ្លើម
ប្រសិនបើមានភាពមិនប្រក្រតីនៅក្នុងថ្លើម នៅពេលអ្នកភ្ញាក់អ្នកអាចមានអារម្មណ៍ស្ងួតមាត់ និងមានក្លិនមាត់មិនល្អ។ ក្រៅពីនេះ មាត់ជូរចត់ក៏ជាសញ្ញាព្រមានថាជំងឺថ្លើមកំពុងវិវត្តយ៉ាងស្ងៀមស្ងាត់នៅក្នុងខ្លួន។
ថ្លើមដើរតួនាទីលេខមួយក្នុងការច្រោះជាតិពុល។ ប្រសិនបើថ្លើមខូចវាមានន័យថា ជាតិពុលដែលមិនបានច្រោះនឹងនៅតែមាននៅក្នុងរាងកាយ និងបង្ហាញនៅក្នុងសរីរាង្គ និងសូម្បីតែនៅក្នុងមាត់។
ហេតុនេះហើយ អ្នកគួរតែយកចិត្តទុកដាក់ការពារថ្លើមដោយការបរិភោគត្រឹមត្រូវ ចៀសវាងការពុលស្រាមិនផឹកស្រាយកចិត្តទុកដាក់គេងឱ្យបានទាន់ពេលវេលា ...។
៣. ជំងឺក្រពះ
មាត់ស្ងួត មាត់ជូរ ក៏អាចជាសញ្ញានៃជំងឺក្រពះផងដែរ។ នេះអាចជាលទ្ធផលនៃដំបៅក្នុងក្រពះ ឬមកពីជំងឺរលាកក្រពះច្រាល។ រោគសញ្ញាផ្សេងទៀតដែលកើតមានចំពោះអ្នកដែលមានជំងឺច្រាលអាស៊ីត គឺមានក្លិនមាត់ស្ងួត មាត់មានក្លិនមិនល្អ។
ប្រសិនបើអ្នកមានអាការៈមិនប្រក្រតីទាំងនេះ អ្នកគួរតែទៅជួបគ្រូពេទ្យឆាប់ៗនេះដោយយកចិត្តទុកដាក់ចំពោះការញុំាអាហារ និងរក្សាសុខភាពដើម្បីកុំឱ្យមានដំបៅធ្ងន់ធ្ងរពេក។
ប្រសិនបើវាជាការច្រាលក្រពះពោះវៀន អ្នកអាចមានរោគសញ្ញាអមដូចជា ក្អក ឈឺបំពង់ក ឈឺទ្រូងជាដើម ដែលងាយយល់ច្រឡំជាមួយជំងឺផ្សេងៗ។
៤. ជំងឺបំពង់រំលាយអាហារ
ជំងឺមួយចំនួននៅក្នុងបំពង់អាហារដូចជា រលាកបំពង់អាហារ មហារីកបំពង់អាហារ ក៏អាចបណ្តាលឱ្យមាត់ស្ងួត មានក្លិនមិនល្អនៅក្នុងប្រហោងធ្មេញ និងមាត់ផងដែរ។ បញ្ហាទូទៅបំផុតគឺមាត់ស្ងួត ពិបាកដកដង្ហើមមាត់ជូរចត់។
ប្រសិនបើមិនបានព្យាបាលរយៈពេលយូរទេ វាអាចនាំឱ្យមានដំបៅ ឬមហារីកបំពង់អាហារដែលមានគ្រោះថ្នាក់ខ្លាំង។ ដូច្នេះអ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល។
៥. ជំងឺតម្រងនោម
នៅដំណាក់កាលធ្ងន់ធ្ងរជំងឺតម្រងនោម ក៏អាចបណ្តាលឱ្យស្ងួតមាត់ ជូរផងដែរ។ មូលហេតុ គឺថាជាតិពុលមិនត្រូវបានបញ្ចេញចេញពីរាងកាយបានទាន់ពេលវេលា បង្កឱ្យមានប្រតិកម្មនៅក្នុងបែហោងធ្មេញមាត់។
បន្ថែមពីលើការទៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល អ្នកក៏អាចអនុវត្តវិធីសាស្រ្តខាងក្រោមដើម្បីបន្ថយរោគសញ្ញាឈឺចាប់ស្ងួត និងមាត់ជូរ ៖
- ទទួលទានវីតាមីនC
- របបអាហារឱ្យបានត្រឹមត្រូវ
- ផឹកទឹកផ្លែប័រ
- ផឹកទឹកឱ្យបានច្រើន
- ញុំាគ្រាប់ឈូកជាដើម៕
ប្រភព ៖ Phunutoday / Knongsrok